១០០១យប់(១៩)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

ដូច្នេះ​ស្តេច​សហរ្យ​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង “ល្អណាស់។ លោក​ទៅ​រៀប​ចំ​នាង​អោយ​មកគាល់​យើងយប់​នេះ”។

លោក​មន្ត្រី​ក៏​ត្រលប់​មក​ជួប​កូន​ស្រី​គាត់​វិញ ហើយ​ប្រាប់​នាង​​ពី​បញ្ជា​របស់​ព្រះ​រាជា ហើយ​និយាយ​ថា “សូម​កុំ​អោយ​ពុក​អស់​សង្ឃឹម​ដោយ​សារ​បរាជ័យ​កូន​អី”។
តែ​នាង ឆេហរ៉ា​សាត មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ដោយ​បាន​នូ​វ​អ្វី​ដែល​នាង​ចង់​បាន ហើយ​និយា​យ​នឹង​ប្អូន​ស្រី​ ឌុន្យ៉ាសាត ​ថា “ចូរ​ប្អូន​ចាំ​អោយ​បាន​ច្បាស់​នូ​វ​អ្វី​ដែល​បង​ប្រាប់​ប្អូន។ ពេល​បង​ទៅ​គាល់​ស្តេច​រួច​រាល់​ហើយ បង​នឹង​អោយ​គេ​មក​រក​ប្អូន។ ពេល​ប្អូន​បាន​មក​ជួប​បង​ ហើយពេល​ប្អូន​ដឹង​ថា​ព្រះ​រាជា​​បាន​ខ្លួន​ប្រាណ​បង​រួច​រាល់​ហើយ ​ប្អូន​ត្រូវ​និយាយ​មក​បង​ថា ឱបង​ស្រី​អើយ បើ​បង​មិន​ទាន់​ងងុយ​គេ​ង​ទេ សូម​បង​និទាន​ប្រាប់​ប្អូននូវ​​រឿង​និទាន​ថ្មី គួរ​អោយ​ចង់​ស្តាប់ និង គួរ​អោយ​រីក​រាយ ដើម្បី​អោយ​វេលា​នៃ​យប់​នេះ​កន្លង​ទៅ​បាន​លឿន​។ ហើយ​បង​នឹង​រៀប​រាប់​ប្រាប់​ប្អូន​នូវ​រឿង​និទាន​ដែល​អាច​ជួយជី​វិត​យើងបាន ហើយ​បើ​ព្រះ​ជួយ នោះ​រឿង​និទាន​នេះ​នឹង​ជួយ​កែ​ប្រែ​ទំលាប់​​ស្តេច​ស្រក​ឈាម​នេះ​បាន”។

នាង​ឌុន្យ៉ាសាត​តប​ថា “ប្អូន​នឹង​ខិត​ខំ​ដោយ​សេចក្តី​រីក​រាយ​បំផុត”។

នៅ​រាត្រី​នោះ លោក​មន្ត្រី​ក៏​នាំ​នាង​ឆេហរ៉ាសាត​ទៅ​គាល់​ស្តេច។​ ស្តេច​រីករាយពេល​ក្រលេក​នាង ហើយ​សួរ​ថា “តើ​លោក​រក​បាន​អ្វី​ដែល​យើង​ត្រូវ​ការ​ហើយ​រឺ?”។

គាត់​តប​ថា “បាន​ហើយ”។

តែ​នៅ​ពេល​ដែល​ស្តេច​នាំ​នាង​ឡើង​លើ​គ្រែ ហើយ​ចាប់​ផ្តើម​នឹង​រួម​មេត្រី​នឹង​នាង នាង​ក៏​ស្រែក​យំ។ ស្តេចឆ្ងល់​ក៏​សួរ​ថា “ តើ​នាង​កើត​ស្អី?”។

នាង​តប​ថា “ឱព្រះ​អង្គ​អើយ ខ្ញុំ​មាន​ប្អូន​ស្រី​ម្នាក់ សូម​ព្រះ​អង្គ​អនុញ្ញាត​អោយ​នាង​ខ្ញុំ​បាន​នៅ​ជាមួយ​នាង​ផង នាយប់​នេះ​ មុន​នឹង​ពេល​ព្រឹក​នេះ​មក​ដល់”។

ដូច្នេះ​ស្តេច​ក៏​អោយ​គេ​ទៅ​ហៅនាង ឌុន្យ៉ាសាត​មក។ នាង​មក​ដល់​ក៏​ក្រាប​បង្គុំ​ស្តេច​ ហើយ​ស្តេច​អោយ​នាង​ទៅ​អង្គុយក្បែរ​ជើង​គ្រែ។ បន្ទាប់​មក​ស្តេច​ក៏​រួម​មេត្រី​នឹង​នាង​ ឆេហរ៉ាសាត រួច​ហើយ​អ្នក​ទាំង​បី​ក៏​លង់​លក់​អស់​ទៅ។

តែ​នៅ​ពេល​ពាក់​កណ្តាល​យប់​នាង ឆេហរ៉ាសាត​ក៏​ភ្ញាក់​ឡើង​រួច​អោយ​សញ្ញា​ទៅ​ប្អូន​ស្រី។ ប្អូន​ស្រី​ក៏​ក្រោក​អង្គុយ​ឡើង​រួច​និយាយ​ថា “បង​ស្រី​អើយ សូម​បង​មេត្តា​និទា​ន​ប្រាប់​ប្អូន​នូវ​រឿង​គួរ​អោយ​ជក់​ចិត្ត​និងគួរ​អោយ​រីករាយ​ផង ដើម្បី​អោយ​រាត្រី​នេះ​កន្លង​ទៅ​បាន​ឆាប់”។

នាង​ឆេហរ៉ាសាត​តប​ថា “បងនឹង​និទាន​ប្រាប់​ប្អូន​ដោយ​រីក​រាយ តែ​សូម​អោយ​ព្រះ​អង្គ​អនុញ្ញាត​សិន”។

ស្តេច​និយាយ “និយាយ​ទៅ” ដោយ​ស្តេច​ក៏មិន​សូវ​ងងុយ សំរាក​មិន​បាន​​ដែរ ដូច្នេះ​ហើយ​គាត់​ក៏​ចង់​ស្តាប់​រឿង​និទាន​ដែរ។ ដូច្នេះ​ហើយ​នាង ឆេហរ៉ាសាត ដោយ​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង នាង​ក៏​ចាប់​ផ្តើមនិទាន​រឿង​របស់​នាង នៅ​យប់​​ទីមួយ​នៃមួយពាន់​មួយយប់។​


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

2 Responses to ១០០១យប់(១៩)

  1. monida ថា:

    គួរអោយជាប់ចិត្តមែនរឿងនេះ។​​​

  2. ចាប់ផ្ដើម​ចូល​សាច់រឿង​ហើយ។ ចាំ​អាន​បន្ត 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s