មួយ​ពាន់​មួយ​យប់ (៦០)


ប្រហែល​ជា​មួយ​ម៉ោង​ក្រោយ​មក នាង​មេធ្មប់​នោះ​ក៏​មក​ដល់​ នាង​មក​រក​ប្តី​នាង​ជា​ដំបូង នាង​ដោះ​សំលៀកបំពាក់​គាត់​ចេញ​ រួច​ក៏​វាយ​ធ្វើ​បាប​គាត់​។ ព្រះរាជបុត្រ​ក៏​ស្រែក​ថា “​បាន​ហើយ​ៗ​! ខ្ញុំ​ចាញ់​ហើយ អាណិត​ខ្ញុំ​ផង ប្អូន​ស្រី​អើយ​!” តែ​នាង​តប​វិញ​ថា “​តើ​ឯង​មាន​អាណិត​យើង​ទេ តើ​ឯង​ទុក​ជីវិត​អោយ​សង្សារ​របស់​យើង​ទេ​?​”​។

បន្ទាប់​ពី​វាយ​ធ្វើ​បាប​គាត់​អស់​ចិត្ត​ហើយ​ នាង​ក៏​យក​ស្រា​និង​ម្ហូប​ទៅ​អោយ​សង្សារ​របស់​នាង​។ ​នាង​ចូល​ទៅផ្នូរ​នោះ យំ​សោយ​សោក​ជា​ខ្លាំង ហើយ​ស្រែក​ថា “ឱ​លោក​ម្ចាស់​អើយ​និយាយ​នឹង​អូន​មក​! និយាយ​នឹង​អូន​មួយ​ម៉ាត់​មក​!” រួច​នាង​ក៏​បន្ត​ថា
“​តើ​បង​ធ្វើ​ព្រងើយ​កន្តើយ​ដាក់​អូន​ដល់​ពេល​ណា​ទៀត​?​ តើ​ទឹក​ភ្នែក​របស់​អូន​ស្រក់​មិន​គ្រប់​គ្រាន់​ទេ​រឺ​? ”
ហើយ​នាង​ក៏​និយាយ​ដដែល​ទៀត​ថា “ឱ​លោក​ម្ចាស់​អើយ​និយាយ​នឹង​អូន​មក​!”​។

ពេល​នោះ​ស្តេច​ក៏​ប្រឹង​ពត់​អណ្តាត​ធ្វើ​សំលេង​ត្រាប់​តាម​បំរើ​នោះ ហើយ​និយាយ​ថា “​បាន​ៗ យើង​នឹង​និយាយ​រក​នាង​”។ ពេល​នាង​លឺ​ពាក្យ​បែប​នេះ នាង​អរ​យ៉ាង​ខ្លាំង ហើយ​ក៏​ដួល​សន្លប់​បាត់​ទៅ តែ​ពេល​នាង​ដឹង​ខ្លួន​វិញ នាង​ក៏​សួរ​ថា “លោក​ម្ចាស់ តើ​លោក​ម្ចាស់​អាច​និយាយ​បាន​វិញ​ហើយ​រឺ​?​”​ ហើយ​ស្តេច​ក៏​ធ្វើ​សំលេង​ជា​ខឹង​ហើយ​តប​ថា “នាង​អើយ​ តើ​នាង​សម​នឹង​អញ​និយាយ​រក​ដែរ​រឺ​ទេ​?”។

នាង​ក៏​សួរ​ថា “ហេតុ​អី​ទៅ​?”។

គាត់​ក៏​តប​ថា “មូលហេតុ​គឺ រាល់​ថ្ងៃ នាង​គិត​តែ​ពី​ធ្វើ​បាប​វា​ វា​ស្រែក​ហៅ​ព្រះ​អោយ​ជួយ​រហូត​ទាល់​តែ​ដេក​លក់ អញ​ឆ្ងល់​ណាស់​តាំង​ពី​យប់​ទល់​ភ្លឺ វា​បន់​ស្រន់​ដាក់​បណ្តាសារ យើង​ទាំង​ពីរ អញ​និង​នាង​ រំខាន​អញ​សឹង​ស្លាប់ បើ​មិន​អញ្ចឹង​ទេ អញ​សម​នឹង​មាន​សុខភាព​ល្អ​វិញ​តាំង​ពី​យូរ​មក​ហើយ អញ្ចឹង​ហើយ​បាន​អញ​មិន​ចង់​ឆ្លើយ​តប​នឹង​នាង​ឯង​”​។

នាង​ក៏​តប​ថា “អូន​នឹង​ដោះ​លែង​វា​ពី​មន្ត​អាគម​នេះ​វិញ​”។

ស្តេច​ក៏​តប​ថា “លែង​វា​ទៅ អាល​នឹង​អញ​បាន​សំរាក​ខ្លះ​”។

នាង​ក៏​និយាយ​ស្រែក​ថា “អូន​នឹង​ធ្វើ​តាម​បង​ពាក្យ​បង​បង្គាប់​”។

រួច​ហើយ​នាង​ដើរ​ចេញ​ទៅ​រាជវាំង នាង​យក​ចាន​ដែក​មួយ​មក​ចាក់​ទឹក​ពេញ បញ្ចូល​មន្ត​អាគម ធ្វើ​អោយ​ទឹក​នោះ​បែក​ពពុះ និង​ពុះ​កញ្ជ្រោល ដូច​ដាក់​លើ​ភ្លើង​។ នៅ​ពេល​នោះ​នាង​ក៏​ប្រោះ​ទឹក​នោះ​លើ​ប្តី​របស់​នាង ដោយ​និយាយ​ថា “ដោយ​អំនាច​នៃ​គាថា​របស់​អញ​នេះ សូម​អោយ​ឯង​ក្លាយ​ទៅ​ជា​ដូច​ដើម​វិញ​”។

ហើយ​ព្រះ​អង្គ​ម្ចាស់​ក្មេង​ក៏​ញ័រញាក់ រួច​ក្លាយ​ជា​ដូច​ដើម​វិញ គាត់​ក៏​កំរើក​ជើង​វិញ​។ គាត់​ត្រេកអរ រួច​ស្រែក​ខ្លាំង​ៗ​ថា ​“សូម​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់​ដែល​បាន​ជួយ​សង្គ្រោះ​ខ្ញុំ​”។ ហើយ​នាង​ក៏​និយាយ​សំលុត​ព្រះអង្គម្ចាស់ក្មេង​ថា “ទៅ​អោយ​បាត់​ពី​មុខ​អញ​ភ្លាម​ទៅ​! ទាន់​អញ​មិន​ចង់​សំលាប់​ឯង​”។ ព្រះអង្គ​ម្ចាស់​ក៏​ភាស​ចេញ​ទៅ​។

នាង​ក៏​ត្រលប់​មក​ផ្នូរ​នោះ​វិញ រួច​និយាយ​ថា “ម្ចាស់​បង​អើយ មក​រក​អូន​មក​ អាល​នឹង​អូន​បាន​ឃើញ​មុខ​បង ថា​បង​មាន​សុខភាព​ល្អ​ទេ​”។

ស្តេច​ក៏​តប​ដោយ​កំហឹង​ថា​”​នាង​ឯង​បាន​ធ្វើ​អី​ហើយ​?​ នាង​គ្រាន់​តែ​បាន​ដោះ​បញ្ហា​មួយ​សើ​ៗ​ប៉ុណ្ណោះ​ មិន​ទាន់​បាន​ដោះស្រាយ​ដល់​រឺស​គល់​របស់​វា​ទេ​!”​។

នាង​នោះ​ក៏​តប​ថា​ “ម្ចាស់​ចិត្ត​អូន​អើយ តើ​រឺស​គល់​របស់​វា​នោះ​ជា​អ្វី​ទៅ​?”។

គាត់​ក៏​តប​ថា “​នែ​មី​មេ​ល្ងង់! រាស្ត្រ​នៅ​ក្រុង​នេះ និង​កោះ​ទាំង​បួន​ ដែល​នាង​បាន​ជប់​ក្លាយ​ជា​ត្រី ពួក​គេ​បាន​ត្អូញត្អែរ​យំ​ទូល​ពិត​ដល់​ស្ថានសួគ៌ ជា​រៀងរាល់​យប់ ធ្វើ​អោយ​អញ​ដេក​មិន​លក់​សោះ​។​ នាង​ឆាប់​ទៅ​ដោះ​វេទមន្ត​ពី​ពួក​គេ​វិញ​ភ្លាម ចាំ​មក​ជួប​អញ ហើយ​ចាប់​ដៃ​អញ លើក​អញ​ឡើង ព្រោះ​អញ​មាន​កំលាំង​ឡើង​វិញ​តិច​ៗ​ហើយ​”។

ពេល​លឺ​ស្តេច​និយាយ​បែប​នោះ (ដោយ​នាង​នៅ​តែ​ជឿ​ថា​ជា​សហាយ​របស់​នាង​) នាង​មាន​សេចក្តី​ត្រេកអរ​ជា​ខ្លាំង និយាយ​ថា “ឱ​លោក​ម្ចាស់​អើយ អូន​ព្រម​ធ្វើ​តាម​បង​បង្គាប់​ទាំង​អស់​!”។ បន្ទាប់​មក​នាង​ក៏​បោះ​ជំហាន​ចេញ​មក​ដោយ​សេចក្តី​រំភើប​រីករាយ រត់​មក​រក​បឹង ហើយ​ដង​យក​ទឹក​មួយ​ថ្នក់​ដៃ-នាង​ឆាហរ៉ាសាត​ឃើញ​មេឃ​ទាប​ភ្លឺ​ហើយ​ក៏​ឈប់​និទាន​រឿង​នេះ​បន្ត​ទៀត​។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s