១០០១យប់(១០)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

មាន​តែ​ព្រះ​ទេ​ទើប​អាច​ជួយ​យើង​អោយ​ផុត​ពី​សេចក្តី​ផិត​ក្បត់​របស់​ស្ត្រី​បាន។ ប្អូន​គិត​មើល​ ពី​លក្ខណៈ​របស់​នារី​ចំលែក​នេះ​ជា​មួយ​យក្ស​អសុរា ដែល​មាន​អំនាច​លើស​លុប​លើ​យើង​ទៅ​ទៀត ក៏​គង់​តែ​អំពើ​ថោកទាប​បែប​នេះ​កើត​មាន​ចំពោះ​វា​ដែរ។ ដូច្នេះ​យើង​គួរ​ត្រលប់​ទៅ​នគរ​របស់​យើង​វិញ យើង​មិន​គួរ​រៀប​ការ​នឹង​នារី​ណា​ម្នាក់ទៀត​ទេ ហើយ​បន្ទាប់​មក​ទៀត​យើង​ត្រូវ​បង្ហាញ​ពួក​គេ​អោយ​ដឹង​ពី​ប្រតិកម្ម​របស់​យើង”។

បន្ទាប់​មក​ពួក​គេ​ត្រលប់​ទៅ​ជំរុំ​ស្តេច​សហរ្យ​វិញ។ ពួក​គេ​ទៅដល់​នៅ​ព្រឹក​ឡើង​នា​ថ្ងៃ​ទីបី។
បន្ទាប់​ពី​បាន​កោះ​ហៅ​មន្ត្រី​ជំនិត​ និង​បណ្តា​មន្ត្រីក្រោម​បង្គាប់​ផ្សេងទៀត គាត់​ប្រទាន​អាវ​កិត្តិយស​មួយ​ដល់​មន្ត្រី​ជំនិត​រួច ចេញ​បញ្ជា​ត្រលប់ទៅ​រាជ​វាំង​វិញ។ នៅ​ពេល​ទៅ​ដល់​រាជវាំង លើ​រាជ​បល្ល័ង្ក​របស់​គាត់ គាត់​គាស់​ហៅ​មន្ត្រី​ជំនិត​រួច​ចេញ​បញ្ជា​អោយ​យក​ម្ចាស់​ក្សត្រីយ៍​ទៅ​សំលាប់​ចោល​ពី​បទ​ផិត​ក្បត់​ ប្រាស់ចាក​ប្រពៃណី។ ហើយ​លោក​មន្ត្រី​ក៏​ទទួល​បញ្ជា​រួច​យក​ម្ចាស់ក្សត្រីយ៍​ទៅ​ប្រហារជីវិត។ រី​ឯស្តេច​សហរ្យ​វិញ នៅពេល​នោះកាន់​ដាវ​នៅ​នឹង​ដៃ​ រួច​ទៅ​សំលាប់​ស្រី​ស្នំ​និង​សាហាយ​ទាំងអស់។ ហើយ​គាត់​សច្ចា​ថា ទោះ​ជា​ប្រពន្ធ​ដែល​គាត់​រៀប​ការ​ជា​មួយ​នោះ​បែប​ណា​ក៏​ដោយ គាត់​នឹង​រួម​មេត្រី​នឹង​នាង​នោះ​នៅ​ពេល​យប់ ហើ​យ​នៅ​ព្រឹក​ឡើង​គាត់​នឹង​កាត់​ក្បាល​នាង ដើម្បី​កុំ​អោយ​មាន​នរណា​ក្បត់​គាត់​ទៀត។

គាត់​និយាយថា “ដូច្នេះ​ហើយ​នឹង​គ្មាន​​ស្រី​ផិត​ក្បត់​ទៀត​ទេ​លើ​លោក​នេះ”។
បន្ទាប់មក​ស្តេច​សហស្ម័ន​ក៏​សុំការអនុញ្ញាត​ពី​ស្តេច​សហរ្យ​ ហើយ​រៀប​ចំកងពល​ត្រលប់ទៅ​នគរ​វិញ។ ក្នុង​គ្រា​ដដែល​នោះ ស្តេច​សហរ្យ​បញ្ជា​ទៅ​មន្ត្រី​ជំនិតអោយ​រក​ស្រី​ក្រមុំ​មក​ធ្វើ​ជា​ភរិយា​។ មន្ត្រី​ជំនិត​ក៏​រក​បាន​នារី​ដ៏​ស្អាត​បំផុត​ ដែល​ជា​កូន​របស់​ស្តេច​ត្រាញ់​ម្នាក់។ បន្ទាប់​ពី​បាន​រួម​ដំនេក​នឹង​នាង​ហើយ នៅ​ព្រឹក​ឡើង​ទៀប​ភ្លឺ​គាត់​ក៏​ចេញ​បញ្ជា​អោយ​លោក​​មន្ត្រីយក​ភរិយា​ទើប​នឹង​រៀប​ការ​នេះ​ទៅ​កាត់​ក្បាល​​ចោល​ ហើយ​លោកមន្ត្រី​នោះ​ក៏​យល់​ព្រម​ស្តាប់​តាម​បញ្ជា​ ដោយសេចក្តី​​ខ្លាច​ក្រែង​ដល់​អំនាចរបស់​ស្តេច​​​។​ ស្តេច​សហរ្យ​បន្ត​កិរិយា​បែប​នេះ​បាន​រហូត​ដល់​បីឆ្នាំ ដោយ​រៀប​ការ​នារី​ក្រមុំ​ម្នាក់​នៅ​ពេល​រាត្រី រួច​អោយ​គេ​សំលាប់​នាង​ចោល​នៅ​ពេល​ព្រលឹម រហូត​ដល់​អ្នក​ស្រុកស្រែក​ប្រឆាំង​នឹង​រូប​គាត់​ ដាក់​បណ្តាសារ​ស្តេច បន់​ព្រះ​អោយ​យក​​ជីវិត​​ស្តេច​ចង្រៃ​ជា​មួយ​របប​ព្រៃ​ផ្សៃ​បែប​នេះ។
​នារី​ទាំងឡាយ​មាន​សេចក្តី​ភិតភ័យតក់​ស្លុត​ជា​ពន់​ពេក។​អ្នក​ម្តាយ​មាន​តែ​សេចក្តី​យំ​យែក​។ ដូច្នេះ​ហើយ​ពួក​គាត់​ក៏​នាំ​កូន​ស្រី​ខ្លួន​រត់​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​ដែន​ដី​របស់​ស្តេច​នេះ។ ពេល​នេះ​ស្តេច​សហរ្យ​ បញ្ជា​លោកមន្ត្រី​ជំនិត ដែល​ជា​អ្នក​ពេជ្ឈឃាត​ផង​ដែរ​នោះ អោយ​គាត់​នាំ​ស្រី​ក្រមុំ​មក​អោយ​គាត់ទៀត។ លោក​មន្ត្រី​ដើរ​រក​គ្រប់​ច្រកល្ហក នៅ​តែ​រក​មិន​បាន។ ដូច្នេះ​ហើយ​គាត់​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​ដោយ​សេចក្តី​ទុក្ខព្រួយ ខ្លាច​ស្តេច​យក​ទៅ​ប្រហារ​ជីវិត។


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s