ប៉ោមមាស


 

 

 . 

 

ប៉ោមមាស

កាល​ពី​ព្រេងនាយ​មានព្រះចៅអធិរាជ​មួយ​អង្គ។ ជា ព្រះចៅអធិរាជ​ដែល​មិន​ល្អ មិន​អាក្រក់ ប៉ុន្តែ​ជា​ ព្រះចៅអធិរាជ​ ដែល​មហា​គំរិះបំផុត ហើយ​ពូកែ​អផ្សុក​បំផុត។

ថ្ងៃ​គាត់ចង់​កំសាន្តកែអផ្សុក ដោយ​គាត់​បញ្ជូន​អ្នក​នាំ​ពាក្យ​របស់​គាត់​ទៅកាន់​គ្រប់ទិសទី​ទាំងអស់ ទាំងទីក្រុងតូច ធំ និង​ ជនបទ ឲ្យ​ប្រកាសថា

“បើ​នរណា​អាច​និយាយ​រឿង​ដែល​​ព្រះរាជា​មិន​ជឿ​ បាន​ អ្នក​នោះ​នឹងទទួល​បាន​ផ្លែ​ប៉ោមមាស។”

បន្ទាប់​មក​មាន​មនុស្សម្នា​ជា​ច្រើន មក​ពី​គ្រប់ទិសទី ទីក្រុងតូច​ធំ និង ស្រុកស្រែចំការ។ មានទាំង​ព្រះអង្គម្ចាស់ អភិជន អ្នក​ជំនួញ និង​អ្នក​ស្រែ។ ខ្លះ​ជិះសេះមក ខ្លះ​ជិះ​រទេះ ខ្លះ​ដើរ​មក ដោយម្នាក់​ៗ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ផ្លែ​ប៉ោម​មាស សំរាប់​រឿងនិទាន​របស់​ខ្លួន។

តែ​គ្មាន​រឿង​របស់​ព្រះអង្គម្ខាស់ណាមួយ របស់​សេដ្ឋីណាម្នាក់ របស់​អ្នក​ជំនួញ​ណា​ម្នាក់ របស់​អ្នក​ស្រែ​ណាម្នាក់​ដែល​ស្តេច​មិន​ជឿឡើយ។ បើ​ទោះ​ជា​ស្តេច​មិន​ចង់​ជឿ​រឿង​ខ្លះ​ក៏​ដោយ ក៏​គាត់​នៅ​តែ​និយាយ​ថា ជឿ​ដែរ​ព្រោះ​គាត់​មិន​ចង់​ឲ្យ​ផ្លែ​ប៉ោម​មាស​នោះ​ទៅ​គេ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ស្តេចបាន​ស្តាប់​គេ​និទាន​រឿង​ប្លែកៗ។ ដូច្នេះ​គាត់​លែង​អផ្សុក​ទៀត​ហើយ។

ល្ងាច​មួយ មាន​បុរសក្ររហេម​រហាម​ម្នាក់​បាន​មកដល់​រាជវាំង។ គាត់​កាន់​ល្អី​​ធំ​មួយ​នៅ​នឹង​ដៃ​។

អ្នក​យាម​ទ្វារ​សួរថា “តើ​អ្នក​ឯង​មករក​អ្វី?”

បុរស​នោះ​តប​ថា “ខ្ញុំ​មក​និទាន​រឿង​ដែល​ស្តេច​មិន​ជឿ។”

បន្ទាប់​មក​អ្នក​យាម​ក៏នាំ​បុរស​នោះ​ទៅ​ជួប​ស្តេច។

ស្តេច​បង្គាប់​ថា “ចូរ​ឯង​និយាយ​រឿង​ដែល​ឯង​ចង់​និយាយ​ប្រាប់​យើង​នោះ​មក”

បុរសនោះ​តបថា “សូម​ឲ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្មយឺនយូរ។ ខ្ញុំ​មក​នេះ​មករក​​ប្រាក់​របស់​ខ្ញុំ។ ព្រះ​អង្គ​ជំពាក់​ខ្ញុំ​ នូវ​មាស​មួយ​ល្អី​នេះ។”

ស្តេច​តប​ថា “ផ្តេសផ្តាស​! មិន​អាច​ទេ! អ្នក​ឯង​កុហក​អញ! អញ​មិន​ជឿ​ឯង​ជា​ដាច់​ខាត!”

បុរសនោះ​តបថា”អញ្ចឹង​បើ​ព្រះ​អង្គ​មិន​ជឿ សូម​ព្រះ​អង្គ​ប្រគល់​ប៉ោម​មាស​នោះ​មក​ទូល​បង្គំមក”

ស្តេច​ភ្ញាក់ ខ្លួន​រួច កែ​សំដី​ថា “ទេ ទេ អ្នក​ឯង​មិន​កុហកទេ…”

បុរសនោះ​តបថា “អញ្ចឹងបើ​ទូល​បង្គំមិន​កុហក​ទេ សូម​ព្រះ​អង្គ​សង​មាស​មួយ​ល្អី​មក​ទូល​បង្គំមក”។

ទី​បំផុត​ស្តេច​ដាច់​ចិត្ត​ប្រគល់​ប៉ោម​មាស​ទៅ​បុរស​នោះ​វិញ៕

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in រឿង​និទាន​ and tagged . Bookmark the permalink.

2 Responses to ប៉ោមមាស

  1. SOKHEANG ថា:

    ហាសហា​ រាជា​ល្ងង់ ឬក៏​បុរស​នោះ​ឆ្លាត?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s