About

.
លឹម សុវណ្ណវិចិត្រ

- កើត​នៅ​ក្រចេះ។
- ទៅ​លេង​ភ្នំ​ពេញ​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩២ ។ ជា​ដំនើរ​កំសាន្ត​ដ៏​គួរ​អោយ​រំភើប​បំផុត។
- ប្រទេស​ក្រៅ​លើក​ទី​មួយដែល​ធ្លាប់​ទៅ​គឺ​ប្រទេស​វៀតណាម។
- ឆ្នាំ​១៩៩៤ ប្រលង​សាក​ថ្នាក់​ឌីប្លូម គណិតបាន​3,5/10 ។ ឆ្នាំ​១៩៩៧ ​បាន​មេដាយ​មាស​សិស្ស​ពួកែ​គណិត​វិទ្យា​ទូទាំង​ប្រទេស​ (លេខ​មួយ​ស្ទួន។ អ្នក​បាន​មេដាយ​មាស​ម្នាក់​ទៀត ឈ្មោះ​ទន ផារី មក​ពី​ខេត្ក​កណ្តាល)។
- ឆ្នាំ ២០០១ បាន​ទៅ​លេង​អង្គរ​វត្ត​ជា​លើក​ដំបូង​។
- ឆ្នាំ​ ២០០២ បាន​ជិះ​កប៉ាល់​ហោះ​លើក​ដំបូង។
- ប្រទេស​ដែល​ធ្លាប់​ទៅ​ដល់​មាន វៀតណាម ប៊ែលស៊ិច បារាំង ហូល្លង់ អាល្លឺម៉ង់ លុចសំបួរ អ៊ីតាលី ថៃ។

  • អាសយដ្ឋាន​ទំនាក់​ទំនង

Institut National des Sciences Appliques de Rennes

Laboratoire de Génie Civil et Génie Mécanique,

អគារ​លេខ​៩ ប៊ុយរ៉ូ ១៥៥

20, មហាវិថី Buttes de Coësmes

35043, Rennes Cedex, France

email
.

DSC_5863
.

  • To display this blog correctly, you will need Khmer OS font:

-Khmer OS,

-Khmer OS system,

-Khmer OS Muol Pali,

-Khmer OS SiemReap,

-Khmer OS Metal Chrieng.

To get this font, you should go to : http://www.khmeros.info/drupal/?q=en/download/fonts

For FireFox:

1
2
3

សំរាប់​ Internet Explorer 8:

i1
i2
i3
file

file2

file3

  1. Bandith
    ខែ មករា 15, 2008 ម៉ោង 11:27 ល្ងាច | #1

    You are very wonderful person.

  2. ខែ មីនា 7, 2008 ម៉ោង 9:36 ព្រឹក | #2

    Hey, my college-mate!! I’m a former D.U.T of G.C.I there :)

  3. vichet
    ខែ មីនា 7, 2008 ម៉ោង 3:10 ល្ងាច | #3

    so wat is your promo?…
    Hey, there will be a great party for ex civil enginner student from ITC on 6 Avril..

  4. Erm Chanbotom
    ខែ មីនា 24, 2008 ម៉ោង 7:29 ល្ងាច | #4

    Teacher can you upload the docs that related to boxculvert in this blog.

  5. vichet
    ខែ មីនា 24, 2008 ម៉ោង 10:33 ល្ងាច | #5

    i will try

  6. Erm Chanbotom
    ខែ មេសា 29, 2008 ម៉ោង 10:16 ល្ងាច | #6

    Thank big big

  7. ខែ មិថុនា 18, 2008 ម៉ោង 7:45 ព្រឹក | #7

    Hi Vichet,

    It’s been so great to see you have a nice family. I knew that you might forget me long time ago since we were young. You were one of the brilliant mathematic students during high school, but I was your junior of that. I was also one of the brilliant after your generation. We were in the same high school…. My name is Phalla..

  8. វិចិត្រ
    ខែ មិថុនា 18, 2008 ម៉ោង 2:25 ល្ងាច | #8

    I know many person in the same school, only by their face, cuse when i meet them just smile, say hé ho..!!.. never ask the name.
    so you too, if i meet you, i will realise that i must known you before..

  9. puthick
    ខែ កក្កដា 1, 2008 ម៉ោង 5:49 ល្ងាច | #9

    ខ្មុំសប្បាយចិត្តដែលបានឃើញ
    វិបសាយដែលប្រើយូនីកូដខ្មែរ ពោពេញទៅដោយ អត្ថបទល្អៗ​ ដូចជារឿងនិទានជាដើម។

    ពុទ្ធិ

  10. វិចិត្រ
    ខែ កក្កដា 1, 2008 ម៉ោង 7:55 ល្ងាច | #10

    អរគុណ

  11. ការីម
    ខែ កក្កដា 1, 2008 ម៉ោង 11:09 ល្ងាច | #11

    សួរស្តី​ វិចិត្រ! តាម រយៈបង ពុទ្ធិ ខ្ញុំរីករាយណាស់ ដែល បានដឹងថាមាន ប្លក់គណិតវិជ្ជារបស់វិចិត្រ។​ វាយអត្ថបទគណិតវិជ្ជាជាភាសាខ្មែរ ដោយប្រើ LaTEX មានសារៈសំខាន់ណស់ចំពោះខ្ញុំ…….​តើវិចិត្រនៅទីនោះសុខសប្បាយទេ? និយាយអច្ចឹង តើវិចិត្ររៀននៅ ITC ជំនាន់ណាដែរ?​ ខ្ញុំដូចជា ប្រហែលៗឈ្មោះ។ ខ្ញុំក៏ធ្លាប់រៀននៅទីនោះដែរ កាលឆ្នាំ២០០៤….

  12. វិចិត្រ
    ខែ កក្កដា 1, 2008 ម៉ោង 11:12 ល្ងាច | #12

    ខ្ញុំ​រៀន​ពី​ឆ្នាំ ១៩៩៨ ដល់​២០០២(ឆ្នាំ​ទី១ ដល់​ទី​៤)។
    ២០០២​ ដល់​២០០៣(ឆ្នាំ​ទី៥​)​ ខ្ញុំ​ទៅ​បែល​ស៊ិច។
    ក្រោយមក​ក៏​មក​បង្រៀន​នៅ​តិចណូ​វិញ។

  13. ការីម
    ខែ កក្កដា 1, 2008 ម៉ោង 11:24 ល្ងាច | #13

    អគុណណាស់….. ប្រហែលជាច្រឡំជាមួយវិចិត្រ ជំនាន់កាលខ្ញុំរៀនហើយ។

  14. ខែ កក្កដា 4, 2008 ម៉ោង 4:25 ល្ងាច | #14

    តាម​ប្រវត្តិ​នៃ​ការរៀន​របស់​លោក ប្រហែល​ជាប់​បាក់ឌុប​ជំនាន់​ខ្ញុំ​ដែរ!

  15. វិចិត្រ
    ខែ កក្កដា 4, 2008 ម៉ោង 4:27 ល្ងាច | #15

    ខ្ញុំ​ជាប់​បាក់​ឌុប​ឆ្នាំ​៩៧។ រៀន​ពេទ្យ​បាន​មួយ​ឆ្នាំ រៀន​អត់​ចេះ ក៏​ដាក់​មេ​ប៉្រូច​មក​តិចណូ​វិញ។

  16. ខែ ធ្នូ 27, 2008 ម៉ោង 3:04 ល្ងាច | #16

    សួរស្តីប្រិយមិត្តវិចិត្រ ខ្ញុំសប្បាយរីករាយដែលចូលទស្សនាកំណត់ត្រារបស់​ប្រិយមិត្ត ។ ប្រកាសនីមួយៗគឺមានប្រយោជន៌សម្រាប់អ្នកសិក្សាគណិតវិទ្យា នៅតាមវិទ្យាល័យ។ អរគុណដែលប្រិយមិត្តបង្កើតកំណត់ត្រានេះ

  17. Kossal
    ខែ មីនា 2, 2009 ម៉ោង 10:15 ល្ងាច | #17

    Hello, my name is kossal.

    Recently i just discovered this website… since then I shared the website’s link to everyone i know. One of them, has returned a question of how to view the site correctly.

    Without a problem he can view other khmer websites such as Radio Free Asia, Kohsontepheap …. Except this website!! (Unicode is already installed in his computer!!)

    Help please,

    Thank

    • វិចិត្រ
      ខែ មីនា 3, 2009 ម៉ោង 9:04 ព្រឹក | #18

      that is the common problem that we deal with Khmer Unicode.
      Rfa use khmer unicode, and it uses “ Font Embeding Tech.” this mean that even we don’t have Khmer Unicode Install on our Computer, we can still read Khmer Unicode. Kohsantepheap use Nomal Font but it uses “ Font Embeding Tech.” too.

      To solve this problem, se the upper part of this page.

  18. ខែ កញ្ញា 29, 2009 ម៉ោង 9:03 ព្រឹក | #19

    សួស្តី វិចិត្រ! តាមពិតយ៉ាងហោចណាស់ខ្ញុំធ្លាប់បានឃើញវិចិត្រម្តង គឺនៅពេលប្រលងសិស្សពូកែទូទាំងប្រទេស ឆ្នាំ៩៧ នៅតាខ្មៅ ខ្ញុំចាំបានថានៅពេលនោះយើងត្រូវស្នាក់នៅក្នុងបន្ទាយទាហ៑ាន។ ខ្ញុំទៅផ្នែកអក្សរសិល្ប៍ ប៉ុន្តែមិនបានជាប់លេខអីទេ ហើយខ្ញុំដឹងថាអ្នកដែលជាប់លេខមួយគណិតវិទ្យាគឺ អ្នកក្រចេះ គឺច្បាស់ជាវិចិត្រហើយ រីករាយដែលបានស្គាល់នៅទីនេះ :D

    • ខែ កញ្ញា 29, 2009 ម៉ោង 9:57 ព្រឹក | #20

      គឺនៅ​បន្ទាយ​ទួល​ក្រសាំង :D

  19. ខែ កញ្ញា 29, 2009 ម៉ោង 5:51 ល្ងាច | #21

    កាលនោះខ្ញុំទៅទាំងមិនបានត្រៀមខ្លួនអីទេ ខោអាវមួយកំផ្លេ គ្មានសាប៊ូ ច្រាសដុសធ្មេញ អ្វីនឹងគេទេ មិនមែនតែខ្ញុំទេ មិត្តភ័ក្តខ្ញុំខ្លះក៏អញ្ចឹងដែរ ព្រោះនាយកសាលាគ្មាននែនាំសោះ ពួកយើងឆ្លៀតចេញទៅផ្សារ តាខ្មៅទេញប្រដាប់ប្រដាឈ្នះ បន្ទាប់មកបានគេកាត់អាវឱ្យម្នាក់ម៉ាកាផ្លេ ថ្វីត្បិតតែខ្ញុំមិនបានជាប់លេខ ក៏ប៉ុន្តែវា ជាបទពិសោធន៍ល្អមួយសំរាប់ខ្ញុំជាពិសេស ខ្ញុំបានជួបមិត្តចាស់ៗរួមខេត្តដែលពួកយើងមិនដឹងរៀងខ្លួនថា ជួបគ្នានៅទីនោះ កាលនោះមានកម្មវិធីលៀងអាហារ និងរាំរែកផង សប្បាយម៉្យាងដែរ :D

    • ខែ កញ្ញា 29, 2009 ម៉ោង 7:33 ល្ងាច | #22

      អញ្ចឹង​ឌា​តែ​ក្នូច​ទេ។
      មុន​ប្រលង​មួយ​ថ្ងៃ​(រឺ​ពីរ​ថ្ងៃ​?) ជិះ​អាឆាលី​ទៅ​រក​កន្លែង​ប្រលង​នៅ​តាខ្មៅ ធ្វើ​ដូច​ហី។ សួរ​គេ​ឯង​ ទំរាំ​តែ​រក​មណ្ឌល​ប្រលង​ឃើញ។
      ទៅ​ដល់​គេ​ថា គេ​ថា​ប្រញាប់​ឡើង​ឡាន ទៅ​បន្ទាយ។ ស្អី​ក៏​អត់។ បង្ហោះ​ម៉ូតូ​បក​ផ្ទះ​នៅ​ឯភ្នំពេញ​ឯនេះ​វិញ។ ត្រលប់​ទៅ​វិញ​សឹង​មិន​ទាន់​។

  20. ខែ តុលា 1, 2009 ម៉ោង 1:53 ព្រឹក | #23

    What a small world. I also graduated from Hight School in 1997. I am not sure if you still remember Em Chamnab. He was my classmate and was the third after you and Phary. Phary is also my friend. She is now a mother of two children.

    • ខែ តុលា 1, 2009 ម៉ោង 6:58 ព្រឹក | #24

      Chamnab, i still remember his old figure and name.. He came from Yugundhar (or Toul tompoung?) high school.. I remember him, because during the break of day 1 or 2 examination, we have talk.. There is another one that is still remember is Visal, from Sisowath high school..
      Phary i know her well, cus we study at Faculty of medecin. May be she study farmacie, but 1st year we have common course…

  21. ខែ តុលា 1, 2009 ម៉ោង 8:11 ព្រឹក | #25

    Chamnab and I were from Tuol Tompong High School (though we were and are much different in term of intelligence ^-^;). If I am not wrong Chamnab also went to Faculty Medicine before going to study in Japan. Did you refer to Lim Visal?

  22. ខែ តុលា 1, 2009 ម៉ោង 11:28 ព្រឹក | #27

    ញុំសូមហៅថាពូតែហ្មងទៅ ព្រោះមុខដូចជាចាស់ដែរ ប៉ុន្តែគំនិត ដូច អេស្តាញអញ្ចឹង។ មើលរូបម៉ាភ្លេត ដូចជាយករូបគេ
    មកកាត់តអាម៉េចមិនដឹងទេ…..

    • ខែ តុលា 1, 2009 ម៉ោង 1:38 ល្ងាច | #28

      អត់​មាន​កាត់​ត​ទេ រូប​ពិត​ៗ​តែ​ម្តង​ ទើប​តែ​ថត​ថ្មី​ៗ​ទៀត។
      និយាយ​ថា​មុខ​ចាស់​អញ្ចឹង​ ភ័យ​ណាស់ :D
      មិន​ហ៊ាន​ទទួល​ថា​មាន​គំនិត​ដូច​អេស្តាញ​អី​ទេ​។ នៅ​ទី​នេះ គ្រាន់​តែ​បញ្ចេញ​គំនិត​ផ្តេស​ផ្តាស​ ដើម្បី​ប្រៀប​ធៀប​ជា​មួយ​គំនិត​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ​។

    • ខែ តុលា 1, 2009 ម៉ោង 4:36 ល្ងាច | #29

      រូបកាត់តម៉េច!! ខ្ញុំអ្នកថត​អោយ​ផ្ទាល់​ដៃណា៎!

      • បូរិទ្ធ
        ខែ តុលា 7, 2009 ម៉ោង 5:31 ព្រឹក | #30

        Best Camera woman…. :D អ្នកគ្រូ​…. ​​​ភរិយាលោកគ្រូ សុំហៅ​អ្នកគ្រូ​ហើយ​។ :D អត់ទាន់ចាស់ទេលោកគ្រូ។ How are u all there?

  23. Samphors
    ខែ តុលា 2, 2009 ម៉ោង 12:00 ល្ងាច | #31

    និយាយ​ចឹង តើ​លោក​គ្រូ​វិចិត្រ​ត្រូវ​ជា​អ្វី​នឹង លឹម រតនៈ? ព្រោះ​ថា​គេ​ក៏​​ជា​សិស្ស​ពូកែ​គណិតវិទ្យា​ ហើយ​មក​ពី​ក្រចេះ និង​មាន​ត្រកូល​ដូច​គ្នា? ប្អូន​បង្កើត​មែន​ទេ?

    • ខែ តុលា 2, 2009 ម៉ោង 1:09 ល្ងាច | #32

      រតនៈ​ជា​ប្អូន​របស់​ខ្ញុំ​មែន

  24. ខែ តុលា 7, 2009 ម៉ោង 5:51 ព្រឹក | #33

    អូ! ពូកែ​ទាំង​ពូជ​តែ​ម្ដង :-) ។ កាល​ឆ្នាំ​1999 រតនៈ​គេ​បាន​លេខ 1 ឯ​ខ្ញុំ​បាន​លេខ 9 ពេល​ប្រលង​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ។ ដល់​ពេល​ថ្នាក់​ទី​12 ប្រលង​នៅ​សៀមរាប ខ្ញុំអត់​បាន​ជាប់​សោះ តែ​រតនៈ​លេខ​1​ដដែល។

  25. រិន រ៉ាឌី
    ខែ តុលា 12, 2009 ម៉ោង 9:48 ព្រឹក | #34

    សួស្តីវិចិត្រ
    អត់ដែលបានចូលមើល ប្លករបស់វិចិត្រសោះ ដល់ចូលមើលបានដឹងថាគេ ពិតជាមនុស្សខ្លំាង និងមានបទពិសោធន៏
    ក្នុងសង្គមច្រើន ពិតមែន ។

  26. ខែ តុលា 12, 2009 ម៉ោង 12:37 ល្ងាច | #35

    បងចិត្រ អើយ ញុំសុំសួរតចបានទេ? តើ​ ក្នុងទំព័រមួយៗហ្នឹង គេដាក់អត្ថបទដោយរបៀបណា? ខ្ញុំអត់ចេះតែមួយ
    នឹងទេ។ សូមអរគុណ ទុកជាមុន

    • ខែ តុលា 12, 2009 ម៉ោង 1:47 ល្ងាច | #36

      ចូល​ក្នុង My dashboards បន្ទាប់​មក​នៅ​ខាង​ស្តាំ​ដៃ មាន​ប៊ូតុង​មួយ​ឈ្មោះ Pages ។ ចុច​លើ​ប៊ូតុង​ឈ្មោះ Pages នេះ វា​ចេញ​ប៊ូតុង​ពី​ខាង​ក្រោម​ប៊ូតុង​Pages មួយ​ឈ្មោះ​ Edit មួយ​ទៀត​ឈ្មោះ Add new ។​ ចុច​លើ​Add new ហ្នឹង​ទៅ​ យើង​បាន​Page ថ្មី ។ បន្ទាប់​មក​គឺ​អាច​edit page ហ្នឹង​ដូច​គ្នា​នឹង​post ដែរ។

  27. ខែ តុលា 17, 2009 ម៉ោង 6:30 ព្រឹក | #37

    សួស្តីលោកគ្រូវិចិត្រនិងអ្នកទាំងអស់គ្នា!
    កូនទន្សាយតូច ល្បីពីឈ្មោះលោកគ្រួយូរហើយ តាំងពីរៀននៅវិទ្យាល័យព្រោះមិត្តភក្តិ របស់
    កូនទន្សាយម្នាក់ជាអ្នកខេត្តក្រចេះដែរ។ គេបាននិយាយប្រាប់កូនទន្សាយតូចពីរឿងលោកគ្រូ។ តែឥលូវបានជួបលោកគ្រូនៅទីនេះពិតជាសំនាងរបស់កូនទន្សាយតូចមែន!

  28. ខែ តុលា 21, 2009 ម៉ោង 11:50 ព្រឹក | #38

    បងចិត្រអើយ!!! តើចង់ឲ្យlink ទៅទំព័រខ្ញុំទេ?

  29. ខែ តុលា 21, 2009 ម៉ោង 1:51 ល្ងាច | #40

    លេខ​មួយ​ស្ទួន។ អ្នក​បាន​មេដាយ​មាស​ម្នាក់​ទៀត ឈ្មោះ​ទន ផារី មក​ពី​ខេត្ក​កណ្តាល។ ខ្ញុំមកពីវិទ្យាល៍យជាមួយបង ទន ផារីណឹង។ កាលនោះល្បីដល់ហើយនៅសាលាខ្ញុំ។ អ្នកណាៗ ក៏ប្រាថ្នាស្គាល់មុខគាត់ដែរ (បង ផារី)។ តែខ្ញុំទើបតែបានស្គាល់មុខគាត់នៅប្រហែល២ឆ្នា(រកស្រះណឹងមិនឃើញសោះ ព្រោះកំព្យូទ៍រថ្មី ពិបាកសរសេរដល់ហើយ ប្រើយូនីកូដរបស់វីស្តា) មុននេះទេ។ ហើយទើបដែរដឹងថា អ្នកលេខមួយស្ទួននោះគឺលោកគ្រួសោះ។ ល្បីយូហើយតែទើបតែដឹង ព្រោះតែភ្លេចឈ្មោះ ហេហេ ។

  30. Pheakdey
    ខែ វិច្ឆិកា 8, 2009 ម៉ោង 2:12 ព្រឹក | #41

    Hi bong bros,how are you n your family? Did u remember me? I know bong Chenda n bong Nak too. I come from Kampot province n we used to live near 7 Makara market.Remember?

    • ខែ វិច្ឆិកា 9, 2009 ម៉ោង 9:21 ព្រឹក | #42

      Hi Pheakdey, i think i remember u :D

  31. ខែ វិច្ឆិកា 8, 2009 ម៉ោង 10:03 ល្ងាច | #43

    តាមការពិតទៅ មុខវិជ្ជាគណិតវិទ្យាពិតជាសំខាន់ជាងមុខវិជ្ចាណាៗទាំងអស់ គ្មានមុខវិជ្ជាណាប្រៀបបានគណិតវិទ្យាទេ ព្រោះវាពិបាករៀន មិនងាយចាំរូបមន្តទេ ។ ខ្ញុំសូមសរសើរលោកអស់ពីចិត្ត។

    សំរាប់ខ្ញុំមិនចេះគណិតវិទ្យាអីទេ ចេះតែខាងរកស៊ី ខាងចាញ់បោកគេ ពិតជាមានការលំបាកណាស់ ។ ខ្ញុំមិនល្បីមនុស្សស្គាល់មិនច្រើនដូចលោកទេ ។ តែអ្នកធំ អ្នកតូច អ្នកក្រ អ្នកមានអំណាច អ្នកពុករលួយ អ្នកក្បត់ជាតិ ពួកទំនើង មេខ្មែរក្រហម ខ្ញុំស្គាល់គេច្រើនទៅវិញ ដោយសារគេមកពឹងពាក់ រឿងល្អ រឿងអាក្រក់គ្រប់ប្រភេទ។

  1. គ្មានទាន់មាន ការតាមដានត្រលប់។