១០០១យប់(១៧)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

ដូច្នេះ​ពួក​គេ​ក៏​ឈប់​បង្ខំ​នាង ហើយ​ពួក​គេ​ក៏​ចាប់​ផ្តើម​យំ​លឺ​សូរ​អឺង​កង​ពេញ​ទាំង​ផ្ទះ។ ​នាយ​ឈ្មួញ ក៏​ដើរ​ចេញ​ពី​ចំនោម​មនុស្ស​ទាំងអស់ ទៅ​ស្មឹង​ស្មាធ​ម្នាក់ឯងនៅ​ជិត​រោង​សត្វ​របស់​គាត់​មួយ​កន្លែង ​មុន​នឹង​ត្រលប់​មក​ប្រាប់​ការពិត​រួច​នឹង​ស្លាប់។

 
នៅក្នុង​រោង​សត្វ​នោះ មាន​មាន់​គកមួយ​ និង​មេមាន់​ហាសិប។ មុន​នឹង​និយាយ​លា មិត្ត​ភក្តិ​របស់​គាត់ គាត់​លឺ​ឆ្កែ​របស់​គាត់​និយាយ​ទៅ​កាន់​មាន់​គក ដែល​កំពុង​តែបក់​ស្លាប ហើយ​ស្រែក​រងាវលោត​ជាន់​ពី​មេមាន់​មួយ​ទៅ​មេមាន់​មួយ ថា “នែ​អា​មាន់​គក ឯង​អី​ក៏​អន់​ចរឹក​ម្ល៉េះ។ លោក​ចៅ​ហ្វាយ​ពិត​ជា​ស្តាយ​ណាស់​ដោយ​ចិញ្ចឹម​ឯង​អោយ​ធំ។ ឯង​គ្មាន​អៀន​ខ្មាស់​ទេ​រឺ ដែល​ជាន់​មេ នៅ​ចំ​ថ្ងៃ​បែប​នេះ?” ។

មាន់​គកតប​ថា “ហើយ​វា​យ៉ាង​ម៉េច ​ថ្ងៃ​នេះកើត​ស្អី?”។

ឆ្កែ​តប​ថា “តើ​ឯង​មិន​ដឹង​ទេ​ថា ម្ចាស់​របស់​យើង​ថ្ងៃ​នេះ​នឹង​ស្លាប់​ហើយ។ ប្រពន្ធ​គាត់​ទារ​អោយ​គាត់​ប្រាប់​ការពិត​មួយ ដែល​ព្រះ​បាន​ប្រាប់​ដល់​គាត់ ហើយ​ពេល​គាត់​ប្រាប់​ការ​ពិត​នោះ គាត់​នឹង​ស្លាប់។ ពួក​យើង​ជា​ឆ្កែ យើង​ទាំងអស់​គ្នា​មាន​ទុក្ខ​ណាស់​វ៉ើយ តែ​ឯង​វិញ គិត​តែ​ពី​ ទទះ​ស្លាបសប្បាយ​ នឹង​ជាន់​មេ។ តើ​ពេល​ហ្នឹង​ឯង​សម​នឹង​ត្រេក​ត្រអាល​បែប​នេះ​រឺ? ឯង​មិន​ខ្មាស់​ខ្លួន​ឯង​ទេ​រឺ?”

 
មាន់​គក​តប​ថា “អើលោក​ម្ចាស់​យើង​អី​ក៏​ល្ងង់​ម្ល៉េះ ចំ​ជា​ប្រុស​អត់​បាន​ការ​មែន។ បើ​គាត់​មិន​អាច​ទាំង​ដឹក​នាំ​ភរិយា​តែ​ម្នាក់បាន​ផង ជិវិត​គាត់​ក៏​គ្មាន​ន័យ​អី​នឹង​រស់​ត​ទៅ​ទៀត​ដែរ។ មើល​​មក​អញ​នែ អញ​មាន​មេមាន់​ហាសិប​ត្រូវ​មើល​ខុស​ត្រូវ អញធ្វើ​អោយ​មី​​មួយ​នេះ​ត្រូវ​ចិត្ត​ ក៏​បង្ក​អោយ​មី​មួយ​ទៀតទាស់​ចិត្ត អញ​បង្អត់​មួយ បញ្ចុក​មួយ ហើយ​ក្រោម​កា​រ​គ្រប់​គ្រង​ដ៏​ល្អ​របស់​អញ ពួក​គេ​ស្ថិត​នៅ​ក្រោម​បញ្ជា​អញ​បាន​ល្អ​ណាស់​វ៉ើយ​។ លោក​ម្ចាស់​យើង ហៅ​ចំ​ជា​ល្ងង់​មែន​ហើយ មាន​ប្រពន្ធ​តែ​ម្នាក់ នៅ​តែ​គ្រប់​គ្រង​មិន​បាន”។

ឆ្កែ​ក៏​សួរ​ថា “អញ្ចឹង​តើ លោក​ម្ចាស់​គួរ​ធ្វើ​ម៉េច​ទៅ​រឿង​នេះ?”។

មាន់​គក​ឆ្លើយ​ថា “គាត់​គួរ​ដើរ​ហេរ​ទៅ កាច់​មែក​ឈើមក ហើយ​វាយ​ខ្នង​នាង​ប្រពន្ធ​រហូត​ដល់​នាង​យំ រួច​ស្រែក​ថា អូយ​ឈប់ទៅ អូន​មិន​ចង់​ដឹង​រឿង​នេះ​ទៀត​ទេ មួយ​ជី​វិត​នេះ។ ហើយ​គាត់​ត្រូវ​វាយ​នាង​មួយ​ឆ្វាប់​ទៀត​អោយ​ខ្លាំង ហើយ​អោយ​លឺ។ ហើយ​បើ​គាត់​ធ្វើ​អញ្ចឹងបាន​​ហើយ គាត់នឹង​ដេក​លក់​ស្រួល មាន​គេ​ថ្នាក់​ថ្នមរហូត​។ តែ​លោក​ម្ចាស់​ល្ងង់​ម្នាក់​នេះ គ្មាន​ចេះ​គិត​អី​វែង​ឆ្ងាយ​ទេ”។

លោក​មន្ត្រី​បន្ត​ថា “ពុក​នឹង​ធ្វើ​ដាក់​កូន ដូច​បុរស​នេះ​ធ្វើ​លើ​ប្រពន្ធ​គាត់​អញ្ចឹង ណា​ឆេហរ៉ាសាត!”។

នាង​ឆេហរ៉ាសាត​សួរ​ថា “តើ​បុរស​នោះ​ធ្វើ​យ៉ាង​ម៉េច​ដាក់​ប្រពន្ធ​គាត់?”។

លោក​មន្ត្រី​តប​ថា ពេល​នាយ​ឈ្មួញ​បាន​ស្តាប់​សំដី​របស់​មាន់​គក​និយាយ​ទៅកាន់​ឆ្កែ​បែប​នេះ​ហើយ គាត់​ក៏​ងើប​ឡើង​យ៉ាង​ប្រញាប់។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s