មួយម៉ោងសំរាប់ផែនដី



មាតិកា \ ផ្សេងៗ \…

Earth Hour

The logo for Earth Hour

មួយ​ម៉ោង​សំរាប់​ផែនដី ជា​ព្រិត្តិការណ៍​អន្តរជាតិ​មួយ​ដែល​សុំ​អោយ​ម្ចាស់ផ្ទះ និង ក្រុមហ៊ុន​ឯកជន​ទាំងឡាយ​បិទ​ភ្លើង​អគ្គិសនី​របស់​ខ្លួន និង បិទ​គ្រឿង​អគ្គិសនី​មិន​ចាំ​បាច់​ផ្សេង​ទៀត រយៈពេល​មួយ​ម៉ោង នៅ​ល្ងាច​ថ្ងៃ​ទី​២៩​ខែ​មីនា នៅម៉ោង៨ល្ងាច ម៉ោង​ក្នុង​ស្រុក ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អគ្គិសនី និង គឺ​ដើម្បី​កាត់​បន្ថយ​ការ​បន្សាយ​ជាតិ​កាបូន​ក្នុង​ខ្យល់​។

ព្រិត្តិការណ៍​នេះ​បាន​បង្កើត​ឡើង ដោយ មូលនិធិ​អន្តរជាតិ​អូស្ត្រាលី​ដើម្បី​ធម្មជាតិ (WWF) ដែល​ជា​ក្រុម​បរិស្ថាន​មួយ រួម​ជា​មួយ​នឹង សារព័ត៌មាន Sydney Morning Herald។ កម្មវិធី​មួយ​ម៉ោង​សំរាប់​ផែនដី​លើក​ទី​មួយ​ធ្វើ​ឡើង​នៅ​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី រវាង​ម៉ោង 7:30 នាទី​យប់ ទៅ​ម៉ោង 8:30​នាទី​យប់ នៅ​ថ្ងៃ​ទី ៣១ មិនា ២០០៧​។ គេ​ប្រមាណ​បាន​ថា កម្មវិធី​មួយ​ម៉ោង​សំរាប់​ផែនដី ឆ្នាំ​២០០៧ បាន​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស​អគ្គិសនី​រវាង​ពី 2.1% ទៅ 10.2% នៅ​ម៉ោង​នោះ ដោយ​មាន​ប្រជាជន​ប្រមាណ ២.២ លាន​នាក់​ចូល​រួម​។ កម្មវិធី​មួយ​ម៉ោង​សំរាប់​ផែនដី លើក​ទី​២ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៨ នឹង​ក្លាយ​ទៅ​ជា​ព្រិត្តិការណ៍​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ស៊ីដនី ដោយ​មាន​ទីក្រុង​ជា​ដៃ​គូ​ជា​ច្រើន និង​មនុស្ស​ម្នា​ជា​ច្រើន​ចូល​រួម មក​ពី​ជុំវិញ​ពិភពលោក​។

គិត​មក​ដល់​ថ្ងៃ​ទី ១៨ មិនា មាន​ក្រុមហ៊ុន​ឯកជន​ចំនួន​ច្រើន​ជាង​៩០០០ និង មនុស្ស​១៣៦ ០០០ នាក់​បាន​សន្យា​ថា​នឹង​ចូលរួម ព្រឹត្តិការណ៍​មួយ​ម៉ោង​សំរាប់​ផែនដី​នេះ​។

កម្មវិធី​មួយ​ម៉ោង​សំរាប់​ផែនដី ឆ្នាំ​២០០៨ មាន​ទីក្រុង​ជា​ដៃ​គូ​ដូចតទៅ

អាលបច, ដាណឺម៉ាក
អារហាស, ដាណឺម៉ាក
អាដឺលែត, អូស្ត្រាលី
អាត្លង់តា, សហរដ្ឋអាមេរិច
បាងកក, ថៃ
ព្រីសបាន, អូស្ត្រាលី
កង់ប៊ែរ៉ា, អូស្ត្រាលី
ស៊ីកាគោ, សហរដ្ឋអាមេរិច
គ្រីស្ទឆឺច, ញូវស៊ីលែន
កូពែនហាក, ដាណឺម៉ាក
ឌុយបៃ, សហពន្ធអារ៉ាប់រួម
ឌុប្លាំង, អៀរឡង់
លោតុកា, ភីជី
ម៉ានីឡា, ភីលីពីន
មែលប៊ន, អូស្ត្រាលី
ម៉ុងរ៉េអាល់, កាណាដា
អូដង់ស៍, ដាណឺម៉ាក
អូតាវ៉ា, កាណាដា
ពែរ, អូស្ត្រាលី
ផូនិច, សហរដ្ឋអាមេរិច
សាន់ហ្វ្រាន់ស៊ីស្កូ, សហរដ្ឋអាមេរិច
សូវ៉ា, ភីជី
ស៊ីដនី, អូស្ត្រាលី
តែល អាវីវ, អីស្រាអែល
តូរ៉ុងតូ, កាណាដា
វ៉ង់គូវែរ, កាណាដា

កាល​ពី​មុន​ឆ្នាំ ២០០៨ សាន់ហ្វ្រាន់ស៊ីស្កូ បាន​ប្រារព្វ​ធ្វើ​កម្មវិធី​បិទ​ភ្លើង​អគ្គិសនី​ដោយ​ខ្លួន​ឯង នៅ​ខែ​តុលា​។ សំរាប់​ឆ្នាំ​២០០៨​នេះ​ ក្រុង​នេះ​នឹង​ប្រារព្វ​ធ្វើ​នៅ ថ្ងៃ​២៩ មិនា​ដែរ ដើម្បី​អោយ​ត្រូវ​គ្នា​នឹង​ មួយ​ម៉ោង​សំរាប់​ផែនដី​របស់​អូស្ត្រាលី​។ ដូច្នេះ​២០០៨​ក្លាយ​ជា​ឆ្នាំ​ដែល​ មួយ​ម៉ោង​សំរាប់​ផែនដី ក្លាយ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​។

http://en.wikipedia.org/wiki/Earth_Hour


មាតិកា \ ផ្សេងៗ \…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ព័ត៌មាន, វប្បធម៌​ទូទៅ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s