១០០១យប់(១៤)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

ទៅ​តាមសម្តី​របស់​លា ដូច្នេះ​ហើយ​អ្នក​ភ្ជួរ​ក៏​កើត​សេចក្តី​ហ្មួរ​ម៉ៅ ក៏​វាយ​គោ​នោះ​រហូត​ដល់​ដាច់​កន្លុះ រួច​​គោ​ក៏រត់បោល​ចេញ​ទៅ។ តែ​បុរស​នោះ​ក៏​ចាប់​គោ​ជាប់ ហើយ​ក៏​វាយ​គោ​​រហូត​ដល់​គោ​ខ្លប​ខ្លា​ច។ តែ​គោ​នៅ​តែ​ឈរ​ស្ងៀម​ រួច​ក្រាប​ដេកនឹង​ដី​រហូត​ដល់​ល្ងាច។​ បន្ទាប់​មក​ គេ​ក៏​ដឹក​គោ​មក​ផ្ទះ​វិញ ហើយ​ចង​វា​ទុ​ក​នៅ​ក្រោល តែ​ពេល​នោះ​គោថយ​ចេញ​ពី​ស្នូក​ចំនី ហើយ​មិន​សម្តែង​សេចក្តី​រីករាយ​ដូច​សព្វ​ដង​ទៀត​ទេ ធ្វើ​អោយ​បុរស​នោះ​មាន​សេចក្តី​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។ គាត់​យក​សណ្តែក​និង​ចំបើង​អោយគោ តែ​គោ​គ្រាន់​តែ​ហិតៗ រួច​ថយ​ចេញ ហើយ​ដេក​យ៉ាង​ឆ្ងាយ​បំផុត​ពី​ចំនី​នោះ អស់​ពេញ​មួយ​យប់។ អ្នក​បម្រើ​មក​ដល់​ពេល​ព្រឹក​ឡើង ក៏​ឃើញ​ស្នូក​នោះ​មាន​សណ្តែក​និង​ចំបើង​នៅ​ពេញ​ដដែល ហើយ​ឃើញ​គោ​ដេក​ស្ប៉ាប។ គាត់​ក៏​មាន​ក្តី​ព្រួយ​បារម្ភខ្លាច​គោ​នោះ​ឈឺ។

គាត់​និយាយ​ម្នាក់​ឯង​ថា “ឱព្រះ​អើយ មក​ពី​វា​ឈឺ​ហើយ​មើល​ទៅ​ បាន​ជា​វា​មិន​ព្រម​ភ្ជួរ​ដី​កាល​ពី​ម្សិល​មិញ”។

 
គាត់​ក៏​ទៅ​រាយ​ការណ៍​ដល់​នាយ​ឈ្មួញ ថា “លោក​ម្ចាស់ គោ​នោះ​ឈឺ​ហើយ។ វា​មិន​ព្រម​ស៊ី​ទេ​យប់​មិញ ហើយ​ជា​ង​នេះ​ទៅ​ទៀត ព្រឹក​មិញ​នេះ​ក៏​វា​មិនស៊ី​ដែរ​សូម្បី​តែ​បន្តិច”។

នាយ​ឈ្មួញ​នោះ​ដោយ​យល់​អស់​ហេតុ​ការណ៍​ព្រោះ​បាន​ស្តាប់​សន្ទនា​រវាង​គោ​និង​លា​ ក៏​ប្រាប់ទៅ​នាយ​បម្រើ​ថា “ចូរ​ឯង​យក​អា​លាពាល​នោះ​ទៅ​ទឹម​ភ្ជួរ​ដីជំនួស​គោ​​ទៅ!”។

ដូច្នេះ​អ្នក​បម្រើ​ក៏​យក​លា​ទៅ​ភ្ចួរ​ដី​ពេញ​មួយ​ថ្ងៃ​ជំនួស​គោ។ អ្នក​បម្រើ​បាន​វាយ​លា​រហូត​ដល់​ស្បែក​របស់​វា និង​ឆ្អឹង​ជំនី ពោរ​ពេញ​ដោយ​ក្តី​ឈឺ​ចាប់ ហើយ​ក​របស់​លា​ ឡើង​កន្ទួល​រលាក​ដោយសារ​នឹម​។​ ពេល​ត្រលប់​មក​ដល់​ផ្ទះ​វិញនៅ​ពេល​ល្ងាច លា​ស្ទើរ​តែ​មិន​អាច​លើក​ជើង​រួច ទាំង​ជើង​មុខ និង ជើង​ក្រោយ។ ចំនែក​ឯ​គោ​វិញ វា​ដេក​ស្រួល​ពេញ​មួយ​ថ្ងៃ ហើយ​វា​បាន​ស៊ី​ចំនី​របស់​វា​យ៉ាង​ឆ្ងាញ់ ហើយ​នឹក​ស្ងើច​ដល់​ពាក្យ​ទូន្មាន​របស់​លា​យ៉ាង​ខ្លាំង ដោយ​មិន​ដឹង​ថា​លា​យ៉ាង​ម៉េច​ហើយ​ផង។

នៅ​ពេល​យប់ និង​ពេល​លា​ត្រលប់​មក​ក្រោល​វិញ គោ​ក្រោក​ឡើង​គោរព​លា ហើយ​និយាយ​ថា “ ឱមិត្ត​ជា​ស្រលាញ់​និង​គោរព​អើយ ដោយសារ​ឯង ខ្ញុំ​បាន​សំរាក​ពេញ​មួយ​ថ្ងៃ ហើយ​ខ្ញុំ​បាន​ស៊ី​យ៉ាង​ឆ្ងាញ់​”។

ប៉ុន្តែ​សត្វ​លា​មិន​មាន​តប​អ្វី​មួយ​ម៉ាត់ ព្រោះ​តែ​កំហឹងកំហល់ និង​សេចក្តី​នឿយ​ហត់ ហើយ​ស្នាម​រំពាត់​ដែល​វា​រង​នៅ​ថ្ងៃ​នេះ​ផង។ លា​ស្តាយ​ក្រោយយ៉ាង​ខ្លាំង ហើយ​គិត​តែ​ម្នាក់​ឯង​ថា “នេះ​គឺ​កើត​មក​តែ​អំពី​ភាព​ល្ងង់​ខ្លៅ​របស់​អញ​ដោយសារ​តែ​ចេះ​ប្រដៅ​គេ។ ដូច​គេ​ចំនាំ​តែ​និយាយ​ថា សុខៗ​យក​ទុក្ខ​មក​ដាក់​ខ្លួន។ដូច្នេះ​អញ​ត្រូវ​តែ​គិត​រក​ល្បិច​អោយ​អា​គោ​នេះ​ត្រលប់​ទៅ​កន្លែង​ដើម​វា​វិញ បើ​មិន​អញ្ចឹង​ទេ​អញ​នឹង​ងាប់”។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s