១០០១យប់(៥៤)


នៅយប់ទីប្រាំមួយ


នាងឌុន្យ៉ាសាតនិយាយថា “បងស្រី សូម​បង​មេត្តា​និទាន​រឿង​នោះ​ឱ្យ​ចប់​មក​បើបងមិនងងុយទេ”។ នាងឆាហរ៉ាសាតតបថា “បងអាចនិទានតទៅទៀតបាន បើព្រះ​អង្គ​អនុញ្ញាត”។ ស្តេចសហរ្យក៏និយាយថា “និយាយតទៀតទៅ!”។ នាងឆាហរ៉ាសាតក៏បន្តថា នៅពេលដែលតានេសាទនិយាយនឹងយក្សថា “បើឯងទុកជីវិតឱ្យអញ អញ​នឹង​ទុក​ជីវិត​ឱ្យ​ឯងដែរ តែឯងមិនព្រមចចេសចង់តែសម្លាប់អញ ឥលូវ​អញ​នឹង​សម្លាប់​ឯង​ដោយ​ទុកឯងក្នុងក្រឡនេះ ហើយបោះឯងចោលក្នុងសមុទ្រ”។ ពេល​នោះ​អាយក្ស​អសុរា​ក៏ស្រែកយំលឺៗថា “តាអើយកុំសម្លាប់អញ លើកលែងទោសដល់អញផង អញ​អាក្រក់​ណាស់ តាឯងល្អនឹងអញតែអញធ្វើអាក្រក់ដាក់ឯងវិញ ដូចពាក្យចាស់ថា ចូរ​ធ្វើ​ល្អ​ដាក់មនុស្សដែលបានធ្វើអាក្រក់ដាក់ខ្លួន ទុកឱ្យកម្មពៀរផ្តន្ទាវាចុះ សូម​លោក​តា​កុំ​ធ្វើ​ដាក់​ខ្ញុំដូចឧមមៈធ្វើដាក់អាទិកៈអី”។ តានេសាទក៏សួរថា “វាយ៉ាងម៉េចរវាង ឧមមៈ និង អាទិកៈនោះ?”។ យក្សក៏តបថា “នេះមិនមែនជាពេលនិទានរឿងទេ ព្រោះ​អញ​នៅក្នុង​ក្រឡ​បែបនេះ តែបើតាឯងលែងអញ អញនឹងនិយាយប្រាប់”។ តានេសាទក៏តបថា “មិន​បាច់​មក​ប្រើភាសានេះជាមួយអញទេ អញត្រូវតែបោះឯងចូលសមុទ្រវិញ ហើយ​ឯង​គ្មាន​ផ្លូវ​ត្រលប់មកលើគោកវិញទេ។ អញ​បាន​យំ​អង្វរ​ឯង​សព្វ​បែប​យ៉ាង​តែ​ឯង​នៅតែចង់សម្លាប់អញ អញគ្មានបានធ្វើអ្វីមិនល្អសមនឹងស្លាប់ដាក់ឯងសូម្បីតែបន្តិច ក្រៅ​ពីបានលែងឯងពីក្រឡនេះ។ ឥលូវអញដឹងមាយាទឯងហើយ សភាវៈ​ដែល​ស្គាល់​​តែ​អំពើ​អាក្រក់។ ដូច្នេះពេលអញបោះឯងចូលសមុទ្រវិញ អញ​នឹង​ព្រមាន​អ្នក​គ្រប់​គ្នា​ដែលមកនេសាទនៅទីនេះ ព្រោះពួកគេអាចយកឯងមកលើម្តងទៀត ដូចអញដែរ អញ​នឹងប្រាប់អ្នកនោះឱ្យបោះឯងចូលសមុទ្រវិញ។ ឯងនឹងនៅក្នុងក្រឡនេះមួយជីវិតហើយ អាយក្សរមិលគុណ”។ តែយក្សស្រែកថា “លែងអញទៅ នេះ​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​នឹង​សាងបុណ្យហើយ អញស្បថនឹងតាឯងថានឹងមិនធ្វើបាបតាឯងទៀតទេ ហើយ​អញ​នឹង​ជួយតាឯងតាមតែតាឯងចង់បាន”។ តា​នេសាទ​ក៏​យល់​ព្រម​តាម​ពាក្យ​អង្វររបស់យក្ស លើលក្ខខណ្ឌថា យក្សនេះនឹងមិនធ្វើបាបគាត់ដូចពីមុន តែ​ត្រូវ​នៅ​បម្រើ​គាត់ ហើយបន្ទាប់ពីឱ្យយក្សស្បថចំពោះព្រះអាឡាមក តា​នេសាទ​ក៏​បើក​ក្រឡ​នោះ​ឡើង។ ពេលនោះផ្សែងហុយទ្រលោមចេញពីក្រឡ ប្រមូល​ផ្តុំគ្នា​ក្លាយ​ជា​យក្ស​វិញ។ យក្សនេះក៏ទាត់ក្រឡចូលក្នុងសមុទ្របាត់ទៅ។ តា​នេសាទ​ឃើញ​យក្ស​ទាត់​ក្រឡ​ចោលបែបនោះ ក៏យល់ថាម្តងនេះនឹងស្លាប់ជាប្រាកដ ក៏រាកនោមដាក់ខោ រួច​គិត​ថា “យក្សនេះច្បាស់ជាក្បត់សន្យាមិនខាន” តែគាត់ក៏ពង្រឹងស្មារតីវិញ រួចនិយាយថា “នែអាយក្ស ឯងធ្វើនេះមានន័យថាម៉េច? ឯងបានសន្យានឹងយើងហើយ ហើយស្បថនឹងយើងថា បើហ៊ានក្បត់សន្យានឹងឱ្យព្រះអាឡាប្រល័យឯង។​ អញនិយាយប្រាប់ឯង ដូចឌុបាន់​និយាយ​ប្រាប់​ស្តេចយុណាន់ដែរទុកជីវិតឱ្យអញ បើចង់ឱ្យព្រះទុកជីវិតឱ្យឯង”។ យក្ស​ក៏ផ្ទុះ​សំនើច រួចក៏ដើរពើងទ្រូងចេញទៅ ដោយនិយាយបា្រប់តានេសាទថា “តាមអញមក”។ តា​នេសាទ​ក៏ដើរតាមយក្សពីក្រោយ ឆ្ងាយបន្តិច ព្រោះ

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s