១០០១យប់(១២)


លេខ១១ មួយពាន់មួយយប់ លេខ១៣

ស្តាប់​តាម​បញ្ជា​ស្តេច។ ​កូនគួរ​អាសូរ​ដល់​ពុក​ផង អាសូរ​ដល់​ឪពុក​ម្នាក់​ដែល​ត្រូវ​តែ​កាត់​ក្បាល​កូន​ខ្លួនឯង។ បើ​កូន​មិន​ខ្លាច​ស្លាប់​ទេ ក៏​គួរ​កូ​ន​អាណិត​ដល់​ចិត្តឪពុក​ដែរ”។

នាង​ឆេហរ៉ាសាត​តប​ថា “សូម​លោក​ឪពុក​មេត្តា​ដល់​សេចក្តី​អង្វរ​របស់​កូន​ផង”។

លោក​មន្ត្រី​និយាយ​កាត់ “ហេតុអី​ក៏​កូន​ចចេស​ខ្លាំង​ម្ល៉េះ? តាម​ពិត​ទៅ​ពុក​ខ្លាច​រឿង​នេះ​កើត​មាន​ចំពោះ​កូន​ ដូច​ក្នុង​រឿង​​គោ និង​​លា​ ”។

នាង​សួរថា “យ៉ាង​ម៉េច​ទៅ​រឿង​នោះ លោក​ពុក?”។

បន្ទាប់​មក​លោក​មន្ត្រី​ចាប់​ផ្តើម​និទាន​រឿង ​គោ និង​​លា។

រឿង​និទាន គោ និង ​លា

កាល​នោះ​មាន​ឈ្មួញ​អ្នក​មាន​ម្នាក់​​ ​មានសត្វពាហនៈ​ជា​ច្រើន​ក្បាល។ គាត់​រស់នៅ​ស្រុក​ស្រែចំការ​និង​ចូល​ចិត្ត​របរ​កសិកម្ម។ ទេវតា​បាន​ជួយ​អោយ​គាត់​អាច​យល់​ដឹង​អំពី​ភាសា​របស់​សត្វ​គ្រប់​យ៉ាង​បានតែ​ហាម​គាត់​មិន​អោយប្រាប់​អាថ៌កំបាំង​នេះ​ដល់​​នរណា​ម្នាក់​ឡើយ បើ​មិន​អញ្ចឹង​ទេ​នឹង​សំលាប់​គាត់​ចោល។​ ដូច្នេះ​ហើយ​គ្មាន​នរណា​ដឹង​ថា​គាត់​ចេះ​ភាសា​សត្វ​ឡើយ។ ​ក្នុង​ក្រោល​មួយ​របស់​គាត់ មាន​​មេគោមួយ​ និង​សត្វ​លា​មួយ​ក្បាលរស់​នៅ​ជា​មួយគ្នា។ នៅថ្ងៃ​មួយ​ពេល​ដែល​ឈ្មួញ​នោះ​អង្គុយ​លេង​ជា​មួយ​អ្នក​បំរើ​និង​កូនៗ​របស់​គាត់នៅ​ក្បែរ​ក្រោល​នោះ​ គាត់​លឺ​គោ​និយាយ​ទៅកាន់​លា​ថា
“ណែ​អា​លា យើង​ឃើញ​ឯង​ដូចជា​ទំនេរ​ច្រើន​​ណាស់ គេ​អោយ​ឯង​ធ្វើការ​អី​ក៏​តិច​ម្ល៉េះ? មនុស្ស​គេ​បញ្ចុក​ចំនី​​ឯង គេអោយ​ទឹក​ស្អាត​ឯង​ផឹក​ តែ​អញ​វិញ ភាវៈ​ដ៏​កំសត់ គេ​ប្រើ​ទាំង​កណ្តាល​យប់ ពេល​គេ​ដាក់​ នង្គ័ល និង​ស្អី​ដែល​គេ​ហៅ​ថានឹម​​នោះ នៅលើ​ក​របស់​អញ។ អញ​នឿយ​ហត់​នឹង​ព្យួរ​ដី​តាំង​ពី​ព្រលឹម​រហូត​ដល់​ព្រលប់​នេះ​ណាស់។ អញត្រូវ​គេ​បង្ខំ​អោយ​ធ្វើ​កាងារ​ធ្ងន់ៗ ដែល​ហួស​ពី​កំលាំង​របស់​អញ​ទៅ​ទៀត។ គេ​មើល​ថែ​អញ​មិន​បាន​ដិតដល់​ទៀត។ បន្ទាប់​មក​ពេល​គេនាំ​អញ​មក​វិញ ខ្លួន​អញ​ឃ្លេង​ឃ្លោង​អស់​ហើយ ក​អញ​រួយ​ស្ទើរ​បាក់ ជើង​អញ​រមាស់ស្ទើរ​ស្លាប់ ហើយ​ភ្នែក​អញ​ជោគ​ជាំ​ដោយ​ទឹក​ភ្នែក។ បន្ទាប់មក​គេ​យក​អញ​មក​ឃុំ​ក្នុង​ខ្ទម ហើយ​បោះ​សណ្តែក និង​ចំបើង​ស្ងួតៗ លាយ​ឡំ​នឹង​ធូលីកខ្វក់។ អញ​ត្រូវ​ដេក​លើ​លាមក​ដ៏មាន​ក្លិន​ស្អុយ​ជា​រៀងរាល់​យប់។ តែ​ឯង​វិញ​ គេ​អោយ​ឯង​នៅ​កន្លែង​ដ៏​​ស្អាត។ កាងារ​ដ៏​លំបាក​របស់​ឯង​គឺ​លី​សែង​អីវ៉ាន់​របស់​លោក​ម្ចាស់​ម្តង​ម្កាល ទៅ​ទីក្រុង ហើយ​ត្រលប់​មក​វិញ។ ក្រៅ​ពី​នេះ​ឯង​ដេក​ស្រួល​រហូត។​ ដូច្នេះ ពេ​ល​អញ​ធ្វើ​ការ​លំបាក​ ជា

លេខ១១ មួយពាន់មួយយប់ លេខ១៣
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

5 Responses to ១០០១យប់(១២)

  1. Pichbandith ថា:

    Thank you so much for upload. When I read until 11 part, it make me remember some story of it. I do not know clealy but I guess the gild that will go to royal palace for marry with King, finally she do not die cause she tell many stories to king. She tell story from night to morning, she make king want to know her story that why king can not kill her cause he really want to know story.

  2. Pichbandith ថា:

    She tell story to king everyday, totally 1001 night , that why it became the title of story.

  3. Pichbandith ថា:

    At part 9 there had person call Yusas( I do not know how to spell please tell me). Do know a whole story of Yusas? If you do not I can tell you cause I know a bit.

  4. vichet ថា:

    His name Yosef or Joseph..
    He is well known person in the bible (Christian) or even in Khoran (of Muslim)
    (Christian and Muslim has the same root…)

    i don know alot about him… but perhap if we read bible we can know a little bit more,
    😉
    anyway u can search it on:
    http://en.wikipedia.org/wiki/Joseph_%28Hebrew_Bible%29

  5. Boeun ថា:

    រឿង​នេះ​ចម្លែក​បស់​គេ។ ចាំ​អាន​ភាគ​បន្ត​ទៀត​បាទ។ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s