១០០១យប់(៨)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

ទាំង​ពីរ​កំពុង​តែ​សំងំលាក់ខ្លួន។ យក្ស​​​​អង្គុយ​ជិត​ដើម​ឈើ​នោះ។ បន្ទាប់​មក​យក្ស​ក៏​ដាក់​ប្រអប់​នោះ​ចុះ។ ​ប្រអប់​នោះ​ជាប់​​សោ​រ​ដែក​ចំនួន​ប្រាំពីរ។ យក្ស​នោះ​បើ​ក​ប្រអប់​នោះ​ដោយ​កូន​សោរ​ចំនួន​ប្រាំ​ពីរ។ ​មាន​នារី​ក្មេង​ម្នាក់ ស្បែក​ស មាន​មុខមាត់​គួរ​អោយ​ស្រលាញ់ មាន​រាង​រាវស្តើង មាន​សំរស់​ដូច​ជា​ព្រះចន្ទ​ដប់​បួន​កើត លេច​ចេញ​ពី​ប្រអប់នោះ​មក​។

យក្ស​ដាក់​នាង​អោយ​អង្គុយ​ចុះ​ក្រោម​ដើម​ឈើ នៅ​ជិត​ខ្លួន​ ហើយ​មើល​ទៅ​នាង​រួច​និយាយ​ថា “ ឱម្ចាស់​ជីវិត​របស់​បង​ ឱ​កំពូល​នារី​ ដែល​មាន​មន្ត​ស្នេហ៍​បំផុត​ ឱនារី​ដែល​បង​បាន​ដណ្តើម​យក​មក​ពី​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​។អូន​​ជានារី​​តែ​ម្នាក់​គត់​ដែល​បង​ស្រលាញ់​គ្មាន​ថ្ងៃ​វៀច​វេរ​​។ ឱម្ចាស់ជីវិត​របស់​បង ពេល​នេះ​បង​សុំ​សំរាក​មួយ​ភ្លែត​សិន

បន្ទាប់មកយក្ស​នេះ​ដេកកើយ​ក្បាលលើ​ភ្លៅ​នាង រួច​ដាក់​ជើង​រហូត​ដល់​មាត់សមុទ្រ រួច​ដេក​ស្រមុក លាន់លឺ​ដូច​រន្ទះ។ នាង​នោះ​បែរ​មុខ​មក​លើក៏​​ឃើញ​ស្តេច​ទាំងពីរអង្គ នៅ​ពួន​នៅ​ចុងឈើ។ នាង​ក៏​ដកភ្លៅ​ចេញ​ពីក្បាល​យក្ស​​ដោយថ្នមៗ ដោយ​ ពិបាក​ទ្រាំ​នឹង​ក្បាល​យក្ស​ដ៏​ធ្ងន់​នោះ​ផង ហើយ​ក៏​ដាក់​ក្បាលយក្ស​នៅ​ផ្ទាល់​នឹង​ដី។
រួច​នាង​ក្រោក​ឈរ​ឡើងក្រោម​ដើម​ឈើ អោយ​សញ្ញា​ទៅ​ស្តេច​ទាំង​ពីរ​ថា “ចូរអ្នក​ទាំងពីរ​ចុះ​មក​ក្រោម កុំ​ខ្លាច​អា​យក្ស​អសុរា​នេះអី”។
ស្តេចទាំងពីរមានសេចក្តីភ័យតក់ស្លុត​ជាខ្លាំង​ពេល​ដឹង​ថា នាង​ឃើញ​ពួក​គាត់ ហើយ​តប​មក​នាង​វិញដោយ​ភាសា​កាយវិការ​ ​ថា “សូមទោស​ផង​អ្នក​នាង​អើយ យើង​មិន​អាច​ចុះ​បានទេ”។
តែ​នាង​តប​ថា “អ្នក​ទាំង​ពីរ​ត្រូវ​តែ​ចុះ​មក។ បើ​មិន​ចុះ​ទេ យើង​នឹង​ទូល​ពិត​ប្តី​របស់​យើង​គឺយក្ស​អសុរា​នេះ ហើយ​គាត់​នឹង​សំលាប់​អ្នក​យ៉ាង​វេទនា​បំផុត”។
ដោយ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ក៏​ចុះ​មក​ដី មក​រក​នាង។ នាង​បង្ខំ​អោយ​ស្តេច​ទាំងពីរ​រួម​រ័ក ដោយ​គំរាម​ថា បើ​មិន​ព្រម​ទេ​នាង​នឹង​ដាស់​យក​អសុរា​ អោយ​ហែក​សំលាប់​អ្នក​ទាំង​ពីរ​ជា​ចំរៀក។
ស្តេចទាំង​ពីរ​តប​ថា “ឱអ្នក​នាង​ម្ចាស់​អើយ យើង​សូម​អង្វរ​នាង សូម​កុំ​អោយ​យើង​ធ្វើ​បែប​នេះ​អី ព្រោះ​យើង​ជា​អ្នក​កំពុង​រត់​គេច​ពី​អំពើ​បែប​នេះ​ផង ម្យ៉ាង​ទាំង​ភ័យ​ខ្លាច​ប្តី​របស់​នាង​ផង យើង​មិន​អាច​ធ្វើ​ទៅកើត​ទេ។ តើ​នាង​អាច​អោយ​ពួក​យើង​ធ្វើ​អ្វី​ផ្សេង​ដើម្បី​បំពេញ​ចំនង់​របស់​នាង​បាន​ទេ?”។
នាង​តប​ថា “កុំ​ចាំ​បាច់​និយាយ​ច្រើន​អី​ទៀត។ អ្នក​ឯង​ត្រូវ​តែ​ធ្វើ​តាម​យើង​បញ្ជា។ បើ​មិន​ធ្វើ​តាម​យើង​ទេ យើង​ស្បថ​ថា​នឹង​ដាស់​ប្តី​យើង​អោយ​​សំលាប់​ពួក​ឯង​រួច​បោះ​ចូល​ក្នុង​សមុទ្រ។”
ដោយ​សេចក្តី​ភ័យ​ខ្លាច​ ស្តេច​សហរ្យ និយាយ​ទៅកាន់​ស្តេច​សហស្ម័ន​ថា “ឱ​ប្អូន​អើយ សូម​ប្អូន​ធ្វើ​ទៅតាម​អ្វី​ដែល​នាង​បញ្ជា​ទៅ”។
តែ​ស្តេច​សហស្ម័ន​តប​ថា “ខ្ញុំ​មិន​ធ្វើ​ទេ ទាល់​តែ​បង​ធ្វើ​មុន”។ ​
អ្នក​ទាំង​ពីរ​​ប្រកែក​គ្នា​ពីមិន​ដឹងថា​អ្នក​ណា​ត្រូវ​ចូល​ខ្លួន​ធ្វើ​រឿង​នេះ។ ភ្លាម​នោះ​នាង​និយាយ​ថា “ស្អី​គេ​ យើង​មិន​ត្រូវ​ការ​មើល​អ្នក​ឯង​ប្រកែក​គ្នា​ទេ។ បើ​អ្នក​ទាំង​ពីរ​មិន​ឈាន​ជើង​មក​រកយើង​ក្នុង​នាម​​ជា​កូន​ប្រុស​ទេ យើង​នឹង​អោយ​ប្តី


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

 

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s