មួយ​ពាន់​មួយ​យប់​(៥៩)


ពេល​នាង​លឺ​ខ្ញុំ​និយាយ​បែប​នេះ នាង​ក៏​ស្រែក​យំ​រួច​និយាយ​ថា​ “អា​ឆ្កែ​ថោក​ទាប​! នេះ​ជា​កំហុស របស់​ឯង​។ ​ឯង​ធ្វើ​ឱ្យ​សង្សារ​របស់​អញ​របួស ធ្វើ​ឱ្យ​អញ​ឈឺ​ចាប់ ឯង​ធ្វើ​ឱ្យ​គាត់​ដេក​ស្ងៀម​មិន​កម្រើក​អស់​បី​ឆ្នាំ រស់​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត​”។ ខ្ញុំ​ក៏​ស្រែក​ថា “ឱ​ស្រី​ដ៏​ថោក​ទាប​អើយ​ ម្តេច​ក៏​នាង​ទៅ​សហាយ​នឹង​អាខ្មៅ​ដែល​ជា​បម្រើ​យើង​ជួល​មក​ឱ្យ​នាង​ទៅ​វិញ​។ ​មែន​ហើយ​គឺ​យើង​ ដែល​ជា​អ្នក​ធ្វើ​ឱ្យ​វា​ទៅ​ជា​យ៉ាង​នេះ​។​”​ ហើយ​ខ្ញុំ​ក៏​ទាញ​ដាវ​ឡើង​បម្រុង​នឹង​កាត់​ក្បាល​នាង តែ​ពេល​នោះ​នាង​សើច​ចំអក​នឹង​សម្តី​របស់​ខ្ញុំ​។ នាង​ស្រែក​ថា
“អា​ឆ្កែ​ថោក​ទាប​! មាន​តែ​ព្រះ​អាឡាហ៍​ប៉ុណ្ណោះ​ដែល​អាច​កែ​អតីតកាល​បាន មាន​តែ​ព្រះអាឡាហ៍​ប៉ុណ្ណោះ​ដែល​អាច​ជួយ​មនុស្ស​ស្លាប់​អោយ​រស់​វិញ​បាន​។​ ឥលូវ​ព្រះអាឡាហ៍​បាន​ប្រគល់​មនុស្ស​ដែល​ធ្វើ​រឿង​អោយ​ទៅ​ជា​បែប​នេះ​ដល់​ដៃ​ខ្ញុំ​ហើយ​ គឺ​អា​មនុស្ស​ដែល​បាន​ដុត​កំលោច​បេះដូង​របស់​ខ្ញុំ​ដោយ​ភ្លើង​ដែល​មិន​ចេះ​រលត់​ និង​ដែល​មិន​អាច​ពន្លត់​បាន​!​”
នាង​ក៏​ក្រោក​ឡើង ហើយ​សូត្រ​គាថា​ដែល​ខ្ញុំ​មិន​អាច​យល់​បាន​ ហើយ​នាង​បន្ត​ទៀត​ថា “សូម​ឱ្យ​ឯង​ទៅ​ជា​ពាក់​កណ្តាល​ថ្ម ពាក់​កណ្តាល​មនុស្ស​”​។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​ក៏​ក្លាយ​ទៅ​ជា​បែប​នេះ​ទៅ មិន​អាច​ងើប​ឈរ មិន​អាច​អង្គុយ មិន​អាច​ស្លាប់ មិន​អាច​រស់​។ ជាង​នេះ​ទៅ​ទៀត​នាង​បាន​ដាក់​បណ្តាសារ​ទីក្រុង​នេះ​ទាំង​មូល​ នាង​ធ្វើ​ឱ្យ​កោះ​ទាំង​បួន​ទៅ​ជា​ភ្នំ​ព័ទ្ធ​ជុំ​វិញ​បឹង​ដែល​អ្នក​ឃើញ​នេះ ពួក​ប្រជារាស្ត្រ​ដែល​អ្នក​ខ្លះ​កាន់​សាសនា​អ៊ីស្លាម ណាសារ៉េន ជ្វីប និង ម៉ាស៊ាន​។ នាង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​ត្រី​ ពួក​មូស្លីម​ជា​ត្រី​ពណ៌​ស ពួក​ម៉ាស៊ាន​ជា​ត្រី​ពណ៌​ក្រហម ពួក​គ្រីស្ទ​ជា​ត្រី​ពណ៌​ខៀវ​ ពួក​ជ្វីប​ជា​ត្រី​ពណ៌​លឿង​។ ជា​រៀង​រាល់​ថ្ងៃ​នាង​វាយ​ខ្ញុំ​មួយ​រយ​រំពាត់ មួយ​រំពាត់​ៗ​ធ្វើ​អោយ​ខ្ញុំ​បែក​ឈាម ហូរ​ហើយ​នាង​បាន​បក​ស្បែក​ស្មា​របស់​ខ្ញុំ​ចេញ ហើយ​យក​សំលៀក​បំពាក់​ពី​សរសៃ​សក់​មក​គ្រប់​លើ​ខ្ញុំ រួច​យក​រ៉ូប​អស់​នេះ​មក​គ្រប​ពី​លើ​ទៀត​។​ និយាយ​ដល់​ត្រឹម​នេះ គាត់​យំ ហើយ​និយាយ​ថា
“​ព្រះ​ជា​ម្ចាស់​អើយ ខ្ញុំ​សុខ​ចិត្ត​ប្រគល់​ខ្លួន​ខ្ញុំ​ដល់​ព្រះអង្គ រីក​រាយ​នឹង​ទ្រាំ​ការ​លំបាក​នេះ បើ​សិន​ជា​វា​ធ្វើ​អោយ​ព្រះអង្គ​ពេញ​ចិត្ត
សត្រូវ​របស់​ទូលបង្គំ យក​ឈ្នះ​លើ​ទូល​បង្គំ​ហើយ​ចាប់​ចង​ទូល​បង្គំ​ ធ្វើ​អោយ​ទូលបង្គំ​មាន​ទុក្ខសោក តែ​ទូល​បង្គំ​ជឿ​ថា​ស្ថាន​សួគ៌​នឹង​សង​ដល់​ទូលបង្គំ​វិញ
បើ​ទោះ​ជា​វាសនា​ធ្វើ​បាប​ទូលបង្គំ ក៏​ទូល​បង្គំ​នៅ​តែ​សង្ឃឹម​ថា ព្រះអង្គ​នឹង​ធ្វើ​ជាអ្នក​ការពារ​ដល់​ទូលបង្គំ​ដែរ​”
បន្ទាប់​មក​ព្រះរាជា​ក៏​ដើរ​ទៅ​ជិត​ព្រះរាជបុត្រ ហើយ​និយាយ​ថា “ឱ​ក្មេង​ប្រុស​អើយ អ្នក​បាន​ដក​បន្លា​មួយ​ចេញ​ពី​ទ្រូង​គឺ​គ្រាន់​តែ​ដើម្បី​នឹង​បន្ថែម​បន្លា​មួយ​ទៀត​តែ​ប៉ុណ្ណោះ តែ​ឥលូវ​នេះ មិត្ត​សំលាញ់ តើ​នាង​នៅ​ឯ​ណា​? ហើយ​ផ្នូរ ដែល​ដាក់​បម្រើ​ត្រូវ​របួស​នោះ​នៅ​ឯ​ណា​?”​។ រាជបុត្រ​តប​ថា “បម្រើ​នោះ នៅ​ក្នុង​ដូម​ឯ​នោះ ហើយ​នាង​នោះ​អង្គុយ​ក្នុង​បន្ទប់​ពី​មុខ​ទ្វារ​មួយ​នោះ។ រាល់​ថ្ងៃ​ពេល​ថ្ងៃ​រះ នាង​ចេញ​មក ហើយ​ដំបូង​គេ​គឺ​វាយ​ខ្ញុំ​នឹង​ខ្សែ​តី​មួយ​រយ​រំពាត់ ហើយ​ខ្ញុំ​យំ​ស្រែក​ឈឺ​ចាប់​យ៉ាង​ខ្លាំង តែ​ខ្ញុំ​គ្មាន​អំនាច​អ្វី​នឹង​រើ​បំរះ​ពី​នាង​នោះ​ទេ​។ បន្ទាប់​ពី​បាន​វាយ​ធ្វើ​បាប​ខ្ញុំ​រួច​ហើយ​ នាង​ក៏​ទៅ​ជួប​នឹង​អា​បម្រើ​នោះ នាង​យក​ស្រា​ទៅ​អោយ​វា ចំអិន​ម្ហូប​អោយ​វា​។​ ស្អែក​នេះ​នៅ​ពេល​ព្រឹក​នាង​នឹង​មក​ទី​នេះ​ទៀត​ហើយ​”។ ស្តេច​ក៏​និយាយ​ថា “ខ្ញុំ​នឹង​ជួយ​អ្នក​ អោយ​អ្នក​បាន​រស់​នៅ​ដោយ​មាន​សេចក្តី​សុខ​ជា​រៀង​រហូត​ដល់​ស្លាប់​”​។ បន្ទាប់មក​​ស្តេច​ក៏​អង្គុយ​ចុះ​ជិត​រាជ​បុត្រ រួច​និយាយ​គ្នា​លេង​រហូត​ដល់​យប់​ ហើយ​គាត់​ក៏​ប្រះ​ខ្លួន​ដេក​ទៅ​។​ តែ​នៅ​ពេល​ដែល​ឃើញ​មេឃ​ជិត​ភ្លឺ​ហើយ​នោះ គាត់​ក៏​ប្រញាប់​ក្រោក​ឡើង ដោះ​សំលៀកបំពាក់​ចេញ កាន់​ដាវ ហើយ​ដើរ​សំដៅ​ទៅ​កន្លែង​ដែល​នាយ​បំរើ​នោះ​។​ ពេល​ទៅ​ដល់​គាត់​ក៏​ចាក់​បំរើ​នោះ​មួយ​ដាវ​សំលាប់​ចោល​ទៅ​។​ រួច​ហើយ​គាត់​ក៏​យក​ខ្មោច​បំរើ​នោះ​ទៅ​បោះ​ចោល​ក្នុង​អណ្តូង​មួយ​ក្នុង​រាជវាំង​។​ គាត់​ក៏​ត្រលប់​មក​វិញ​រួច​ចូល​ពួន​ក្នុង​ផ្នូរ ដែល​ជា​កន្លែង​បំរើ​នោះ​នៅ​ពី​មុន ដោយ​ដាក់​ដាវ​នៅ​ជាប់​នឹង​ខ្លួន​។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s