១០០១យប់ (១)


មួយពាន់មួយយប់ លេខ២

១០០១ យប់

កាលពីយូរលង់ណាស់មកហើយ មានស្តេចមួយអង្គ ដែល​ជា​ស្តេច​នៃ​ស្តេច​​ទាំង​ឡាយ គ្រប់គ្រងដែន​ដី​លាត​សន្ធឹង​ពី​ឥណ្ឌារហូត​ដល់​ស្រុក​ចិន។ ព្រះ​អង្គ​មាន​ទាហាន​និង​បំរើ​រាប់​ម៉ឺន​នាក់​។ គាត់​មាន​បុត្រាពីរ​អង្គ​។ រាជ​បុត្រច្បង​ធំពេញវ័យកំលោះ រាជ​បុត្រពៅនៅ​ជំទង់​​នៅ​ឡើយ។​ រាជបុត្រ​ទាំង២អង្គ​សុទ្ធ តែ​មាន​សេចក្តី​អង់អាច​ក្លាហាន​ក្នុង​សឹក​សង្គ្រាម​។ តែរាជ​បុត្រ​​ច្បងមាន​កំលាំង​​ខ្លាំងពូកែ​​​ជាង​​ប្អូន។ ដូច្នេះ​កូន​បង​ជាអ្នក​គ្រងរាជ្យបន្ត។​ ក្សត្រា​អង្គនេះ​គ្រប់​គ្រង​អំនាច​ប្រកប​ដោយ​យុត្តិធម៌ ដែល​ធ្វើ​ឱយ​បណ្តា​ប្រជានុរាស្ត្រ​ទាំងអស់​នៃ​ប្រទេស​នេះ​ស្រលាញ់​ពេញ​ចិត្ត​ស្តេច​អង្គនេះ និង​រាជា​ណាចក្រ​នេះណាស់។ ស្តេចអង្គ​នេះ​មានព្រះនាម​ហៅ​​ថា ស្តេច ឆារីយ៉ា ហើយ​ទ្រង់​បាន​​តែងតាំងព្រះ​អនុជ ដែល​មាន​ព្រះ​នាម​ហៅ​ថា ​ ឆាសាម៉ាន់​ ជា​ស្តេច​ គ្រងរាជ្យ​នៅនគរបារបារ។ ក្សត្រាអង្គនិមួយៗ​គ្របគ្រង​ប្រទេស​របស់ខ្លួនប្រកប​ដោយសមធម៌​និង​​យុត្តិធម៌​​ចំពោះ​រាជានុរាស្ត្រក្រោម​បង្គាប់​របស់​ខ្លួន ផ្តល់​នូវ​សេចក្តីសុខ និង​រីករាយ​អស់​រយៈពេល​ជា​ច្រើនឆ្នាំ។

អស់រយៈកាល​២០ឆ្នាំ​កន្លងទៅ ស្តេច​ទាំង២អង្គ​​មិន​ដែល​បាន​ជួប​គ្នា​បន្តិច​ឡើយ រហូត​ដល់​សម័យ​ថ្ងៃ​មួយ ស្តេចបងបាន​និយាយ​ត្អូញត្អែរ​​ប្រាប់គេ​ឯង​ពី​សេចក្តី​នឹក​រលឹក​​ចំពោះ​ប្អូន​ប្រុសរបស់​គាត់​ ហើយ​ថា​គាត់ត្រូវ​តែ​ទៅសួរសុខទុក្ខ​ប្អូន​ម្តង​ទៀត។ គាត់​បាន​ប្រឹក្សា​ជាមួយ​មន្ត្រី​ជំនិត​របស់គាត់​អំពី​ការ​ទៅសួរសុខទុក្ខនេះ ប៉ុន្តែ​មន្ត្រី​រូប​នេះ​ យល់​ថា មិន​គួរ​ធ្វើ​បែប​នេះ​ទេ ហើយ​ឱយ​​​យោបល់ថា គួរ​តែ​សរសេរ​សំបុត្រ​ ហើយ​បញ្ជូន​អំនោយ​តាមរយៈគាត់​ទៅ​ស្តេច​ប្អូន ដោយមាន​​សេចក្តី​អញ្ជើញស្តេច​ប្អូន​មក​សួរ​សុខទុក្ខ​វិញ។

ព្រះ​អង្គ​ក៏​​យល់​ស្រប​នឹង​យោបល់​នេះ រួច​ហើយឱយ​​គេ​រៀប​ចំ​អំនោយ​សមរម្យ មាន​ដូច​ជា​ សេះ​ដែល​​មាន​បង្ហៀរ​អំពី​មាស ទាសករ​ ស្រី​បំរើ និង ស្រីក្រមុំ​ស្អាតៗ របស់​របរ​ល្អៗ​និង​ថ្លៃៗ។ បន្ទាប់​មក​ទៀត​គាត់​សរសេរ​សំបុត្រ​មួយ​ទៅកាន់ ឆាសាម៉ាន់ សំដែង​អំពី​សេចក្តី​ស្រលាញ់​ដ៏​ជ្រាល​ជ្រៅរបស់​គាត់​ចំពោះ​ប្អូន ដោយ​ភ្ជាប់​មក​ជា​មួយ​​នូវ​សេចក្តី​ប្រាថ្នា​ចង់​ឃើញ​មុខប្អូន ហើយ​បញ្ចប់​សេចក្តី​សំបុត្រដោយពាក្យ​ថា

“ដូច្នេះបងមាន​សេចក្តី​សង្ឃឹមលើសេចក្តី​អនុ​គ្រោះ និង សេចក្តី​ស្រលាញ់​របស់​ប្អូន ដែល​នឹងបន្ទាបខ្លួន ហើយ​បែរ​មុខ​មក​រកបង​ ។ ជាង​នេះ​ទៅទៀត បងបាន​បញ្ជូនលោក​មន្ត្រីជំនិត​របស់​បង​​ឱយទៅ​រៀប​ចំ​បទបញ្ញត្តិសំរាប់ការធ្វើ​ដំនើរ ​ហើយសេចក្តី​ប្រាថ្នា​តែ​មួយ​គត់​របស់​បង​គឺ ឃើញ​មុខប្អូន មុន​នឹង​យើងស្លាប់។ តែ​បើ​ប្អូន​ពន្យារ​ពេល​ រឺ​ធ្វើ​ឱយ​បងអស់​សង្ឃឹម បង​នឹង​មិន​អាចរស់បានទៀត​ឡើយ​សូម្បី​តែ​មួយ​ដង្ហើម។ សូម​ឱយ​សេចក្តី​សុខកើត​មាន​ដល់​ប្អូន”។

បន្ទាប់​មកទៀត​ស្តេច​ឆារីយ៉ា ប្រគល់សំបុត្រទៅ​លោក​មន្ត្រី​ រួច​បញ្ជា​គាត់​ឱយ​ប្រឹង​អស់​កំលាំង​​កាយ​ចិត្ត​សំរេច​​កាងារ​នេះ​ឱយបានឆាប់។ […]

មួយពាន់មួយយប់ លេខ២
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in -=១០០១​យប់=-, រឿង​និទាន​ and tagged , . Bookmark the permalink.

7 Responses to ១០០១យប់ (១)

  1. Bandith ថា:

    Please upload this story. I can not wait………………

  2. រជ្ជនី ថា:

    នៅ​សល់​ប៉ុន្មាន​ភាគ​ទៀត​បង​?

  3. vichet ថា:

    មិនទាន់ដឹងទេ….បកប្រែបណ្តើរ Post បណ្តើរ 😉

  4. រជ្ជនី ថា:

    បក​ពី​ភាសា​អីគេ​បង​? ភាសា​ឥណ្ឌា​ហ្អេ​?​

  5. vichet ថា:

    មិនអាចទេ។ រឿងនេះជារឿងអារ៉ាប់មិន​មែនឥណ្ឌាទេ។
    តែភាសាអារ៉ាប់ក៏មិនចេះដែរ។
    បកពីភាសាអង់គ្លេសទេតើ។

  6. រជ្ជនី ថា:

    សុំទោស​! ខ្ញុំ​អត់ដឹង​!​

  7. ឮពីភាពល្បីល្បាញរបស់រឿងនេះយូរហើយ ហើយក៏ខំស្រាវជ្រាវរកសៀវភៅរឿងនេះដើម្បីអានជាច្រើនឆ្នាំមកហើយដែរ
    តែរកមិនបានសោះ បានត្រឹមតែការសង្ខេបពីដើមកំណើតរបស់រឿងនេះ។
    អរគុណច្រើនដែលបានដាក់រឿងដ៏កម្រនេះឲ្យអាន!
    ខ្ញុំនឹងតាមដានអានឲ្យទាល់តែចប់!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s