១០០១យប់(១១)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

លោក​មន្ត្រី​ជំនិត​រូប​នេះ គាត់​មាន​កូន​ស្រី​ពីរនាក់ ម្នាក់​​ឈ្មោះ ឆេ​ហ​រ៉ាសាត និង ម្នាក់​ទៀត​ឈ្មោះ ឌុន្យ៉ា​សាត។

កូន​ស្រី​ច្បង​ធ្លាប់​បានអាន​សៀវ​ភៅ​ កំនត់​ត្រា​ប្រវត្តិសាស្រ្ត និង​រឿង​រ៉ាវ​​នៃ​ស្តេច​មុនៗ រឿង​និទាន​ រឿង​ក្តី និង​រឿងរ៉ាវ​ផ្សេងៗ​ដែល​កន្លងទៅ​អំពី​បុរស​និង​វត្ថុនានា។ តាម​ពិត​ទៅ​មាន​គេនិយាយ​ពីនាង​ថា នាង​បាន​ប្រមូល​យក​សៀវ​ភៅ​ប្រវត្តិសាស្ត្រ​រាប់​ពាន់​ក្បាល ដែល​និយាយ​អំពីពូជន៍​អំបូរ​នៃ​ស្តេច​ដែល​បាន​ចាក​ស្ថាន​ទៅ។ នាង​បាន​អាន​កំនាព្យ​ជា​ច្រើន​ហើយទន្ទេញ​​ចាំរត់​មាត់ នាង​បាន​សិក្សា​ទស្សនវិជ្ជា សិល្បៈ និង ស្នាដៃ​ទាំងឡាយ។ នាង​មាន​សេចក្តីរីករាយ និង សុភាព​រាបសារ ចេះ​រិះ​គិត​ប្រកប​គតិបណ្ឌិត វៃ​ឆ្លាត ហើយ​ចង់ចេះ​ចង់​ដឹង​រឿង​រ៉ាវ​ផ្សេងៗ។

នៅ​ថ្ងៃ​នោះ​នាង​និយាយ​ទៅ​កាន់​ឪពុក​នាង​ថា “ហេតុ​អី​ក៏​ថ្ងៃ​នេះ​ លោក​ឪពុកមាន​ទឹក​មុខ​ស្រពោន​ម្ល៉េះ? សូម​ពុក​ប្រាប់​អំពី​មូល​ហេតុ​ដែល​ធ្វើ​អោយ​លោក​ពុក​ពិបាក​ចិត្ត​ ដល់​កូន​ផង។ គ្មាន​សេចក្តី​លំបាក​ណា​ដែល​មិន​អាច​រក​ផ្លូវ​ដោះ​ស្រាយ​ចេញ​នោះ​ទេ​”។
ក្រោយពេលលោកមន្ត្រី​បានស្តាប់សម្តី​កូនស្រីគាត់​ទាំងនេះ គាត់រ៉ាយរ៉ាប់​ប្រាប់នាង​ពី​រឿងរវាង​គាត់​និង​ស្តេច​ពី​ដើម​ដល់ចប់។

 បន្ទាប់មកនាង​និយាយ​ថា “ឱលោក​ឪពុក​អើយ តើពេលណាទើប​ការកាប់សំលាប់ស្ត្រី​បែប​នេះ​នឹងចប់? តើ​កូន​គួរ​ប្រាប់​លោកពុក​អំពី​អ្វី​ដែល​នៅក្នុង​ចិត្ត​កូន​ដែររឺទេ ដើម្បី​នឹង​សង្គ្រោះអ្នក​ទាំងសង្ខាង​អំពី​មហន្តរាយ​នេះ?”។​

ឳពុកតបថា​ “កូន​និយាយ​មក”។

នាងតប​ថា “ខ្ញុំសូមលោកឳពុក​ប្រគល់ខ្ញុំអោយ​ទៅ​រៀបការ​ជាមួយ​ស្តេចសហរ្យទៅ។ ចួនកាល​ខ្ញុំអាច​រស់រាន​មាន​ជីវិត​បាន រឺ​មិន​អញ្ចឹងទេយ៉ាង​ហោចណាស់​ ក៍​ខ្ញុំអាច​ជួយ​សង្គ្រោះ​ស្រីក្រមុំ​មូស្លីម​បាន​មួយ​រូប​​ដែរ”
មន្ត្រី​នោះ​ក៏​ស្រែកច្រលោត​ថា “ឱព្រះ​អាឡា​អើយ! ឱ​កូន​ល្ងង់អើយ កូន​មិន​ត្រូវ​យក​ជីវិត​កូន​មក​ល្បង​នឹង​គ្រោះ​ចង្រៃ​បែប​នេះ​ទេ។ ម៉េចក៏​កូន​និយាយ​អ្វី​ដែល​ឆ្កួត​ៗ​បែប​នេះ​មក​រក​ឪពុក? កូន​ដឹង​ទេ ស្តេច​សច្ចា​ហើយ​ថានឹង​ដេក​ជាមួយ​នារី​ម្នាក់​តែ​មួយ​យប់​ប៉ុណ្ណោះ ហើយ​ព្រឹក​ឡើង​នឹង​សំលាប់​នាង​ចោល​ហើយ ហើយ​កូន​ចង់​អោយ​ពុក​យក​កូន​ទៅ​រៀប​ការ​ជាមួយ​ស្តេច​នេះ​រឺ? កូន​ច្បាស់​ហើយ​រឺ​នូវ​អ្វី​ដែល​កូន​ចង់​ធ្វើ​នេះ?”។

នាងតប​ថា “មែន​ហើយ​លោក​ឪពុក។ ខ្ញុំ​ដឹង​ពី​គ្រោះ​ថ្នាក់​ដែល​ខ្ញុំ​ចង់​ល្បង​ជាមួយ។ តែ​ខ្ញុំ​មិន​ខ្លាច​វា​ទេ។ បើ​ខ្ញុំ​ស្លាប់​នោះ មរណភាព​របស់​ខ្ញុំ​នឹង​ពោរ​ពេញ​ដោយ​កិត្តិយស ហើយ​បើ​ខ្ញុំ​ឈ្នះ នោះ ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​បំរើ​ជាតិ​ដ៏​សំខាន់​ម្នាក់”។

លោក​មន្ត្រី​តប​ថា “ទេ ទេ ទោះ​ជា​កូន​អូស​ទាញ​ពុក​យ៉ាងណា​ក៏​ដោយ ក៏​ពុក​មិន​អោយ​កូន​ទៅ​ប្រថុយប្រថាន​នឹង​គ្រោះ​ថ្នាក់​បែប​នេះ​ដែរ ហើយ​កូន​កុំ​ស្រម័យ​ថា​ពុក​នឹង​ទន់​ចិត្ត​នោះ។ បើ​ស្តេច​បញ្ជា​អោយ​ពុក​កាត់​ក្បាល​កូន​នោះ ពុ​កត្រូវតែ 


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s