មួយ​ពាន់​មួយ​យប់​(៥៨)


នៅយប់ទីប្រាំបី

នាង បន្ត ថា ខ្ញុំ និយាយ មក ដល់ ត្រឹម រាជបុត្រ នោះ និយាយ នឹង ស្តេច ថា-ពេល​ខ្ញុំ​កាប់​ក​ប្រុស​ខ្មៅ​នោះ ខ្ញុំ​គិត​ថា​វា​ស្លាប់​ទាំង​ពីរ​នាក់​ហើយ តែ​តាម​ពិត​ខ្ញុំ​បាន​កាប់​ដាច់​តែ​ស្បែក សាច់​ដុំ​ខាង​ក្រៅ​របស់​ប្រុស​នោះ​តែ​ប៉ុណ្ណោះ មិន​បាន​កាត់​ផ្តាច់​សរសៃ​ឈាម​វា​ទេ​។ ខ្ញុំ​រត់​គេច​ចេញ​មក​វិញ​ដោយ​មិន​ឱ្យ​ប្រពន្ធ​ខ្ញុំ​ដឹង​។ តែ​ពេល​ដែល​ខ្ញុំ​ចេញ​មក​វិញ​នោះ​ខ្ញុំ​ក៏​លឺ​ប្រុស​សហាយ​នោះ​ស្រែក​ថ្ងូរ​ឈឺ​ចាប់ ខ្ញុំ​ក៏​ដឹង​ថា​វា​មិន​ទាន់​ស្លាប់​។ ខ្ញុំ​ក៏​ត្រលប់​មក​រាជ​វាំង​វិញ ដេក រហូត​ទល់​ព្រឹក​។ ប្រពន្ធ​ខ្ញុំ​ក៏​ដាស់​ខ្ញុំ ​ខ្ញុំ​ដឹង​ខ្លួន​វិញ​ក៏​ឃើញ​នាង​កាត់​សក់​កោរ​សក់​អស់ រួច​យំ​សោក​។ នាង​និយាយ​ថា “បង​អើយ ឱ្យ​អូន​សូម​ទោស​ដែល​ធ្វើ​បែប​នេះ ម្តាយ​របស់​អូន​ទើប​តែ​លា​ចាក​លោក​នេះ​ហើយ ឪពុក​របស់​អូន​ក៏​ស្លាប់​នៅ​ក្នុង​សង្រ្គាម​ទៀត បង​ប្រុស​អូន​ម្នាក់​បាន​ស្លាប់​ដោយ​ពស់​ចឹក ម្នាក់​ទៀត​ស្លាប់​ដោយ​ធ្លាក់​ជ្រោះ​។ អូន​មិន​អាច​ធ្វើ​ក្រៅ​ពី​យំ​សោយ​សោក​នោះ​ទេ​”។ ពេល​ខ្ញុំ​លឺ​នាង​និយាយ​បែប​នេះ ខ្ញុំ​ក៏​មិន​ចង់​បន្ទោស​អ្វី​ដល់​នាង​ដែរ ព្រោះ​ខ្ញុំ​ដឹង​ថា​នេះ​គ្រាន់​ជា​លេស​ដែល​នាង​យក​មក​បិទ​បាំង​ការ​ពិត​តែ​ប៉ុណ្ណោះ​។ ខ្ញុំ​គ្រាន់​តែ​និយាយ​ថា “អូន​អើយ​ឱ្យ​បង​បន្ទោស​អូន​ម្តេច​កើត អូន​ធ្វើ​អី​ធ្វើ​ទៅ បង​មិន​ឃាត់​ឃាំង​អូន​ទេ​”។ នាង​ក៏​នៅ​តែ​កើត​ទុក្ខ យំ​យែក​អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​គិត​ចាប់​ពី​ពេល​នោះ​មក​។ បន្ទាប់​មក​នាង​និយាយ​នឹង​ខ្ញុំ​ថា “អូន​ចង់​ឱ្យ​បង​សង់ផ្នូរ​មួយ មាន​ដំបូល​រាង​មូល សម្រាប់​អូន​យំ​សោក​នៅ​ទីនោះ ហើយ​ដាក់​ឈ្មោះ​ទីនោះ​ថា វិមាន​ទឹក​ភ្នែក​”។ ខ្ញុំ​ក៏​តប​ថា “នាង​អោយ​គេ​ធ្វើ​ចុះ​”។ នាង​ក៏​ឱ្យ​គេ​សង់​ផ្នូរ​មួយ​ដើម្បី​នឹង​កាន់​ទុក្ខ ហើយ​ធ្វើ​ដំបូល​រាង​ដូម​មួយ​ពី​លើ​ចំ​កណ្តាល​។ នាង​បាន​លួច​យក​សហាយ​របស់​នាង​ទៅ​លាក់​ទុក​នៅ​ក្នុង​ផ្នូរ​នោះ តែ​សហាយ​នោះ​ទន់​ខ្សោយ​ជា​ខ្លាំង​ដោយ​សារ​ត្រូវ​របួស​។ វា​មិន​អាច​បម្រើ​តណ្ហា​របស់​នាង​បាន​ទេ វា​អាច​ត្រឹម​តែ​ផឹក​ស្រា​តែ​មួយ​មុខ​គត់​។ តាំង​ពី​ថ្ងៃ​ដែល​វា​ត្រូវ​របួស​មក វា​មិន​និយាយ​ស្តី​អ្វី​សូម្បី​តែ​មួយ​ម៉ាត់​។ វាអាចរស់បានដោយសារតែមិនទាន់ដល់ថ្ងៃអន្សារតែប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃ ព្រឹកនិងល្ងាច ប្រពន្ធរបស់ខ្ញុំ ទៅជួបវា យំសោយសោកដាក់វា ហើយឱ្យស្រាវាផឹក ប៉ូវសម្លស៊ុប។ នាងចេះតែបន្តធ្វើបែបនេះរហូតដល់ឆ្នាំទីពីរ។ ខ្ញុំទ្រាំនឹងនាងដោយអត់ធ្មត់បំផុត ហើយមិនអើពើអ្វីទាំងអស់នឹងទង្វើរបស់នាង។ តែថ្ងៃមួយខ្ញុំបានទៅជួបនាង ដោយមិនឱ្យនាងដឹងខ្លួនមុន ខ្ញុំទាន់នាងកំពុងតែយំស្រែកថា “តែហេតុអ្វីក៏អ្នកបាត់ពីក្រសែភ្នែកអូន ឱប្រុសកំពូលដួងចិត្ត? និយាយនឹងអូនមក ម្ចាស់ជីវិតអូន ជជែកនឹងអូនមក ម្ចាស់ស្នេហ៍អូន” ហើយនាងបន្តថា

”ដោយសេចក្តីស្នេហាចំពោះបង ធ្វើអោយអូនបាត់បង់សេចក្តីអត់ធ្មត់
បើបងបំភ្លេចអូន បេះដូងនិងដួងចិត្ត របស់អូន ក៏មិនអាចនឹងប្រគល់ជូននរណាម្នាក់ផ្សេងទៀតបានដែរ
សូមបងយកកាយនិងចិត្តរបស់អូនទៅជាមួយផង បើទោះជាបងទៅដល់ទីណាក៏ដោយ
ហើយបើបងសង់ផ្ទះនៅឯណា សូមអោយអូនបានកប់នៅទីនោះផង
ពេលបងស្រែកហៅឈ្មោះអូនពីលើផ្នូររបស់អូន សំលេងរំពងរបស់ឆ្អឹងអូននិងឆ្លើយតបមកសំលេងរបស់បងវិញ”

នាងយំបន្តិច រួចក៏បន្តថា
”ថ្ងៃដែលអូនរីករាយបំផុតជាថ្ងៃដែលអូនបាននៅក្បែរបង
ថ្ងៃដែលបងឃ្លាតទៅជាថ្ងៃដែលអូនសោយសោកនិងភ័យខ្លាចបំផុត
អ្វីៗសព្វបែបយ៉ាងដែលធ្វើអោយអូនភ័យខ្លាចបំផុតរៀងរាល់រាត្រី
ត្រលប់ទៅជាគ្មានអ្វីគួរអោយខ្លាចសូម្បីតែបន្តិច ពេលបាននៅក្បែរបង”

ហើយនាងបន្តថា
“បើទោះជាព្រឹកមួយនោះ អូនអាចក្រោកមកដោយសេចក្តីរីករាយក្នុងដៃ
បើទោះជាអ្វីៗគ្រប់បែបយ៉ាងលើលោកយើងនេះជារបស់អូន
សំរាប់អូនវាមានតំលៃត្រឹមជា ស្លាបមាន់មួយប៉ុណ្ណោះ
ពេលដែលមិនបានឃើញរូបបង ”

នៅពេលនាងនិយាយចប់ ខ្ញុំក៏និយាយនឹងនាងថា “ប្អូនស្រី កុំកើតទុក្ខខ្លាំងពេក ទុក្ខព្រួយមិនជួយអ្វីដល់ប្អូនទេ”។ នាងក៏តបថា “កុំឃាត់ខ្ញុំ បើមិនអញ្ចឹងខ្ញុំនឹងសម្លាប់ខ្លួន”។ ដូច្នេះខ្ញុំក៏មិនប្រកែកនឹងនាងដែរ ហើយទុកឱ្យនាងយំបន្តទៀត។ នាងក៏កើតទុក្ខរីងរៃអស់រយៈពេលមួយឆ្នាំទៀត។ ថ្ងៃមួយ នាចុងឆ្នាំទីបី ខ្ញុំកំពុងតែមានកំហឹងនឹងរឿងមួយ ហើយខ្ញុំបានដើរចូលទៅជិតថ្នូរនោះលឺនាងនិយាយថា “ម្ចាស់ជីវិតអូនអើយ អូនមិនដែលលឺបងនិយាយមួយម៉ាត់សោះនឹងអូន! ហេតុអីក៏បងមិននិយាយស្តីអ្វីសោះអញ្ចឹង?” ហើយនាងក៏បន្តថា

“ឱផ្នូរអើយផ្នូរ តើគាត់លែងស្រស់ស្អាតដូចមុនទៀតហើយរឺ រឺក៏ជាពន្លឺរបស់អ្នកទេដែលសភ្លឺនោះ? តើភាពស្រស់ថ្លានៃទឹកមុខប្រិមប្រីយដែលធ្លាប់មាន មិនស្ថិតនៅក្នុងអ្នកទៀតទេរឺ?
ឱផ្នូរអើយផ្នូរ អ្នកមិនមែនជាផែនដីរឺជាស្ថានសួគ៌សំរាប់ខ្ញុំទេ តើហេតុដូចម្តេចក៏ព្រះចន្ទនិងព្រះអាទិត្យរះក្នុងពេលតែមួយជាមួយអ្នកទៅវិញ?”

ពេលលឺនាងនិយាយបែបនេះ កំពុងតែខឹងស្រាប់ផង ខ្ញុំក៏កាន់តែខឹងខ្លាំងឡើង ហើយក៏ស្រែកថា “លោកអើយ ពេលណាទើបនាងឈប់យំសោកបែបនេះ? ” ហើយខ្ញុំនិយាយថា

“ឱផ្នូរអើយផ្នូរ តើវាលែងខ្មៅហើយរឺ រឺមួយក៏ជាពន្លឺរបស់អ្នកទេដែលសភ្លឺនោះ? តើភាពស្រស់ថ្លានៃទឹកមុខមនុស្សកខ្វក់ មិនស្ថិតនៅក្នុងអ្នកទៀតទេរឺ?
ឱផ្នូរអើយផ្នូរ អ្នកឯងមិនមែនជាចង្ក្រាន ក៏មិនមែនត្រពាំងសំរាប់ខ្ញុំឯណា ម៉េចក៏មានភក់និងសាច់ខ្លោចដូចធ្យូងនៅជាមួយគ្នាក្នុងអ្នកអញ្ចឹង?”

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

10 Responses to មួយ​ពាន់​មួយ​យប់​(៥៨)

  1. rainbow ថា:

    Hi…… vichet,,, thanks for the post. I realize that I am a big fan here… and eagle to get more posted on this.. but may suggest you to post as a JPG file? more easy to read :p if you can do it:)

    very intersting…. Where can get that book?

    Cheers

  2. rainbow ថា:

    ohhh,,,, and …. if you ask me how i reach this…. I don’t know too just click click…. gotcha 🙂

  3. vichet ថា:

    i used the book in english version
    “Thousand night and a night” by Sir Richard Burton and John Payne. These book is translated from the original script.

    other more simple way is to buy the book in khmer version (translated from french version by Galland, a modified version from original script in Arab)
    by Jum Mao (edition 1930)..You can buy it at Banteay srey library…

    Yes i think it is better to post it in jpeg for reason that someone has no unicode can also read it, but the problem is its difficulties to update the incorrect word..

    my laziness alway change my manner..

  4. យូរហើយម្តេចមិនប្រាប់!
    ហេតុអីក៏វាយដាក់ម្តងចឹង ? ខ្ញុំ​ខំសេវរូបភាពពីមុនៗទុក ដល់ឥឡូវពិបាកហើយ:)

  5. vichet ថា:

    I will try to post it in picture later or sooner..don b upset

  6. rainbow ថា:

    hehehehe thanks for your detail intersting info… now another question then, where is the Banteay srey library? do you have the address? give me some some clue 🙂 thanks vichet…

  7. vichet ថា:

    somewhere along the Pasteur street near Psar tmey..or near Suriya center.

  8. rainbow ថា:

    thanks… let see if i can get one 🙂

  9. rainbow ថា:

    I got it! there are 4 book completed series… its alot 🙂 but just 2 nighti finish 1 book already…. roughly read actually 🙂

    thank vichet for the post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s