១០០១យប់(៥)


លេខ៤ មួយពាន់មួយយប់ លេខ៦

[…]ដល់​ពេល​ទទួល​ទាន​​អាហារពេល​ល្ងាច ស្តេចឆាសាម៉ាន់​សោយ​ម្ហូប​អាហារ​យ៉ាង​ច្រើន​ដូច​មនុស្សអត់​​ស៊ី​ច្រើន​ថ្ងៃ​មក​ហើយ។ ម្ហូប​អ្វី​ក៏​មាន​រសជាតិ​ទាំងអស់។

បន្ទាប់​មកទ្រង់​​ក៏​សំរាក​យ៉ាង​មាន​សេចក្តី​សុខ​បំផុត​អស់​ពេញ​មួយ​យប់។ ថ្ងៃ​បន្ទាប់​ទ្រង់​ចាប់​ផ្តើម​មាន​កំលាំង​ពលំ​ដូច​ធម្មតា​ និង​មាន​មុខមាត់​ស្រស់​បស់​ឡើង​វិញ។

ពេល​ស្តេចឆារីយ៉ា​​ត្រលប់​មក​វិញ ឃើញ​ស្តេច ឆាសាម៉ាន់ ទៅទទួល​ដោយ​​មាន​ទឹក​មុខ​ស្រស់បស់​បែប​នេះ​ក៏កើត​មាន​សេចក្តី​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។

បន្ទាប់​ស្តេច​ទាំង២​អង្គ ជិះសេះ​ត្រលប់​ចូល​មក​ក្នុង​រាជធានី ហើយអង្គុយ​ក្នុង​កន្លែង​សមស្រប​មួយ​ក្នុង​រាជវាំង។ គេ​រៀប​ចំ​ម្ហូប​អាហារ​សំរាប់​ស្តេច​ទាំង​២អង្គ។ ស្តេច​ទាំង​ពីរ អង្គសោយ​យ៉ាង​ស្កប់​ស្កល់។

ក្រោយ​ពី​អ្នក​បំរើ​លើក​ម្ហូប​អាហារ​ចេញ​ និង ស្តេច​ទាំង​ពីរ​អង្គ​បាន​លាង​ដៃ​រួច​រាល់​ហើយ ស្តេច​ឆារីយ៉ា​ក៏​សួរ​ទៅ​ស្តេច​ឆាសាម៉ាន់​​ថា

“ បង​មាន​ចំងល់​យ៉ាង​ខ្លាំង អំពី​អាការៈ​របស់​ប្អូន។ បង​ចង់​នាំ​ប្អូន​ចេញ​ទៅ​បរបាញ់​ជា​មួយ​គ្នា។ តែ​ប្អូន​មាន​សុខភាព​មិន​ល្អ មិន​អាច​ចាក​ចេញ​ទៅ​បាន។ តែ​ឥលូវ​នេះ ឱ​ព្រះ​អើយ ប្អូន​ឯង​បាន​ធូរ​ស្បើយ​យ៉ាង​ឆាប់​រហ័ស។ បងជឿ​ថា ជំងឺ​របស់​ប្អូន​គឺ​បណ្តាល​មក​ពី ការ​ឃ្លាត​ចាក​ចេញ​ពី​គ្រួសារ​និង មិត្ត​ភក្តិ និង​សេចក្តី​ព្រួយ​បារម្ភ​ពី​នគរ​ដែល​នៅ​ឆ្ងាយ។ ដូច្នេះ​ហើយ​បង​ក៏​មិនហ៊ាន​​សួរ​ដេញ​ដោល​ប្អូន​ច្រើន​ដែរ។ តែ​ឥលូវ​នេះ​បង​ចង់​ដឹង​ខ្លាំង​ណាស់​តើ​អ្វី​ទៅ​ដែល​ធ្វើ​ឱយ​ប្អូន​បាន​ធូរ​ស្បើយ​លឿន​ម្ល៉េះ។ ដូច្នេះ​ចូរ​និយាយ​ប្រាប់​បង​ឱយអស់​មក កុំ​លាក់​បាំង​អី!”។

ពេល​ដែល​ឆាសាម៉ាន់​​លឺ​បែប​នេះ ទ្រង់​​ក៏​ឱន​មុខចុះមួយ​ស្របក់ ហើយ​ងើប​មុខ​មក​វិញ រួច​និយាយ​ថា“ខ្ញុំ​នឹង​ប្រាប់​បង​ពី​មូល​ហេតុ​ដែល​ធ្វើ​ឱយ​ខ្ញុំ​មាន​ទុក្ខ​បែប​នេះ។ ប៉ុន្តែ​​សូម​បង​មេត្តា​អភ័យ​ទោ​សដល់​ខ្ញុំ​នូវ​មូល​ហេតុ​ដែល​បណ្តាល​ឱយ​ខ្ញុំ​ធូរ​ស្បើយ​បែប​នេះវិញ​ផង​។ តាម​ពិត​ទៅ​ខ្ញុំ​បាន​បន់​ព្រះ​សុំកុំ​​ឱយ​បង​សួរ​ដេញ​ដោល​ខ្ញុំ​អំពី​មូល​ហេតុ​អស់​នេះទេ”។

ស្តេចឆារីយ៉ា​​មាន​សេចក្តី​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​រួច​និយាយ​ថា “អញ្ចឹង​ជា​ដំបូង​សូម​ប្អូន​ប្រាប់​បងពី​មូល​ហេតុ​ដែល​បណ្តាល​ឱយ​ប្អូន​មាន​ជំងឺ​សិន”។

ស្តេច​ឆាសាម៉ាន់​​តប​ថា

“បង​ដឹង​ទេពេល​ដែល​បងបញ្ជូន​លោក​មន្ត្រី​របស់​បង​ទៅ​អញ្ជើញ​ខ្ញុំ​មក​ជួប​បង ខ្ញុំ​បាន​រៀប​ចំយ៉ាង​​ស្រេចបាច់រៀប​នឹង​ចេញ​ដំនើរ​មក។ តែពេល​នោះ​ខ្ញុំ​នឹក​ឃើញ​ថា ខ្ញុំ​បាន​ភ្លេច​អលង្ការ​ដែល​ខ្ញុំ​គ្រោង​នឹង​យក​មក​ជូន​បង នៅ​ក្នុង​រាជ​វាំង។ ខ្ញុំ​ក៏​ត្រលប់​ទៅយក​វា តែ​ម្នាក់​ឯង ហើយ​ខ្ញុំ​ក៏​ឃើញ​ភរិយា​របស់​ខ្ញុំដេក​ឱប​អា​ចុងភៅ​ខ្មៅ​ម្នាក់​នៅលើ​គ្រែ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​កាប់​វា​ទាំងពីរ​ដាច់​ជា​២​កង់ រួច​ចេញ​ដំនើរ​មក​ជួប​បង។ តែ​ចិត្ត​របស់​ខ្ញុំ​នៅតែ​ខ្វល់​ខ្វាយ​អំពី​រឿង​នេះ រហូត​ធ្វើ[…]

លេខ៤ មួយពាន់មួយយប់ លេខ៦
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s