រឿងនិទាន
- រឿងផ្សាយមិនទាន់ ចប់
មួយពាន់មួយយប់(2008/04/28)
កាលពីយូរលង់ណាស់មកហើយ មានស្តេចមួយអង្គ ដែលជាស្តេចនៃស្តេចទាំងឡាយ គ្រប់គ្រងទាំងឥណ្ឌានិងចិន ជាម្ចាស់នៃទាហាន អ្នកបម្រើទាំងឡាយ។ គាត់មានបុត្រ២នាក់។ បុត្រមួយអង្គធំពេញវ័យកម្លោះ បុត្រមួយអង្គទៀតនៅជំទង់នៅឡើយ។ អ្នកទាំង២សុទ្ធ តែមានសេចក្តីអង់អាចក្លាហានក្នុងការធ្វើសឹកសង្គ្រាម។…
បញ្ចតន្ត្រ(2008/05/06)
នៅឥណ្ឌាភាគខាងត្បូងមានក្រុងមួយឈ្មោះ មហិលរោព្យាម។ កូនប្រុសរបស់មហាសេដ្ឋីម្នាក់រស់នៅទីនោះ។ គាត់មានឈ្មោះថា វធ៌ម។ យប់មួយ ពេលគាត់កំពុងតែសំរាកលើគ្រែ គាត់មានគំនិតច្របូកច្របល់មួយ។ នេះជាអ្វីដែលមាននៅក្នុងចិត្តគាត់។ “ សូម្បីតែមនុស្សម្នាក់ដែលមានលុយច្រើនរាប់មិនអស់ទៅហើយ ក៏មនុស្សម្នាក់នោះនៅតែប្រឹងរកលុយថែមទៀត។…
សាឌិច រឺ ព្រហ្មលិខិត
[...] ថ្ងៃមួយពេលកំពុងតែ ដើរនៅជិតព្រៃមួយ វាឃើញក្បួនម្ចាស់ក្សត្រីបានហែសំដៅមករកវា ដោយមានមន្ត្រីហែហមជាច្រើននាក់ផង ដែលមើលទៅហាក់ដូចជាបារម្ភអំពីអ្វីមួយ ហើយម្តងរត់ទៅនេះ ម្តងទៅនោះ ឆ្លេឆ្លាចុះឡើង ហាក់ដូចជាកំពុងតែរកវត្ថុមានតំលៃអ្វីមួយ។ មហាតលឹកម្នាក់មកសួរសាឌិចថា [...]
- រឿងខ្លីៗ..
រឿងព្រេងចិនសំរាប់និទានពេលបុណ្យសែនលោកខែ
កំពូលមេធាវីគ្មានពីរលើលោក!!
ច្បាប់អ្នកស្រែ
នាថ្ងៃសៅរ៍មួយនោះ លោកមេធាវីម្នាក់នៅក្រុងភ្នំពេញ ដែលទើបតែប្តឹងលោកនៅវត្តមួយពីបទសូត្រធម៌និងទូងស្គរ តំលង់រកគាត់សំរាន្តមិនបាន បានចេញទៅដើរលេងបាញ់សត្វនៅស្រុកស្រែ។គាត់បានឃើញសត្វសារិកាកែវមួយក្បាលទុំលើមែកឈើក៏បាញ់ទំលាក់។ តែសត្វនោះក៏ធ្លាក់ចូលក្នុងចំការបុរសម្នាក់។ លោកមេធាវីក៏ចូលទៅរើស តែពេលដើរចេញមកវិញមិនទាន់ផុតពីរបងផង ម្ចាស់ចំការក៏ស្រែកថា
“ហេ យកសត្វនេះទៅណា យកមកវិញភ្លាម!”។[...]
អ្នកគណិតវិទ្យាពីរនាក់ចូលហាង
អ្នកគណិតវិទ្យាពីរនាក់ចូលទៅហាងផឹកស៊ីមួយ។ បុរសទីមួយបាននិយាយថា “នៅកន្លែងហ្នឹង អ្នកចេះម៉ាត់ មានមិនដល់ពាក់កណ្តាលទេ.. “។ បុរសទីពីរបដិសេធ។
បុរសទីមួយចេញទៅបន្ទប់ទឹកបន្តិច។ បុរសទីពីរក៏ហៅស្រីបំរើមកជិត ហើយនិយាយប្រាប់ថា “បន្តិចទៀតពេលពួកម៉ាកខ្ញុំត្រលប់មកវិញ ខ្ញុំសួរអីក៏ដោយ នាងត្រូវឆ្លើយថា មួយលើបីអ៊ិច គូប”។[...]
មេធាវីចិត្តល្អ
ក្រុមការងារសប្បុរសធម៌ដើម្បីការការពារប្រាសាទព្រះវិហារ ក្រោយពីពិនិត្យមើលទឹកប្រាក់វិភាគទាន បានមកពីសប្បុរសជននានារួចមក ក៏រកឃើញថា ពួកគេមិនបានទទួលវិភាគទានមួយកាក់មួយសេនទាល់តែសោះពីលោក មេធាវីល្បីល្បាញបំផុតប្រចាំក្រុង។ អ្នកទទួលបន្ទុករៃអង្គាស បានទូរសព្ទទៅទាក់ទងគាត់ដើម្បីនិយាយបញ្ចុះបញ្ចូលអោយលោកមេធាវីជួយ ផ្តល់ជាវិភាគទានខ្លះ។[...]
ប្រវត្តិកូរសមុទ្រទឹកដោះ
|
|
មានកាលមួយនោះព្រះឥន្ទ្រ ជិះដំរីឰរវ័ត កាត់អ្នកសច្ចំម្នាក់ឈ្មោះថា ទុរពាស។ ទុរពាស បានជូនកម្រងផ្កាពិសេសមួយដល់ព្រះឥន្ទ្រ។ ព្រះឥន្ទ្រក៏ទទួលយកកម្រងផ្ការបស់ទុរពាស តែព្រះឥន្ទ្រយកទៅដាក់នៅលើប្រមោយដំរី។ ដំរីមិនអាចទ្រាំនឹងក្លិនផ្កានោះបាន ក៏ក្រវាត់កម្រងផ្កាចោលទៅលើដី។ អ្នកសច្ចំនោះក៏ខឹងយ៉ាងខ្លាំង ព្រោះថាកម្រងផ្កាជាគ្រឿងសិរីសួស្តី គួរតែគេគោរពដូចជាប្រាសាទ។ សច្ចំទុរពាស ក៏ជេរដាក់បណ្តាសាព្រះឥន្ទ្រ ឲ្យរលាយអស់សីល មហិទ្ធិរិទ្ធទាំងឡាយ។… |
គេក៏នាំខ្ញុំចេញទៅ ឬ ជនក្បត់ជាតិ
នៅថ្ងៃ មួយនោះ មិនដឹងជាថ្ងៃណាមួយឡើយ ខ្ញុំរកនឹកមិនយល់…ខ្ញុំឃើញព្រះរាជអជ្ញាឬស្នងការព្រះ រាជរដ្ឋាភិបាល ចោទប្រកាន់ថាខ្ញុំជាមនុស្សក្បត់ជាតិ…គឺក្បត់ក្នុងកាលៈទេសៈមួយដ៏ ចម្លែក សូម្បីតែរូបខ្ញុំក៏នឹកមិនយល់… មិនយល់ថា តើខ្ញុំក្បត់ជាតិនៅក្នុងកាលៈទេសៈយ៉ាងដូចម្តេច…តើក្បត់អ្វី?។ គេបានចាប់ខ្ញុំយកទៅឃុំឃាំងក្នុងគុក។ ស្នងការព្រះរាជរដ្ឋាភិបាល បានចោទ…
តោ និង កូនឆ្កែ(2008/01/05)
កាល សម័យថ្ងៃមួយ នៅទីក្រុងឡុង មានសួនសត្វមួយ ដែលគេអាចចូលទៅទស្សនាបាន ដោយទិញសំបុត្រ រឺបើមិនទិញសំបុត្រគេអាចយកឆ្កែរឺឆ្មាសំរាប់ជាចំណីសត្វនៅទី នោះឲ្យទៅអ្នកយាមក៏បាន។មានបុរសក្រីក្រម្នាក់ចង់ចូលទស្សនាសួនសត្វនោះ តែគាត់គ្មានលុយកាក់គ្រប់គ្រាន់សម្រាប់ទិញសំបុត្រចូលទេ។ …
ប៉ោមមាស(2008/01/13)
កាលពី ព្រេងនាយមានព្រះចៅអធិរាជមួយអង្គ។ ជា ព្រះចៅអធិរាជដែលមិនល្អ មិនអាក្រក់ ប៉ុន្តែជា ព្រះចៅអធិរាជ ដែលមហាគំរិះបំផុត ហើយពូកែអផ្សុកបំផុត។ ថ្ងៃ គាត់ចង់កំសាន្តកែអផ្សុក ដោយគាត់បញ្ជូនអ្នកនាំពាក្យរបស់គាត់ទៅកាន់គ្រប់ទិសទីទាំងអស់ ទាំងទីក្រុងតូច ធំ និង ជនបទ ឲ្យប្រកាសថា…
ដៃ(2008/06/26/)
គេនាំគ្នា ចោមរោមលោក ប៊ែរម៊ុតចេ ភ្នាក់ងារស៊ើបអង្កេត ដែលកំពុងតែបញ្ចេញយោបល់អំពីឃាតកម្មដ៏អាថ៌កំបាំងមួយនៅ សាំងគ្លូត។ អស់រយៈពេលមួយខែមកហើយ ឧក្រិដ្ឋកម្មដ៏អាថ៌កំបាំងនេះ បានធ្វើឲ្យអ្នកក្រុងប៉ារីសភ័យរន្ធត់គ្រប់ៗគ្នា។ គ្មាននរណាម្នាក់អាចពន្យល់អំពីមូលហេតុរបស់វាបានទេ។ លោក ប៊ែរម៊ុតចេ បាននិយាយ ប្រមូលភស្តុតាង ពិភាក្សាលើទស្សនៈផ្សេងៗ តែមិនចេញសេចក្តីសន្និដ្ឋានអ្វីទាំងអស់។…
សំនាងល្អលោក ចច ស្គី(2008/04/28)
នៅថ្ងៃទី ២០ ខែកក្កដា ១៩៦៩ ក្នុងនាមជាមេបញ្ជាការ អាប៉ូឡូ ១១ ទៅស្ថានព្រះចន្ទ លោក នែល អាមស្ត្រង ជាមនុស្សទី១ ដែលបានឈានជើងជាន់ស្ថានព្រះចន្ទ។ សម្តីគាត់ជាលើកដំបូងបន្ទាប់ពីបោះជំហានលើព្រះចន្ទ គឺ “ នេះជាជំហានដ៏តូចមួយរបស់មនុស្ស តែវាស្មើនឹងយក្សលោតមួយផ្លោតសំរាប់មនុស្សជាតិ” ត្រូវបានគេបន្តផ្ទាល់មកផែនដី ហើយស្តាប់ដោយមនុស្សជាច្រើនលាននាក់។…
ព្យួរកមិនអោយដឹងខ្លួនមុន
កាត់ករឺព្យួរក
សុំទោស…កូននិយាយកុហក
ជែន្នី ទើបដូរមកនៅផ្ទះថ្មី ក្នុងក្រុង។ នេះជាលើកទីមួយហើយក្នុងជីវិតរបស់នាង ដែលបានមករស់នៅក្រុងមួយដែលនាងពេញចិត្ត។ នាងរៀបចំសម្លៀកបំពាក់របស់នាងចេញពីវ៉ាលីស។ នាងសម្លឹងមើលវាំងននបង្អួចរបស់នាងបក់ចុះឡើងៗ អារម្មណ៍របស់នាងបានអណ្តែតត្រសែតគ្មានគោលដៅ។ នាងពេញចិត្តនឹង…
ទឹកចិត្តស្រឡាញ់របស់កុមារម្នាក់
នៅមុនថ្ងៃបុណ្យ គ្រីស្ទម័សមួយថ្ងៃ ខ្ញុំបានប្រញាប់ប្រញាល់ទៅផ្សារដើម្បីទិញកាដូខ្លះដែលមិនទាន់បាន ទិញ។ ពេលទៅដល់ផ្សារខ្ញុំឃើញមនុស្សណែនតាន់តាប់។ ពេលឃើញមនុស្សច្រើនបែបនេះ ខ្ញុំក៏ចាប់ផ្តើមរអ៊ូរក្នុងចិត្តថា…
ឧបមា…
-អន្ទិតប្រុញ ឯងឥលូវ ប្រើបច្ចេកទេសចាប់ចងមនុស្សស្លូតត្រង់ យកទៅឃុំឃាំងបានច្រើននាក់ទេ?-ទេ លោកបង! ឥលូវធុនចាប់ចងបែបណឹង គេឈប់ប្រើហើយ។ បើមានគឺមានដោយអចេតនា ព្រោះនៅក្នុងវិជ្ជាជីវៈ តែងមាន…
ឲ្យណោតខ្ញុំឲ្យច្រើន….
កាលពី ជំនាន់ដើម នៅប្រទេសអារ៉ាប់ ប្រជាជនអារ៉ាប់ បានកាន់ទំនៀមទំលាប់ម្យ៉ាងគួរឲ្យភ័យរន្ធត់។ ទំនៀមទំលាប់នោះបានតម្រូវឲ្យភរិយាទាំងឡាយ ដុតខ្លួនទាំងរស់ឲ្យស្លាប់តាមប្តី កាលបើប្តីខ្លួនស្លាប់។ ធ្វើដូចនេះ ដើម្បីឲ្យបានឡើងទៅស្ថានសួគ៌ និងឲ្យបានកើតជាស្រីសួគ៌។ ពិធីដុតខ្លួននេះត្រូវបានធ្វើយ៉ាងឱឡារិកនៅចំពោះមុខសាធារណជន។ ស្រីម៉េម៉ាយត្រូវលោតទៅលើសពប្តីខ្លួនដែលកំពុងតែឆេះក្នុងភ្លើង សន្ធោសន្ធៅ។ កុលសម្ព័ន្ធណាមួយឬភូមិណាមួយ ដែលមានស្រីម៉េម៉ាយដុតខ្លួនច្រើនជាងគេ គេចាត់ទុកថាកុលសម្ព័ន្ធឬស្រុកភូមិនោះ មានកេរ្តិ៍ឈ្មោះល្បីល្បាញគួរឲ្យគោរពជាងគេបំផុត។ពោលមក ដល់ត្រឹមនេះភ្លាម សាស្ត្រាចារ្យម្នាក់ដែលជាមេប្រយោគសួរផ្ទាល់មាត់នៅក្នុងសម័យ ប្រឡងបាក់អង បានឃាត់នាងក្រមុំម្នាក់ជាបេក្ខជន…
ខ្លាំងហួសបើគិត
កាលពីខែ មុន ខ្ញុំបានធ្វើដំណើរទៅកំពង់ចាម ដើម្បីដើរលេងផង និង បើ់កប្រាក់ខែផង។ នៅពេលឆ្លងសាឡាងព្រែកក្តាម ខ្ញុំឃើញស្រីពីរនាក់ រូបល្អប្រិមប្រិយ បីដូចរូបចម្លាក់ទេពអប្សរនៅប្រាសាទអង្គរ កំពុងតែអង្គុយជជែកគ្នាលេងសប្បាយ សើចញញឹមញញែមនៅក្នុងឡានទំនើបមួយ ដែលឈប់សំចតនៅក្បាលសាឡាង។…
- រឿងនៅក្នុងវ៉ិបសាយដទៃ
ស្រីហិតោបទេស(khmercenter.ch)
គតិលោក(khmercenter.ch)
ចរិតខ្មែរ(khmercenter.ch)
គុកនយោបាយ(khmercenter.ch)
កំណប់ភូជង្គនាគ(khmercenter.ch)
បណ្តាំក្រមង៉ុយ(khmercenter.ch)
ច្បាប់ទូន្មានផ្សេងៗ(khmercenter.ch)
ច្បាប់ព្រះបន្ទូលចែង(4cambodia)
ពាក្យមួយចំនួនផ្តើមដោយ រាជ(4cambodia)
រឿងមហាភារតយុទ្ធ
ពាក្យរៀលយកពីរមណីយដ្ឋានទន្លេបាទី(sambath)




សូមដាក់រឿងមួយពាន់មួយយប់អោយចប់។ ព្រោះខ្ញុំអានចប់អស់ហើយនៅលើវែបសាយរបស់អ្នក
yes i do wanna finish it