បណ្ណសារ

បណ្ណសារ អ្នកនិពន្ធ

Sony ចុះកុងត្រាថតWorld Cup ជា3D

4054881346_c59a9d3de6
រូបភាព3D មើលដោយភ្នែកទទេ មិនប្រើវ៉ែនតា

ក្រុមហ៊ុនសូនី បានចុះកុងត្រា​ជាមួយFIFA ដើម្បីថតការប្រកួតបាល់ទាត់ World Cup 2010 ជា3D រហូតដល់ទៅ២៥ប្រកួត ។

Sony បាន​បង្កើតកាមេរ៉ាដែលអាច​ថតជា3D បាន ហើយមាន​គរោងលក់​ទូរទស្សន៍ដាក់ផ្ទះ3D​នា​ឆ្នាំ​ក្រោយ។

បច្ចេកវិទ្យាសព្វថ្ងៃនេះ គេអាចពាក់វ៉ែន3D ពិសេស​បន្ថែម ដើម្បីមើល​ទូរទស្សន៍​ជា3D តែអ្នកបច្ចេកទេសកំពុងតែupgrade បច្ចេកវិទ្យាដែលមិនត្រូវការវ៉ែនតា។

ភាពយន្ត3D ភាគច្រើនកន្លងមក ច្រើន​ជាភាពយន្តគំនូរជីវចល ប៉ុន្តែលក្ខណៈនេះកំពុងតែពេញនិយម​ចំពោះ​ភាពយន្តប្រភេទ​ផ្សេង​ទៀតដែរ ដូចជារឿង Avatar ដែលនឹង​បញ្ចាំង​ក្នុងពេលឆាប់ៗ​ខាងមុខនេះ។

តែពេលនេះ វីដេអូ3D របស់World Cup នៅអាព្រិច​ខាងត្បូងនេះ មិនទាន់អាចផ្សាយដល់ទូរទស្សន៍​តាមផ្ទះ​នៅឡើយទេ។ Sony នឹងផ្សាយនៅតាម​កន្លែងនានា​របស់ខ្លួន នៅ Berlin, London, Mexico City, Paris, Rio de Janeiro, Rome និង Sydney។ គេនឹងបង្ហាញ​វគ្គខ្លីៗក្នុងកន្លែងតាំងលក់ ហើយវីដេអូពេញ នឹងដាក់លក់ដោយ Sony។

ចំណាត់ក្រុម ៖ផ្សេង​ៗ

ឆ្នាំ១៩៧១ ខ្មែរបាន​មេដាយមាសចំនួន១៧ ​នៅស៊ីហ្គែម

ខែ ធ្នូ 2, 2009 វិចិត្រ 1 វិចារ

ឆ្នាំ១៩៧១ ខ្មែរបាន​មេដាយមាសចំនួន១៧ ​នៅស៊ីហ្គែម។ ជាចំនួនមេដាយ​ច្រើន​បំផុត​ក្នុងប្រវត្តិការប្រកួត​របស់ខ្មែរ។
តែមើលមក​យើង​ឥលូវនេះ ចំនួនមេដាយមាសមួយពីរ ! មួយពីរ! ដូចទាហានរាប់

មើល​ពួកសៀម យើងជេរថាពួកវាឆ្កួតខ្លះ​ថាឆ្កួត ភ្លើ តែប្រទេស​គេរីកចំរើន​រហូត។​

p1

p2

p3

source: Past Medal Tally of SEA Games Edition

ចំណាត់ក្រុម ៖ផ្សេង​ៗ

ឡានកំលាំង១២សេះ ១៤សេះ …ក្នុង​តារាង​ពន្ធជា​អ្វី?

តាម​ច្បាប់​ថវិកា​២០១០​បាន​កំនត់ថ្លៃ​ពន្ធលើយានជំនិះដូចតទៅនេះ

-       ឡានមាន​កំលាំងលើសពី ១២សេះទៅ១៧សេះ ប្រើប្រាស់ពីឆ្នាំផលិតទៅដល់៥ឆ្នាំត្រូវបង់៥សែន​រៀល​ក្នុងមួយឆ្នាំ និង​លើស​ពី​៥​ឆ្នាំ​ត្រូវ​បង់៣៦ម៉ឺន​រៀល

-       ឡានលើស ១៧សេះទៅ២៤សេះ ពីឆ្នាំផលិតទៅដល់៥ឆ្នាំត្រូវបង់១,៦លាន​រៀល​ក្នុងមួយឆ្នាំ និង​លើស​ពី​៥​ឆ្នាំ​ត្រូវ​បង់១,២លានម៉ឺន​រៀល

-       ឡានលើសពី២៤សេះត្រូវបង់២លានរៀលក្នុងមួយឆ្នាំ

រថយន្តមានកំលាំងក្រោម១២សេះត្រូវបង់ដូចធម្មតា។

highlander

តែបើយើងពិនិត្យលើកំលាំងម៉ាស៊ីនរថយន្ត​វិញ ដូចជាគ្មានរថយន្តដែល​មាន​កំលាំង១២សេះ ១៧សេះ ២៤សេះ​នោះទេ។

ឧទាហរណ៍

-       Toyota camry 2000 CE: 2,2លីត្រ(=2200cm3=2200cc), 136សេះ, ពីស្តុង4, អង្កត់ផ្ចិតពីស្តុង(bore) 87mm

-       Toyota Highlander 2010 Base Sport: 2,7លីត្រ, 270សេះ, ពីស្តុង4, អង្កត់ផ្ចិតពីស្តុង(bore) 89,9mm

-       Lexus RX 350 4dr FWD, 2009: 3,5លីត្រ, 270សេះ, ពីស្តុង6, អង្កត់ផ្ចិតពីស្តុង(bore) 94mm

-       Lexus GX470 2009: : 4,7លីត្រ, 235សេះ, ពីស្តុង8, អង្កត់ផ្ចិតពីស្តុង(bore) 94mm

យើង​ឃើញថាឡាន​ធម្មតាដែល​គេ​ប្រើប្រាស់ជាទូទៅ ក៏មានកំលាំង​ម៉ាស៊ីនចាប់ពី១០០សេះឡើងទៅដែរ មាន​ន៍យ​ថាធំជាង១០សេះជាង​ហ្នឹង​ឆ្ងាយ​ណាស់!!!។ ដូច្នេះ ហេតុអ្វីក៏នៅក្នុងតារាង​ពន្ធនិយាយ​តែពីឡាន១០សេះ​ជាងយ៉ាងនេះ?។ ជាពិសេស​ទៅទៀត​នោះ​ឡានធំ​ដូចជា Lexus GX470 មាន​អនុភាពតូចជាង​ឡាន Lexus RX 350 ទៅទៀត។

ដំនោះស្រាយ៖ Google !!!!!

ខ្ញុំរកឃើញ​ពាក្យ Taxable horsepower រឺ RAC horsepower មានន័យថាចំនួនសេះដែល​គេប្រើដើម្បីបង់ពន្ធឡាន។ ចំនួនសេះនេះ ជាចំនួនអាស្រ័យនឹងទំហំ​ស៊ីឡាំង។ គេកំនត់តាមរូបមន្ត៖

 \displaystyle RAChp=\frac{D^2 \times n}{1613}

 ដែល D ទំហំរបស់bore គិតជាmm ; n ជាចំនួនពីស្តុង។

អាន​បន្ត…

.

ចំណាត់ក្រុម ៖ផ្សេង​ៗ

ថ្ងៃ​មុន​ប្រើ​Internet មួយ​ខែ​អស់ 46 000អឺរ៉ូ ថ្ងៃ​នេះ​អស់ 160 000 អឺរ៉ូ

ខែ វិច្ឆិកា 18, 2009 វិចិត្រ 15 វិចារ

ថ្ងៃ​មុន​គ្រួសារ​មួយ​នៅ Petite-Forêt នៅ​ជិត Valenciennes ប្រើ​internet សេវា Orange របស់ France Telecom ដែល​ដើរ​ដោយkey ​3G unlimit មួយ​ខែ​អស់ 46 000 អឺរ៉ូ។បើ​មិន​ទាន់​បាន​អាន​ហេតុការណ៍ សូម​ចុច​នៅ​ទី​នេះ

font

តែ​ថ្ងៃ​នេះលោក​ដុកត័រ​ម្នាក់ ឈ្មោះ Jean Spadaro រស់​នៅ Fontainebleau, នៅ Seine-et-Marne, ប្រើ​អ៊ិនធ​នែត​ក្រុមហ៊ុន​ដដែល បច្ចេកវិទ្យា​ដដែល មួយ​ខែ​អស់ 160 000 អឺរ៉ូ ( ~23 ម៉ឺន​ដុល្លារ​)។

កាល​ពី​ដំបូង នៅ​ខែ​វិច្ឆិកា 2008 គាត់​ជាវ​ប្រព័ន្ធ​3G ធម្មតា គឺ​ប្រើ​ប្រាស់​មាន​កំនត់(limited) ក្នុង​តំលៃ​មួយ​ខែ​៣០​អឺរ៉ូ ដល់​ខែ មេសា គាត់​ត្រូវ​បង់​លុយ​រហូត​ដល់​860 អឺរ៉ូ​ក្នុង​មួយ​ខែ។ ដូច្នេះ​គាត់​ក៏​សំរេច​ចិត្ត ប្តូរ​មក​ប្រើ ប្រព័ន្ធ​3G ដដែល​តែ unlimit (មាន​ន័យ​ថា​ប្រើ​ម៉ាសេរី!!) ដោយ​ត្រូវ​បង់​មួយ​ខែ​៥០​អឺរ៉ូ។ លុះ​ដល់​ពេល​បើក​មើល​វិក្កយបត្រ ខែ​ឧសភា ព្រះ! អស់ 159​ 212​ អឺរ៉ូ!!!!

គ្រោះ​ថ្នាក់!! គ្រោះថ្នាក់!! ប្រយ័ត​ចាញ់​បោក​ការ​ផ្សាយ​ពាណិជ្ជកម្ម​បន្លំ!!!

ចំណាត់ក្រុម ៖ផ្សេង​ៗ

The Nation: Koh Kong Puzzle

ខែ វិច្ឆិកា 12, 2009 វិចិត្រ 2 វិចារ

Here what the Nation, thai newspaper, describe about Koh Kong, a province of Cambodia, in the article “ Koh Kong Puzzle” :

Known as Cambodia’s “ Wild West” with its corrupt immigration officials, visa scams, crooked cops, prostitutes, illegal logging and gambling, Koh Kong could gain new notoriety if Thaksin Shinawatra’s ambitious development plans go ahead.

and

The town of Koh Kong once was part of Trat province under Siam in the 18th century. King Mongkut (Rama IV) named this eastern outpost “ Prachanta Khiri Khet” , which rhymes with Prachuap Khiri Khan in the Thai South (after succesfully rob it from Cambodia!!!). Coincidentally, the two cities share the same latitude. Koh Kong was later a French colony in 1934.

You can read full article here: Koh Kong Puzzle
អានបន្ត …

ចំណាត់ក្រុម ៖ផ្សេង​ៗ