បើ​អ្នក​ជឿ​ថា​មាន​ខ្មោច​លង សូម​សាក​ល្បង​ស្ដាប់​លោក​តា​ម្នាក់​នេះ​និយាយ​រឿង​សិន


បើ​ស្ដាប់​មិនសូវបាន សូមកុំភ្លេច​​បើក subtitle

About these ads

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

30 Responses to បើ​អ្នក​ជឿ​ថា​មាន​ខ្មោច​លង សូម​សាក​ល្បង​ស្ដាប់​លោក​តា​ម្នាក់​នេះ​និយាយ​រឿង​សិន

  1. monyrinataro និយាយថា៖

    WoW video nis mean subtitle teat………..

  2. ក្មេងស្រែ និយាយថា៖

    សំណាងហើយដែលមាន subtitle, តែ​ដូច​លោកគ្រូនិយាយចឹង, ទម្លាប់មនុស្ស បើជឿហើយ ចង់នរណាយក​អី​មក​ជាអំណះអំណាងក៏នៅតា​មិន​ជឿ​ចឹង!

  3. កំឡោះខ្មែរ និយាយថា៖

    កំឡោះខ្មែរនេះហើយជាអ្នកដែលតែងតែដើរអ៊ួតប្រាប់គេថា មិនជឿថាមានខ្មោចទេ! តែដល់ពេល ត្រូវខ្មោចលងម្តងកាលពីពាក់កណ្តាលឆ្នាំ២០១០មក គឺថា ពិតជាជឿថា មានខ្មោចមែន។

    បាស់សក់ អស់ជិតមួយអាទិត្យឯណោះ ទើបបាត់ទៅវិញ!

    • វិចិត្រ និយាយថា៖

      ធ្វើ​ម៉េច​បាន​កំឡោះខ្មែរ​ដឹង​ថា ជា​ខ្មោច​ រឺ ជា​ការ​យល់​ច្រលំ​ដោយ​ខ្លួន​ឯង (hallucination)?

      • កំឡោះខ្មែរ និយាយថា៖

        ឃើញច្បាស់និងភ្នែក! អត់ហលូស៊ីណេសិនអីទេ!

      • វិចិត្រ និយាយថា៖

        Hallucination ហ្នឹង​ក៏​ច្បាស់​ៗ​នឹង​ភ្នែក ដូច​មែន​ទែន​ដែរ គ្រាន់​តែ​វា​ជា​ព្រឹត្តិការណ៍​មិន​ពិត។
        ហើយ​កំឡោះខ្មែរ ឃើញ​ច្បាស់​នឹង​ភ្នែកហ្នឹង ឃើញ​ច្បាស់​របៀបម៉េច? ឃើញ​អ្វី​គេ?

      • កំឡោះខ្មែរ និយាយថា៖

        មិនត្រឹមតែឃើញទេ ថែមទាំងឮសម្រែករបស់ខ្មោចទៀតផង។ និយាយទៅគួរអោយព្រឺសម្បុរ។

        សំលេងពិតជាមិនធម្មតា ដាស់កំឡោះខ្មែរ អោយក្រោកឡើង។ វាកើតឡើងនៅវេលាម៉ោងប្រហែលជាង១យប់។ ក្រោយពីប្រើសំលេងខ្លាំងៗដាស់កំឡោះខ្មែរហើយ ក៏ស្រាប់តែរត់ទៅខាងត្បូងផ្ទះកំឡោះខ្មែរ ទាំងស្រែកយំខ្លាំងៗ។

        និយាយទៅគួរអោយព្រឺសម្បុរណាស់។

        ស្អែកឡើងកំឡោះខ្មែរ ឈប់គេងនៅបន្ទប់ក្រោមទៀតហើយ ព្រោះខ្លាចមកដាស់ទៀត។ បានប្រហែលមួយអាទិត្យ កំឡោះខ្មែរឭអ្នកជិតខាងនៅឯខាងត្បូងផ្ទះ ប្រាប់អ្នកភូមិថា មានសំលេងស្រីយំក្រោយម៉ោង១២យប់។ តែគេមិនបានចេញមករកមើលដូចកំឡោះខ្មែរ។ បើសិនជាចេញមក ប្រហែលជាត្រូវបាស់សក់ដូចកំឡោះខ្មែរដែរហើយ។

        ប្រាប់យកតែបុណ្យទេ! មិនជឿក៏ហីចុះ។ ចាំជួបដោយផ្ទាល់ចាំជឿ។

      • វិចិត្រ និយាយថា៖

        គ្រាន់​តែ​លឺ​សំលេង​មនុស្ស​យំ ក៏​ថា​ខ្មោច​លង​ដែរ តិច​លោ​សំលេង​ស្អី​ផ្សេង​ទេ​ដឹង?
        ខ្ញុំ​គិត​មិន​ឃើញ​សោះ បើ​ខ្ញុំ​ក្លាយ​ជា​ខ្មោចវិញ ខ្ញុំ​ទៅ​យំអោយ​គេ​លឺ​ បាន​ការ​ស្អី​ទៅ?
        បើ​ថា​ដូចក្នុង​រឿង ខ្មោច​មាន​គំនុំ​នឹង​អ្នក​នៅ​រស់ សម​ថា មក​តាម​លង​ធ្វើ​បាប។ នេះ​សុខ​ៗ គ្មាន​ស្អី​នឹង​គ្នា​សោះ​មក​លង​ធ្វើ​ស្អី​ទៅ។

        ខ្ញុំ​គិត​ថា​សំលេង​ស្អី​ផ្សេង​ទេ។ អាច​ជា​សំលេង​មនុស្ស​យំ​មែន​ទែន អាច​ថានរណា​បើក​ទូរទស្សន៍​កណ្ដាល​អធ្រាត​លឺៗ អាច​ថាសំលេង​ខ្យល់​បក់​កាត់​ប្រហោងស្អី​មួយ។ តាម​ពិត​នៅ​ពេល​ដែល​ស្ងាត់​ សូម្បី​តែ​សំលេង​ទ្រនិច​នាឡិកា​ក៏​លឺ​ៗ​ដែរ។

      • កំឡោះខ្មែរ និយាយថា៖

        ហេហេ! លោកមិនមែនជាកំឡោះខ្មែរ ហើយលោកមិនបាននៅក្នុងស្ថានការណ៏នោះ លោកច្បាស់ជាសរសេរដូច្នោះ។

        កំឡោះខ្មែរពិតជាបានឭនិងត្រចៀក ឃើញផ្ទាល់និងភ្នែក។ កំឡោះខ្មែរនេះហើយដែលមិនជឿនោះ អារឿងខ្មោចអីគេហ្នឹង។ ចឹងហើយបាន ឆ្ងល់ថា ជាសំលេងស្អី ហើយបានដើរចេញទៅរកមើល។ ទីបំផុតត្រូវបាស់សក់។

        កុំជឿអី ព្រោះលោកមិនដែលឭផ្ទាល់និងត្រចៀក ហើយក៏មិនដែលឃើញផ្ទាល់និងភ្នែក។ ចាំឭផ្ទាល់ និងឃើញផ្ទាល់ ចាំជឿ។

      • វិចិត្រ និយាយថា៖

        ពេល​កំឡោះខ្មែរ ចេញ​ទៅ​រក​មើល​ ពេល​នោះ​ឃើញ​អ្វី​គេ​ទៅ បាន​ចាត់ទុក​ថា​ជា​ខ្មោច?

      • កំឡោះខ្មែរ និយាយថា៖

        ជារូបមនុស្សស្រីអត់មានក្បាលទេ រត់លឿនស្លេវ ហើយស្រែកដូចមានគេវៃធ្វើបាបអញ្ចឹង។ កំឡោះខ្មែរ អោយតែនឹកឃើញត្រង់នេះ នៅព្រឺសម្បុរនៅឡើយទេ។

      • វិចិត្រ និយាយថា៖

        មនុស្ស​ស្រី​អត់ក្បាល​ តែ​ស្រែក​លឺ​សំលេង។

        ហើយ​ពិនិត្យ​ច្បាស់​ហើយ​ហ្នឹង? យល់​សប្តិ​ទេ​ដឹង?

        ខ្ញុំ​ធ្លាប់​យល់​សប្តិ​ស្រដៀង​ហ្នឹង​ដែរ គឺ​ដូច​ជា​កើត​ឡើង​មែន​ទែន។ នៅ​ពេល​យល់​សប្តិ​ហ្នឹង ខ្ញុំ​គិត​ថាខ្ញុំ​ភ្ញាក់​ពី​ដេក ហើយ​ដឹង​មាន​ចោរ​នៅ​មាត់​បង្អួច។ ខ្ញុំ​ក្រោក​តែ​ក្រោក​មិន​រួច បើក​ភ្នែក​ភ្លឹះៗ។

        កំឡោះខ្មែរ សង្ស័យ​តែ​យល់​សប្តិ​មួយ​ប្រភេទ​ទៀត។ សំលេង​ថ្ងូរ អាចកើត​មាន​មែនទែន។ តែ​រូបភាព​ទាំង​អស់​ជា​ការ​យល់​សប្តិ ដែល​ខួរ​ក្បាល​យើង​បង្កើត​ឡើង​តំរូវ​នឹង​សំលេង។ រឺមិន​អ៊ីចឹង​ទេ រឿង​ទាំងអស់​ជា​ការពិត តែយើង​មើល​ច្រលំ ដោយ​សារ​ភ័យ​ពេក។

      • កំឡោះខ្មែរ និយាយថា៖

        ឥឡូវនេះ កំឡោះខ្មែរ អស់វិធីប្រាប់លោកពីហេតុការណ៏ដែលពិតជាបានកើតឡើង! ចឹងទេ! ទុករឿងនេះ នៅត្រឹមនេះចុះ!

      • វិចិត្រ និយាយថា៖

        កំឡោះខ្មែរ អត់​មាន​ចង់​សាក​ទៅ​ដេក​កន្លែង​ដដែល​ហ្នឹង​ម្ដង​ទៀត ចាំ​មើលមុខ​​ខ្មោច​ហ្នឹង​អោយ​ច្បាស់​ទេ? :D

      • កំឡោះខ្មែរ និយាយថា៖

        ចង់សាកដែរ តែចាំកោរសក់អោយអស់សិន ព្រោះបើនៅសក់វែង ខ្លាចវាបាស់សក់ដូចលើកមុនចឹង! ហេហេ!

  4. ក្មេងស្រែ និយាយថា៖

    កំឡោះខ្មែរ ឃើញច្បាស់ហ្នឹងចាប់បានឬអត់? អ្នក​ធ្លាប់ឃើញខ្មោច​លង ច្បាស់ជា​និយាយថា ខ្មោច​ចាប់​មិន​បាន, ជាលេស​ដែល​ចង់​និយាយ​ថា​ការ​ស្រមើស្រម៉ៃ​របស់ខ្លួន​ជា​រឿងពិត ។

  5. sambatt និយាយថា៖

    ខ្ញុំបានអានសៀវភៅមួយ អ្នកវិទ្យាសាស្រ្តតាមដានអំពី
    Hallucination ប៉ុន្តែគេថារឿងមើលឃើញ វិញ្ញាណ ឫព្រលឹង
    មិនចំាបាច់់ដល់់ត្រូវការភ្នែក ក៏បាន ឫក៏ថាទោះជាយកអីបំាងភ្នែកក៏នៅតែមើល
    ឃើញដូចរូបបង្ហាញខាងក្រោមនេះ៖

  6. ខេធី៤២ និយាយថា៖

    គ្មានខ្មោចលង អ្នកដែលស្លាប់ទៅ ហ្នឹងហើយគេហៅថាខ្មោច
    បើសិនមានខ្មោចលងមែន អ្នកស្លាប់ទៅមិនអាចកើតទៀតបានទេ

  7. ខ្ញុំ​ទើប​បាន​ឃើញ​ភ្លើង​នៅ​ខាង​ព្រៃ​អូរគគីរ​ជាប់​ព្រំដែន​លាវ​កាល​ពី​ព្រឹក​ម្សិលមិញ​វេលា​ម៉ោង ៣.៤៥នាទី​ទៀបភ្លឺ ។ ភ្លើង​នោះ​មាន​ទំហំ​ប៉ុន​បាល់​ទះ​ហើយ​ភ្លឺ​ភ្លឹបភ្លែតៗ​ក្នុង​ព្រៃ​ស្បាត​ក្រាស់​គ្មឹក! ដំបូង​គិត​ថា​ជា​ភ្លើង​មនុស្ស ប៉ុន្តែ​ដល់​សង្កេត​មើល​ទៅ​ព្រៃ​ វា​ប្រាកដ​ជា​មិន​អាច​ទេ! ខ្ញុំ​បាន​ដើរ​ទៅ​ក្បែរ​ប្រមាណ ១០​ម៉ែត្រ​រួច​ប្រើ​ភ្លើង​ហ្វា​របស់​ខ្ញុំ​ចុច​សំដៅ​ទៅ​នោះ វា​គ្មាន​អ្វី​សោះ​ប៉ន្តែ​ជា​ព្រៃ​ក្រាស់គ្មឹក​ចូល​មិន​ចុះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រឺសម្បុរ​មាន់​ខ្ញាកៗ​រួច​ក៏​ប្រញាប់​ដើរ​ទៅ​ជំរំ​វិញ ។ ពេល​ដល់​ជំរំ ក៏​ចូល​ទៅ​សួរ​អ្នក​ភូមិ​គេ​ថា​ជា​ភ្លើង​ខ្មោច​ដើរ​រក​ស៊ី ប្រសិនជា​ភ្លើង​ព្រាយ វា​ហោះ​ខ្ពស់​មិនមែន​នៅ​ក្រោម​យ៉ាង​ហ្នឹង​ទេ!
    ខ្ញុំ​មិន​ប្រាកដ​ជា​ស្អី​ទេ ប៉ុន្តែ​អ្នក​រាល់​គ្នា​អាច​ពិចារណា​បាន​ថា​ជា​ស្អី​ស្រេចតែ​គិត​ចុះ!

    • វិចិត្រ និយាយថា៖

      បើ​ខ្ញុំ​វិញ ខ្ញុំ​នឹង​សន្និដ្ឋាន​ថាជា​ភ្លើង​មិន​ស្គាល់​ប្រភព ខ្ញុំ​មិន​សន្និដ្ឋាន​ថា​ជា​ភ្លើង​ខ្មោច​ទេ ព្រោះ គ្មាន​ហេតុផលអ្វី​មក​ពន្យល់​ភ្ជាប់​ថា​នោះ​ជា​ខ្មោច។

      ខ្ញុំ​តែង​លឺ​អ្នក​ជឿ​រើឿង​ខ្មោច​លង អោយ​តែ​មាន​រឿង​អ្វី​មួយ​ពន្យល់​មិន​បាន បក​ស្រាយ​មិន​បាន ក៏​តាំង​ថា​ជា​ខ្មោច​លង។ ខ្ញុំ​ឆ្ងល់​ថា ម៉េច​បាន​ដឹង​ថា​ខ្មោច?

  8. ប្រុសស្អាត និយាយថា៖

    ខ្ញុំគិតថាមនុស្ស​ និងខ្មោចគឺមានភពពីរផ្សេងគ្នា។ បើគេចង់ជួបខ្មោចគេអាចធ្វើពិធីអន្ទោង ព្រលឹងបាន។​ ពេលនោះខ្មោចនោះនិងចូលសណ្ឋិតហើយនិយាយសំលេងដូចកាលដែលនៅរស់អញ្ចឹង។ ប៉ុន្តែបើសុខសុខខ្មោចមកលងនោះមិនអាចទៅរួចទេ ដោយសារតែខ្មោចនោះត្រូវបានការ អនុញ្ញាតិ​ពីមេសិនទើបអាចចេញទៅកន្លែងផ្សេងបាន។

  9. កុលាបខៀវ និយាយថា៖

    .
    ចាប់អារម្មណ៍នឹងអត្ថបទមួយនេះណាស់ !.. ព្រោះខ្ញុំធ្លាប់
    ជជែកគ្នាជាច្រើនដង ជាមួយអ្នកមានជំនឿលើខ្មោចលង ។

    សំរាប់ខ្ញុំ មិនជឿ រឿងខ្មោចលងហ្នឹងសោះ !..
    ទោះមិត្តភក្តិ ឬអ្នកផ្សេងខ្លះ ដែលមានជំនឿ ខំលើក
    យកហេតុផលមកបញ្ជាក់យ៉ាងណាក៏ដោយ។
    ទាំងនោះ អាចលេចចេញឡើង ដោយអារម្មណ៍ភ័យខ្លាច
    និងការស្រមៃ ព្រោះធ្លាប់ឮតាមការនិយាយតៗគ្នា្ និងធ្លាប់
    បានឃើញតាមរយះខ្សែភាពយន្ត….។ល។

    ជាធម្មតា ពួកអ្នកមានជំនឿត្រូវខិតខំរកល្បិច រកវិធីផ្សព្វផ្សាយ
    តាមគ្រប់រូបភាព ឱយឃើញដូចពិតៗ សំរាប់ទាក់ទាញមនុស្ស ..

    បើឱយខ្ញុំមានជំនឿលើរឿងនេះ ទាល់តែខ្ញុំជួប និងឃើញខ្មោចលង
    ដោយផ្ទាល់បានម្តងសិន ។

    អរគុណ លោកគ្រូវិចិត្រ
    .

  10. Arora និយាយថា៖

    ខ្ញំូធ្លាប់លឺខ្មោចលងត្រូវដំុថ្ម។ មកធ្វើស្លៀកសពាក់សស្រែកហឺុៗអោយគេជួយអីណា! ដល់ដំុថ្មហោះត្រូវផាច់ៗឈាមកក្លាក់ទៅ ស្រែកថាមនុស្សទេៗ អោយញាប់មាត់។ ចឹងបានសមដំុថ្ម…

  11. មិនទុកឈ្មោះ និយាយថា៖

    ចុះជឿថាមានអ្នកចាំជាតិឬអត់? ពិភពលោកនេះមានរឿងចំលែកមិនគួរអោយជឿ។ មិនជឿកុំបំពាន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s