១០០១យប់(៧)



មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

ពេល​យប់​មក​ដល់​គាត់​ហៅ​មន្ត្រី​ជំនិត​របស់​គាត់មកគាល់ រួច​និយាយ​ប្រាប់ថា “លោក​ត្រូវ​អង្គុយ​នៅ​កន្លែង​របស់​យើង​ មិន​ត្រូវ​អោយ​នរណា​ដឹង​ថា​យើង​មិន​នៅ​ជា​ដាច់​ខាត ជា​គំរប់​បី​ថ្ងៃយើង​នឹង​ត្រលប់​មក​វិញ”។

បន្ទាប់មក​ទៀត​ស្តេច​សហរ្យ​ក៏​បន្លំ​ខ្លួន​ត្រលប់​មក​រាជ​វាំង​វិញនា​ពេល​រាត្រី​ស្ងាត់​។ ហើយ​នៅ​ព្រឹក​ឡើង​ស្តេច​សហរ្យ​និង​ស្តេច​សហស្ម័ន​ក៏​អង្គុយ​នៅ​ក្បែរ​មាត់​បង្អួច​រួច​មើល​ទៅ​សួន​កំសាន្ត​។ នៅ​ពេល​នោះ​ម្ចាស់​ក្សត្រីយ៍​និង​អ្នក​បំរើ​មាន​ដើរ​ចេញ​មក​ដូច​ពេល​មុន។ ពួក​គេ​ដើរ​សំដៅ​ទៅ​កាន់​អាង​បាញ់​ទឹក​រួច​ដោះ​សំលៀក​បំពាក់​ចេញ​។ ក្នុង​នោះ​មាន​បុរស​ដប់​នាក់​ចាប់គូ​នឹង​ស្រី​ដប់​នាក់​ ហើយ​ម្ចាស់​ក្សត្រីយ៍​ក៏​ស្រែក​ថា “អាខ្មៅ​ឯង​នៅ​ឯណា?”។

បុរស​ខ្មៅ​ម្នាក់​ដែល​លាក់​ខ្លួន​នៅ​លើ​ដើម​ឈើ​មួយ​ក្បែរ​នោះ ក៏​ដើរ​សំដៅ​មក​រក​ម្ចាស់​ក្សត្រីយ៍ រួច​និយាយ​ថា “ទូល​បង្គុំ​ឈ្មោះ សាអាត អាល់​ឌីន សាអ៊ូត”។

ម្ចាស់​ក្សត្រីយ៍​ពេញ​ចិត្ត​នឹង​បុរស​នេះ​ណាស់ ហើយ​គ្រប់​គ្នា​បាន​បំពេញ​តណ្ហា​របស់​ខ្លួនរៀងៗ​ខ្លួន ហើយ​បន្ត​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង។

ពេលស្តេច​សហរ្យ​ឃើញ​អំពើ​ថោកទាប​របស់​ភរិយា​គាត់ និង​ពួក​អ្នក​បំរើ​ គាត់​ក៏​ចាប់​ផ្តើម​មិន​សប្បាយ​ចិត្ត​ វិលវល់ រួច​និយាយ​ថា “មាន​តែ​សេចក្តី​ឯកោ​ប៉ុណ្ណោះ ដែល​អាច​ជួយ​អោយ​បុរស​លើ​លោក​រួច​ផុត​ពី​សេចក្តី​ថោកទាប​បែប​នេះ​បាន។ ឱព្រះ​អើយ ជីវិតជា​​វត្ថុដ៏​​សូន្យ​សុង តែ​ពោរពេញ​ទៅ​ដោយ​​កំហុស​”។

បន្ទាប់​មក​គាត់​បន្ថែម​ថា “សូម​ប្អូន​កុំ​ឃាត់​បង​អី នូវ​អ្វី​ដែល​បង​សុំ​ប្អូន”។

“​មិន​ឃាត់ទេ”។

“អីលូវ​នេះ​​យើង​ក្រោក​ឡើង​ដូច​ដែល​យើង​ធ្លាប់ ហើយ​ចេញ​ដំនើរត្រង់ទៅ​មុខ​ចាប់​ពី​នេះ​តទៅ មិន​ចាំ​បាច់​ខ្វល់​ពី​រឿង​នគរ ហើយ​យើង​ដើរ​ទៅ​គ្រប់​ច្រក​ល្ហក​នៃ​ទឹក​ដី​របស់​ព្រះ​អាឡា រហូត​ដល់​យើង​ជួប​នរណា​ម្នាក់​ដែល​ជួប​បញ្ហា​ដូច​យើង។ ហើយ​បើ​យើង​មិន​ជួប​នរណា​ម្នាក់​ទេ នោះ​ស្លាប់​ទៅ​វិញ​​ប្រសើរជាង​រស់​នៅ​តទៅទៀត​”។

ដូច្នេះ​ហើយ​ស្តេច​ទាំង​ពីរ​អង្គ​ក៏​ចាប់​ផ្តើម​ចាក​ចេញ​តាម​ទ្វារពិសេស​ទី​ពីរ​នៃ​រាជ​វាំង ហើយ​ពួក​គេ​ចេញ​ដំនើរ​ដោយ​មិន​ខ្វល់​ថា​យប់​រឺ​ថ្ងៃ រហូត​ទាល់​តែពួក​គេ​ទៅ​ដល់​ដើម​ឈើ​មួយ​នៅ​កណ្តាលវាល​ស្មៅ​មួយ ដុះ​នៅ​ក្បែរ​អូរ​មួយ​មាន​ទឹក​ថ្លា​ឆ្វង់ ស្ថិត​នៅ​ក្បែរ​ច្រាំង​សមុទ្រ។ អ្នក​ទាំង​ពីរ​ក្រេប​ទឹក​នោះ ហើយ​អង្គុយ​ចុះ​ដើម្បី​សំរាក។ មួយ​ម៉ោង​ក្រោយ​មក ពួក​គេ​លឺ​សំលេង​រោទិ៍​យ៉ាង​ខ្លាំង ហើយ​កាន់​តែ​ខ្លាំង​ឡើងៗ ពី​កណ្តាល​សមុទ្រ ដូច​ស្ថាន​សួគ៌​ធ្លាក់​ពី​លើ​មេឃ។ ទឹក​សមុទ្រ​ក៏​ចាប់​ផ្តើម​បោក​បក់​ជា​រលក​ធំៗ។ ស្តេច​ទាំង​ពីរ​ឃើញ​សសរខ្មៅ​ធំ​មួយ​ខ្ពស់​​ទៅ​លើ​មេឃ បោះ​ពួយ​សំដៅ​មក​រក​វាល​ស្មៅ​នេះ។ ស្តេច​ទាំង​ពីរ​ឃើញ​បែប​នេះ​ក៏​មាន​សេចក្តី​តក់ស្លុត រួចក៏​ឡើង​លើដើម​ឈើ​ក្បែរ​នោះ ។​ ស្តេច​ក្រលេក​មើក​ទៅ​ឃើញ យក្ស​​ម្នាក់​មាន​កំពស់​ខ្ពស់ មាន​មាឌ​ធំ​​មាំ ថ្ងាស​ទូលាយ ហើយ​មាន​ទូល​លើ​ក្បាល​នូវ​ប្រអប់​គ្រីស្តាល់​មួយ។ យក្ស​នោះ​ដើរលុយ​ទឹក​​មក​គោក ហើយ​សំដៅ​មក​ដើម​ឈើ​ដែល​ស្តេច

 


មាតិកា \ រឿងនិទាន\ មួយពាន់មួយយប់\…

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

9 Responses to ១០០១យប់(៧)

  1. ច្រើន​ភាគ​ម្ល៉េះ? មិន​ទាន់​បាន​អាន​អាភាគ​១​ផង។ 😦

  2. ចយ! លែង​ចង់​អាន​បាត់? ហាហា តែ​មិន​អី​ទេ ចាំ​ឆ្លៀត​ពេល​អាន​តិចៗ។

  3. ឮពីភាពល្បីល្បាញរបស់រឿងនេះយូរហើយ ហើយក៏ខំស្រាវជ្រាវរកសៀវភៅរឿងនេះដើម្បីអានជាច្រើនឆ្នាំមកហើយដែរ
    តែរកមិនបានសោះ បានត្រឹមតែការសង្ខេបពីដើមកំណើតរបស់រឿងនេះ។
    អរគុណច្រើនដែលបានដាក់រឿងដ៏កម្រនេះឲ្យអាន!
    ខ្ញុំនឹងតាមដានអានឲ្យទាល់តែចប់!!!

  4. ដាក់បន្តទៀតមក អានចប់ហើយទាំង៧នេះនោះ។
    តែខ្ញុំសង្កេតឃើញថាឈ្មោះស្តេចទាំងពីរខុសពីរឿងសង្ខេបដែលខ្ញុំបានអាន តែបើពិនិត្យបន្តិចទៅក៏ឃើញថាមានសក្ខណាៈ
    ស្រដៀងគ្នាបន្តិចដែរ។ស្តេចទាំងពីរនោះ​បងឈ្មោះ«ឆារីយ៉ា»​ឯប្អូនឈ្មោះ«ឆាសេណង់»។

  5. vichet ថា:

    ខ្ញុំមិនច្បាស់ដែរទេ រឿង​ឈ្មោះស្តេចទាំងពីរអង្គនោះ។
    នៅក្នុងរឿងបកប្រែជាអង់គ្លេសដោយSir Richard Francis Burton គាត់សរសេរជាអង់គ្លេស ឈ្មោះស្តេចបងថា King Shahryar
    និងឈ្មោះស្តេចប្អូនថា Shah Zaman ៕

  6. vichet ថា:

    shah ជាភាសាអារ៉ាប់មានន័យថា rulers “អ្នកដឹកនាំ ព្រះចៅ ស្តេច…. ”
    បើមិនរាប់ងារនៃ​ស្តេចទាំង២ចូលទេ ប្រហែលជាមានឈ្មោះត្រឹមជា Ryar និង Zaman ទេមើលទៅ?។

  7. ខ្ញុំ​បាន​មើល​ចប់​ប្រាំពីរ​ទំព័រ​នេះ​ហើយ។ សូម​ដាក់​ទំព័រ​បន្ត​មក​ទៀត​ឱ្យ​បាន​ឆាប់ ដ្បិត​ខ្ញុំ​កំពុង​មាន​ចំណង់​ជា​ពន់ពេក​ណាស់។ សូម​អរព្រះគុណ​ទុក​ជា​មុន។ 😀

  8. vichet ថា:

    ៌មួយអាទិត្យនេះខ្ញុំរវល់ជាមួយការងារសាលាខ្លាំងណាស់។ យឺតបន្តិចហើយ។
    សូមមេត្តាអភ័យទោស និង យោគយល់ចំពោះសេចក្តីខ្វះខាតនេះផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s