ដើមអម្ពិល​បកប្រែ​ខុស​ទៀត៖ ១ពាន់​លាន​ ទៅ​បក​ថា​ស្មើ​ ១ កោដិ !!!!


ថ្ងៃ​នេះ​ដើមអម្ពិល​បាន​ចុះផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ថា

“ទ្រព្យសម្បត្តិ​ ហ្គាដាហ្វ៊ីប្រមាណ ៣០ កោដិដុល្លារ​ សហរដ្ឋអាមេរិក ត្រូវ​បាន​រឹប​អូស”

ជាពិសេ​ស​នោះ ឆ្ងាញ់​បំផុត ត្រង់​បញ្ចប់សេចក្ដី​ដោយ​ឃ្លា​លើក​សំនូរ​ផ្សេងៗមកថា

តើ​អាមេរិក​នឹង​បង្វែរ​លុយ​ទាំង​នេះ​ទៅ​សង​បំណុល​ ដែល​អាមេរិក​ជំពាក់​ប្រទេស​ផ្សេង​ៗ ដែរឬទេ?

បើ​យោង​តាម​ប្រភព CNN ក្ដី Wallstreet Journal ក្ដី …. គេ​សុទ្ធ​តែ​សរសេរ​ថា “The Obama administration has frozen $30 billion in assets belonging to the regime of Libyan strongman Moamar Gadhafi…”

ពាក្យ​អង់គ្លេស Billion ដែល​គេ​ប្រើ ក្នុងឃ្លា​នេះ បើនិយាយ​ជា​ភាសា​ខ្មែរសាមញ្ញ​ គឺ​ ស្មើ​នឹង ១ ពាន់​លាន​ ។ ១ កោដិ មិនមែន​ស្មើ​១ពាន់​លាន​ទេ សូម​ទាន​ជ្រាប។ ១ កោដិ ស្មើ ១០ លាន។

ដូច្នេះ​ទឹក​ប្រាក់ដែល​អាមេរិច​ឃាត់​ទុក​នោះ មាន​ ៣០ ពាន់​លាន​ដុល្លារអាមេរិច  ឬ ត្រូវជា ៣០០០ ​កោដិ ដុល្លារ​អាមេរិច។

ម្យ៉ាង​វិញ​ទៀត អាមេរិក អី​ក៏​មាន​សិទ្ធិ​ម្ល៉េះ មាន​អំណាច​អី​ទៅ​យក​លុយ​ ដែល ​រឹប​អូស​/ឃាត់​ទុក ពី​គេ​យក​ទៅ​ចាយ​វាយ​នោះ? មើល​ទៅ ខ្ញុំ​សង្ស័យ​តែ បក​ពាក្យ freeze នេះ​ខុស​ថែម​ទៀត​ផង។

* ដើមអម្ពិល​គួរ ធ្វើ​វែបសាយថ៍​របស់​ខ្លួន​ ឱ្យ​អ្នក​អាន​បញ្ចេញ​មតិ​បាន​ ដើម្បី​ងាយ​ស្រួល​មាន​កំហុស​របៀប​នេះ​ទៅ​ថ្ងៃ​ក្រោយ អ្នក​អាន​គេ​ជួយ​ប្រាប់ !!

About these ads

អំពី វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

16 Responses to ដើមអម្ពិល​បកប្រែ​ខុស​ទៀត៖ ១ពាន់​លាន​ ទៅ​បក​ថា​ស្មើ​ ១ កោដិ !!!!

  1. phearak និយាយថា៖

    ក្រែង ១ពាន់លាន ស្មើ ១កោដិ ហ្នឹងហើយតើអី? ខុសយ៉ាងម៉េចវិញ? :-/:-/

  2. ដើមអំពិលនឹងមុខក្រាស់ណាស់ ខ្ញុំបានសសេរប៉ុន្មានដងហើយ ថាអោយកែតំរូវ នូវរាល់អត្ថបទ សសេរ ដែលមានកំហុស​ តែក្បាលរឺងមិនដែលចេះកែ នឹងយល់ព្រមទទួលកំហុសសោះ ។ នេះ បើសសើរ​ បន្តិច ច្បាស់ជាចុះដាក់អត្ថបទDAPភ្លាម
    មិនដឹងជានណារដែលជា editor សោះចង់តែទៅអោយស៊ី ម៉ាក្រញ៉លេងទេ ។

  3. ពាក្យ Freeze ពួក​គាត់​ប្រែ​ថា “​រិបអូស” ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ វា​ខុស​ន័យទាំង​ស្រុង​តែ​ម្តង។

  4. អែម ចាន់​បុទុំ និយាយថា៖

    មកពីអ្នកបកប្រែនោះគាត់គិតច្រឡំរវាង Billion របស់អង់គ្លេសច្រលំត្រង់ថា ភាសាអង់គ្លេស ចេញពី Million គឺ Billion ដល់ខ្មែរយើងចេញពី លាន ទៅជាកោដិ ។ បើគាត់មិនច្បាស់ម៉េចមិនសរសេររាប់លេខទៅដូចជា រាយ ដប់ រយ ពាន់ ម៉ឺន សែន លាន កោដិ :D

  5. វិចិត្រ និយាយថា៖

    ខ្ញុំ​ឃើញ​ដើម​អម្ពិល​គេ​បាន​ធ្វើ​ការ​កែតំរូវ​រួច​រាល់​ហើយ :D

  6. Vanda និយាយថា៖

    សួស្តីបងវិចិត្រ! សៀវភៅគណិតវិទ្យាថ្នាក់ទីបួន(សៀវភៅសម័យសាធារណរដ្ឋកម្ពុជា)
    ខ្ញុំមិនចាំទំព័រទេ បានសសេរថា ១កោដិ = ១០លាន។
    ខ្ញុំឃើញដើមអំពិលខុសដែរតែមិនដឹងរិះគន់តាមណា!
    សូមអរគុណ!

    • វិចិត្រ និយាយថា៖

      វចនានុក្រម​ក៏​គេ​ដាក់​ថា ១កោដិ = ១០​លាន​ដែរ

    • phearak និយាយថា៖

      ប្រហែលជាច្រឡំអីចេះទេ :D :D តាមចាស់ៗសម័យមុន ពួកគាត់ច្រើននិយាយ មួយម៉ឺន ដប់ម៉ឺន មួយរយម៉ឺន … មួយពាន់ម៉ឺន ដែលឯកតា មួយពាន់ម៉ឺនហ្នឹងគឺអស់ធំសំរាប់ហៅរបៀបនេះហើយ( ខ្ញុំចង់មានន័យថា គេមិនដែលនិយាយថា មួយម៉ឺនម៉ឺន នោះទេ ), មួយពាន់ម៉ឺន ( ១០ ០០០ ០០០) = ដប់លាន = មួយកោដិ, ដល់គាត់មិននិយាយថា មួយពាន់ម៉ឺន = មួយកោដិ បែរជានិយាយថា មួយពាន់លាន = មួយកោដិទៅវិញ ព្រោះរាល់គ្នាគិតថា ចំនួនខ្ទង់កោដិហ្នឹង ជាចំនួនដ៏ធំមហាសាល គឺមិនមែនត្រឹមតែ ១០លាន រឺ ១០០លាន នោះទេ! នេះបើតាមបទពិសោធន៍ ដែលខ្ញុំយល់ខុសនោះទេ :lol: :lol: កុំអីខុសម៉ាឡាហូត ខ្ញុំសូមអរគុណលោកគ្រូចិត្រផង :D :D

      • វិចិត្រ និយាយថា៖

        មានអ្នកច្រលំ​រឿង​នេះ​មិន​តិច​ទេ។ មាន​ពេល​មួយ​មិត្រខ្ញុំ​ម្នាក់​គេ​ថា ១ពាន់លាន​ស្មើ​១ កោដិដែរ។ ខ្ញុំ​ថាមិនមែន​ គេ​ប្រកែក​យក​តែ​មួយ​ឈ្នះ​ដៃ ប្រកែក​ដល់ខ្ញុំ​លែង​ទុក​ចិត្ត​ខ្លួនឯង។ មក​ដល់​ផ្ទះវិញ បើក​វចនានុក្រម​ផ្ទៀង​ម្ដង​ទៀត ឃើញ​គេ​ដាក់​ ១កោដិ ស្មើ ១០ លាន​ដូច​ខ្ញុំ​គិត​ដដែល។

      • phearak និយាយថា៖

        ខ្ញុំធ្លាប់ប្រកែកដែរ តែប្រកែកជាមួយម៉ែទេ ប្រកែករហូតដល់ទៅខ្ចីវចនានុក្រមពីពុក មកពិនិត្យមើល! មានអី ខ្ញុំខុស គាត់ត្រូវ ខ្ញុំចាំបានថា គាត់នៅថែមអោយខ្ញុំមួយឃ្លាទៀតថា ក្មេងឥឡុវ … ចប់ដល់បាក់ឌុប រាប់ ក ខ មិនត្រូវ! ចុះ បើ ក ខ រៀនតាំងពីថ្នាក់ទី១ អ្នកណាទៅចាំអស់ :D :D នឹកឃើញដល់កាលប្រកែកជាមួយគាត់ បានដឹងថា ខ្ញុំច្រឡំទៀតហើយ ពិតជាខួរក្បាលក្មេងឥឡូវមែន :lol: :lol:

  7. ផ្កាយ​ដុះ​​កន្ទុយ​ និយាយថា៖

    អរគុណ​លោក​គ្រូ!!!

  8. ពេល​កែ​ហើយ​ដើម​អំពិល​ថា​សហរដ្ឋ​អាមេរិក​ជំពាក់​បំណុល​ប្រទេស​ផ្សេង​ៗ ១៤ លាន​ដុល្លារ​អាមេរិក ហាហាហា……..

  9. ប្រាក់ សុភី និយាយថា៖

    ដើម​អម្ពិល​គិត​តែ​ ពីសរសេរ​គ្មាន​ការ​យក​ចិត្ដ​ទុក​ទទួល​ខុស​ត្រូវ​លើ​អត្ថបទ​របស់​ខ្លួន​ឡើយ។ ចេះ​តែ​ផលិត​ មិន​គិត​ពីគុណ​ភាព​នឹង​ការ​ខ្វះខាត​ចន្លោះ​ប្រហោង​អី​ទេ​ អោយ​តែ​ខ្លួន​បាន​ដាក់​ច្រើន​ ដូច​យួន​ផលិត​​របស់​របរ​ប្រើ​ជញ្ជឹង វា​មិន​ដែល​គិត​ពីគុណ​ភាព​ តែ​វាគិត​ធ្វើ​យ៉ាង​អាច​ផលិត​បាន​ច្រើន :lol:

  10. Khmerling និយាយថា៖

    ដើមអំពិលគេធ្វើការលឿន បើនៅចាំការត្រួតពិនិត្យហ្នុងខ្លាចគេចេញចោលមុន ។ ដើមអំពិល​អត់ត្រូវការការរិះគន់ទេ ព្រោះខ្លាធ្លាក់កូដ ។

  11. measmab និយាយថា៖

    ក្នុងភាសារប្រទេសខាងលិចកាលណាលើសពីពាន់ឡើងទៅ ទាល់តែគ្រប់មួយពាន់ដងទើបប្តូរពាក្យឯក្កតាថ្មីចេញ ដូចជា១០០០ពាន់ហៅ១លាន ១០០០លានហៅ១ប៊ីលាន។ល។
    រីឯក្នុងភាសាខ្មែរវិញមានពាក្យថា រយ ពាន់ មឺន សែន ។ល។ កាលណាគ្រប់ដប់ដងយើងប្តូរពាក្យហៅចេញ។ ដូចនេះច្បាស់ណាស់ដែលថា១កោដិស្មើ១០លាន ព្រោះកោដិហ្នឹងជាឯក្កតាធំបន្ទាប់ពីលាន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s