មួយ​ពាន់​មួយ​យប់់(៥២)


របស់គាត់ ដោយមានអ្នកយាមទៅជាមួយផង។ ឌុបាន់ក៏រៀបចំកិច្ចការរបស់គាត់រួចរាល់អស់។

ថ្ងៃបន្ទាប់គាត់ត្រលប់មកគាល់ស្តេចវិញ ដោយនៅទីនោះមានពួកមន្ត្រី តូចធំប្រមូលផ្តុំគ្នា គាល់ស្តេច។ នៅពេលឌុបាន់មកដល់មុខស្តេច ដោយមានកាន់សៀវភៅកញ្ចាស់មួយក្បាល ហើយនិងថូតូចមួយមានម្សៅពេញ គាត់ក៏អង្គុយចុះ ហើយនិយាយថា “ចូរយកថាសមួយមក”។ គេក៏យកថាសមួយមកឱ្យគាត់។ គាត់ក៏រាយម្សៅលើថាសនោះ ហើយកៀរឱ្យស្មើ រួច​គាត់​និយាយ​ថា “សូមព្រះអង្គយកសៀវភៅនេះទៅ តែកុំទាន់បើកមើល ទាល់តែក្បាលរបស់ខ្ញុំធ្លាក់ដល់ដី រួច​ហើយ​យក​ក្បាលខ្ញុំមកដាក់លើម្សៅនេះ សង្កត់អោយជាប់នឹងម្សៅនេះបន្តិច នៅ​ពេល​ឈាម​នឹង​ឈប់​ហូរ។ គឺពេលនោះហើយដែលព្រះអង្គត្រូវបើកសៀវភៅនេះ”។

ស្តេចក៏យកសៀវភៅនោះមកកាន់ រួចចេញបញ្ជាឱ្យពេជ្ឈឃាតកាត់ក្បាលឌុបាន់ រួច​ក៏​ឱ្យ​គេ​យក​ក្បាល​ឌុបាន់​មកដាក់លើម្សៅនោះតាមសម្តីឌុបាន់បានប្រាប់។ ឈាមក៏ឈប់ហូរ រួច​ហើយ​ក្បាល​ឌុបាន់​ក៏បើកភ្នែកហើយនិយាយថា “ឥលូវសូមព្រះអង្គបើកសៀវភៅនេះទៅ”។ ស្តេច​ក៏​បើក​សៀវភៅ​នោះមើល ដោយសន្លឹកបីសន្លឹកដំបូងជាប់គ្នា គាត់លិតដៃគាត់បន្តិចឱ្យសើមបន្តិច ដើម្បីងាយស្រួលបើកសៀវភៅមើល។ គាត់បើកសន្លឹកនិមួយៗដោយលំបាកបំផុត សន្លឹកទីមួយ សន្លឹកទីពីរ និងចុងក្រោយសន្លឹកទីបី។ បន្ទាប់មកស្តេចក៏បើកដល់ទំព័រទីប្រាំមួយ ក៏​គ្មាន​ឃើញមានសរសេរអ្វី ក៏សួរថា “ឌុបាន់ ម៉េចក៏គ្មានសរសេរអ្វីអញ្ចឹង!”។ ក្បាលឌុបាន់ក៏តបថា “សូមព្រះអង្គបើកសន្លឹកមុខថែមទៀតមើល”។ ស្តេចក៏បើកថែមបីសន្លឹកទៀត។

តែសៀវភៅនោះមានថ្នាំពុល ថ្នាំពុលនោះបានជ្រៀតចូលសព្វកាយស្តេចទៅហើយ ស្តេច​ក៏​ស្រែក​ថា “យើងត្រូវថ្នាំពុលហើយ” ហើយក្បាលសពឌុបាន់ក៏និយាយថា
“នា​កាល​មួយនោះ មានស្តេចមួយគ្រប់គ្រងអំណាចដោយអំពើឃោឃៅយង់ឃ្នង
បានតែបន្តិច អំណាចរបស់ស្តេចនោះក៏រលាយបាត់ទៅ ហាក់ដូចជាមិនដែលមានស្តេចបែបនេះ
បើស្តេចអង្គនោះគ្រងរាជ្យដោយយុត្តិធម៌ ស្តេចនោះនឹងបាននូវយុត្តិធម៌តបមកវិញ
តែស្តេចនោះមិនយុត្តិធម៌ ដូច្នេះទេវតាក៏ផ្តល់រង្វាន់ដល់ស្តេចនោះនូវការខាតបង់។
ពេលនេះស្តេចនោះវិនាសបាត់ទៅ រឿងរបស់ស្តេចនោះក៏ក្លាយទៅជាមេរៀនសម្រាប់អ្នកក្រោយថា-នេះជាបាបកម្មរបស់អ្នក មិនមែនជាវាសនាទេដែលអ្នកត្រូវបន្ទោស ”

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s