១០០១យប់(១៨)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

គាត់​កាច់​មែក​ឈើ​មួយ រួច​យក​ទៅលាក់​ទុក​ក្នុង​បន្ទប់​។ រួច​ហើយ​គាត់​ស្រែក​ហៅ​នាង “អូន​ចូល​មក​នេះ បង​នឹង​ប្រាប់​ការពិតដល់​អូន រួច​អាល​នឹង​ស្លាប់​ទៅមិន​អោយ​​នរណា​ឃើញ​”។

នាង​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​ជា​មួយ​គាត់ ហើយ​គាត់​ក៏​ចាក់​សោរ​ជាប់ ហើយ​ដើរ​ទៅ​ជិត​នាង​ ដោយ​នៅ​ពេល​នោះ​គេ​លឺ​សូរ​វាយ​ខ្នង ស្មា ចង្កេះ ដៃ​ ជើង រួច​និយាយ​ថា “អូន​ចង់​ដឹង​អាថ​កំបាំង​នោះ​ទៀត​ទេ?”។

នាង​តប​ថា “អូន​លែង​ចង់​ដឹង​ទៀត​ហើយ អូន​សូម​អង្វរ អូន​លែង​ចង់​ដឹង​មែន”។

បន្ទាប់​នាង​ក៏​ថើប​ដៃ​ និង ជើង​របស់​ប្តី​នាង ហើយ​គាត់​ក៏​នាំ​ភរិយា​គាត់​ចេញ​មក​ក្រៅ។ នាង​ក៏​ធ្វើ​ចរឹក​រឹក​ពារ​សម​ជា​ភរិយា​ម្នាក់​វិញ។ អ្នក​ទាំងអស់​នៅ​ក្នុង​ផ្ទះ​ក៏​ត្រលប់​ជា​មាន​សេចក្តី​រីក​រាយ​ឡើង​វិញ។ ដូច្នេះមាន​សេចក្តី​ថា ​នាយ​ឈ្មួញ​រូប​នោះ បាន​រៀន​នូវ​វិជ្ជាគ្រួសារ​ពី​មាន់​គក ហើយ​គាត់​និង​ក្រុម​គ្រួសារ​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​មាន​សុភមង្គល រហូត​ដល់​ស្លាប់។​

 
លោក​មន្ត្រី​បន្ត​ថា “ហើយ​កូន​ឯង​ក៏​អញ្ចឹង​ដែរ បើ​កូន​មិន​ព្រម​ស្តាប់​ពុក​ទេ ពុក​នឹង​ធ្វើ​ដូច​នាយ​ឈ្មួញ​នោះ​ធ្វើ​ដាក់​ភរិយា​គាត់​អញ្ចឹង”។

តែ​នាង​ ឆេហរ៉ាសាត តប​ឪពុក​នាង​វិញ​យ៉ាង​ម៉ឺង​ម៉ាត់​ថា “ខ្ញុំ​នឹង​មិន​ប្តូរ​ចិត្តទេ លោកឪពុក ហើយ​រឿង​និទាន​នេះ​ក៏​មិន​អាច​មក​ប្តូរ​​គំនិត​របស់​ខ្ញុំ​បាន​ដែរ។ ខ្ញុំ​នឹង​មិន​ស្តាប់​តាម​បង្គាប់​របស់​ពុក​ទេ ហើយ​បើ​ពុក​មិន​ព្រម​តាម​ខ្ញុំទេ ខ្ញុំ​នឹង​ទៅ​រៀប​ការ​ខ្លួន​ខ្ញុំ​ជា​មួយ​ស្តេច បើ​ទោះ​ជា​ពុក​មិន​ព្រម​ក៏​ដោយ។ តំបូង​ខ្ញុំ​នឹង​ទៅ​គាល់​ស្តេច​ដោយ​ខ្លួន​ឯង ហើយ​ទៅ​តែ​ម្នាក់​ឯង។ ខ្ញុំ​នឹង​ទូល​ព្រះ​អង្គ​ថា ខ្ញុំបាន​សុំ​ឪពុក​របស់​ខ្ញុំ​រៀប​ការ​ជា​មួយ​ព្រះ​អង្គ តែ​គាត់​មិន​ព្រម ដូច្នេះ​ពុក​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ណា ព្រះ​អង្គ​ក៏​ធ្វើ​ទុក្ខ​ពុក​បែប​នោះ​ដែរ”។

លោក​មន្ត្រី​សួរ​ថា “តើ​ចាំ​បាច់​ដល់​ថ្នាក់​ហ្នឹង​រឺ?”។

នាង​តប​ថា “មែន​ហើយ”។

លោក​មន្ត្រី​ក៏ទាល់​ប្រាជ្ញា ហើយ​ក៏​ទៅ​ក្រាប​បង្គុំ​ទូល​ស្តេច​សហរ្យ បន្ទាប់​ពី​អោយ​ពរ​ស្តេច​ និង​ក្រាបបង្គំក្បាល​ដល់​ដី​មក គាត់​ក៏​រៀប​រាប់​​រឿង​រ៉ាវ​រវាង​គាត់​និង​កូន​ស្រីពី​ដើម​ដល់​ចប់ ហើយ​នឹង​មូល​ហេតុ​ដែល​គាត់​ត្រូ​វ​តែ​នាំ​កូន​ស្រី​របស់​គាត់​មក​ជូន​ស្តេច​នៅ​យប់​នោះ។

ស្តេច​មាន​សេចក្តី​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​គាត់​យក​ជា​ករណី​លើក​លែង​សំរាប់​កូន​របស់​មន្ត្រី​ជំនិត​របស់​គាត់ ហើយ​និយាយ​ទៅកាន់​គាត់​ថា “ឱលោក​មន្ត្រី​ដ៏​កំពូល​អើយ តើ​ហេតុ​ម៉េច​ក៏​អញ្ចឹង? តើ​លោក​មិន​ដឹង​ទេ​រឺ​ថា យើង​បាន​សច្ចា​នឹង​ស្ថាន​សួគ៌ហើយ​ថា បន្ទាប់​ពី​យើង​បាន​ខ្លួន​នាង​នៅ​យប់​នេះ​ហើយ យើង​នឹង​បញ្ជា​ទៅ​លោក​នៅ​ព្រឹក​ឡើង អោយ​យក​នាង​ទៅ​សំលាប់​ចោល។ ហើយ​បើ​លោក​មិន​សំលាប់​នា​ងទេ យើង​នឹង​សំលាប់​លោក​មិន​ខាន”។

លោក​មន្ត្រី​តប​ថា “ឱព្រះ​ជា​ម្ចាស់​ដែល​ជួយ​ព្រះ​អង្គ​អោយ​មាន​ជ័យ​ជំនះ និង​អាយុ​យឺន​យូរ ឱព្រះ​អង្គ​ដ៏​ចំរើន គឺ​នាង​ទេ ដែល​ជា​អ្នក​សំរេចចិត្ត​។ ទាំងអស់​នេះ​ទូល​បង្គំបាន​ប្រាប់​នាង​អោយ​ដឹង​អស់​ហើយ តែ​នាង​មិន​ព្រម​ស្តាប់​ទេ ហើយ​នាង​នៅ​តែ​ចចេស​ចង់​មក​គាល់​ព្រះ​អង្គ​ក្នុង​រាត្រី​នេះ”។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s