វត្តមានថាក់ស៊ីននៅកម្ពុជា ធ្វើអោយខ្មែរខាតអ្វីខ្លះ?

រូបថត Reuter
លោកថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីប្រទេសសៀមដែលត្រូវគេបណ្តេញចេញពីអំនាចតាមរយៈរដ្ឋប្រហារយោធា ត្រូវបានតុលាការដែលគាំទ្រពួករដ្ឋប្រហារនោះ កាត់សេចក្តីអោយមានទោសពីបទពុករលួយ។ ហើយថ្មីៗនេះទៀត លោកថាក់ស៊ីនដ៏មានប្រជាប្រិយនេះ ត្រូវបានក្រុមអាវលឿងចោទប្រកាន់ថាបានមើលងាយរាជវង្ស ដែលអាចមានទោស១០ទៅ២០ឆ្នាំបន្ថែមទៀត។
សម្តេចតេជោនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមិត្តអមតៈរបស់លោកថាក់ស៊ីន បានតែងតាំងលោកជាទីប្រឹក្សាសេដ្ឋកិច្ច ហើយបានទទួលស្វាគមន៍លោកថាក់ស៊ីនដែលសៀមកំពុងតែតាមចាប់ខ្លួននោះ មកស្រុកខ្មែរទៀត។ ការតែងតាំងនិងទទួលស្វាគមន៍បុរសដែលជាអ្នកទោសរបស់រដ្ឋាភិបាលសៀមសព្វថ្ងៃ បានបញ្ឆេះកំហឹងពួកអាវលឿង ដែលកំពុងតែរកលេសបង្ករឿងជាមួយខ្មែរស្រាប់។ ក្រុមអាវលឿងបានលេសនេះ ទាមទារអោយមានការលុបចោលនូវសន្ធិសញ្ញានានាជាមួយខ្មែរ រហូតដល់ទាមទារការលុបចោលផែនទីបារាំងសៀមដែលទទួលស្គាល់ជាអន្តរជាតិថែមទៀតផង។
ដើម្បីបង្ហាញពីការខឹងសំបារ ក៏ដូចជាការប្រឆាំងនឹងការមើលងាយរបស់សម្តេចតេជោទៅលើប្រព័ន្ធតុលាការសៀមដែលប្រហែលជានៅពីក្រោយពួកប្លន់អំនាចគេ, អន្ទិតអភិស៊ីត, បណ្ឌិតមកពីOxford, បានបញ្ជាអោយឯកអគ្គរាជទូតរបស់ខ្លួនដកចេញពីស្រុកខ្មែរ។
ក្រៅពីនេះភាគីខាងសៀម បានគំរាមបិទព្រំដែនជាមួយកម្ពុជាថែមទៀតផង។
តើការទទួលថាក់ស៊ីននេះពិតជាផ្តល់ផលវិបាកដល់ខ្មែរមែនដែររឺទេ?
ក្រុមអ្នកហៃអើៗវ៉ៃអែបស៊ីអប ប្រាកដជាគាំទ្រទាំងស្រុងនូវទង្វើរបស់សម្តេចតេជោ រីឯក្រុមប្រឆាំងនឹងប្រឆាំងនូវទង្វើតែមួយនេះ។
ឥលូវនេះយើងនាំគ្នាវិភាគតាមបែបមនុស្សមិនដឹងរឿងក្រោយឆាក ម្តងវិញ។
បើយោងតាមប្រសាសន៍របស់សម្តេចតេជោ ការបិទព្រំដែនជាមួយសៀម ភាគីខ្មែរទទួលផលប៉ះពាល់តិចតួចបំផុត ព្រោះផ្នែកពាណិជ្ជកម្មខាងខ្មែរនាំចេញទៅខាងសៀមតែ~៩០លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ រីឯខាងសៀមវិញ បាននាំទំនិញចូលមកស្រុកខ្មែរប្រមាណជា២ពាន់លានដុល្លារ (មានន័យថានាំលុយចេញពីខ្មែរទៅសៀមវិញប្រមាណជា២ពាន់លានដុល្លារ)។ ដូច្នេះការបិទព្រំដែននេះ ពិតជាខាងសៀមជាអ្នករងគ្រោះ។
តែបើយោងតាមខាងសៀម គេបានអោយដឹងថា វិស័យទេសចរណ៍ខ្មែរពឹងផ្អែកជាសំខាន់ទៅលើសៀម៖ សេវាដឹកជញ្ជូនតាមផ្លូវអាកាស សណ្ឋាគារ ភ្ញៀវទេសចរណ៍មកស្រុកខ្មែរតាមរយៈសៀម។ល។ ដូច្នេះបើបិទព្រំដែនមែន នោះខ្មែរនឹងខាតធ្ងន់។
ខ្ញុំគ្មានតួលេខ (មិនមែន តួរៈលេខ ទេ!!!!) ច្បាស់លាស់ទេ តែមិនសំខាន់ទេ។
ក្រៅពីរឿងបិទព្រំដែននេះ នៅមានរឿងលុបសន្ធិសញ្ញាចោលទៀត។
តើរឿងអស់នេះ វាផលវិបាកយ៉ាងម៉េចខ្លះដល់ខ្មែរ?
ទស្សនៈរបស់ខ្ញុំ គឺមានទាំងអាក្រក់និងមានទាំងល្អ។
- ឥទ្ធិពលរយៈពេលខ្លី (Short-term effect)
បើសិនជាមានការបិទព្រំដែនមែន នោះពលរដ្ឋខ្មែរនៅតាមព្រំដែននឹងជួបនូវការលំបាក។ ទំនិញពីខាងភ្នំពេញទៅពិតជាមិនអាចផ្គត់ផ្គង់អ្នកស្រុកនៅតាមព្រំដែន ដែលធ្លាប់តែទិញរបស់ពីខាងសៀម អោយបានគ្រប់តាមតំរូវការនោះទេ។
ការសើរើរឿងព្រំដែននឹងបង្កជាស្មុគស្មាញដល់ការបោះបង្គោលព្រំដែន មិនអាចវិនិយោគប្រេងកាតនៅសមុទ្រក្នុងតំបន់ជាប់ជាមួយសៀមបាន កើតមានបញ្ហាទាហានបាញ់ពលរដ្ឋខ្មែរដោយចោទប្រកាន់ថាចូលដីសៀមដោយខុសច្បាប់។ល។
វិស័យទេសចរណ៍នឹងរងផលប៉ះពាល់បើទោះជាមិនខ្លាំងក៏គង់តែប៉ះពាល់ដែរ ដូចជាចំនួនភ្ញៀវមានការធ្លាក់ចុះជាដើម។
- ឥទ្ធិពលរយៈពេលយូរ (Long-term effect)
សួរថា តើយើងត្រូវរស់នៅដោយពឹងលើប្រទេសសៀមរហូតរឺ?
មែនហើយប្រទេសពីរនៅជាប់គ្នា គួរតែពឹងពាក់គ្នាទៅវិញទៅមក។ តែប្រទេសមួយដែលព្រៃ មិនស្គាល់ច្បាប់អន្តរជាតិដូចជាសៀមនេះ មិនគួរអីខ្មែរត្រូវពឹងពាក់ជាយូរអង្វែងឡើយ។
ពិតមែនតែពេលនេះ ប្រជាជនខ្លះនៅតាមព្រំដែនជួបការលំបាកប្រសិនបើសៀមបិទព្រំដែន តែធម្មតាតែឆ្កែទាល់ច្រកវានឹងបកមកខាំវិញ មានន័យថា បើដូច្នោះមែន នោះផ្លូវថ្នល់នឹងត្រូវបានសង់បន្ថែមដើម្បីភ្ជាប់តំបន់ដាច់ស្រយាល។ ការសំរួលការដឹកជញ្ជូនពីភ្នំពេញទៅតំបន់ទាំងនោះនឹងល្អប្រសើរជាងមុន។ ការពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត ក៏នឹងកើតឡើងដែរ។
មិនមែនខ្ញុំនិយាយនេះដោយចេះតែស្រមើស្រមៃនោះទេ មើលចុះរឿងប្រាសាទព្រះវិហារ។ តាំងពីណាពីណីមក មាននរណាដែលគិតរឿងសង់ផ្លូវឡើងប្រាសាទព្រះវិហារទេ។ មានដែរកាលកើតមានកុប្បកម្មមួយឆួលប្រឆាំងនឹងស្រីសៀមម្នាក់ តែក្រោយមកស្ងាត់ជ្រៀបទៅវិញ ដោយត្រូវរង់ចាំរហូតពេលថ្មីៗនេះ មានមូលនិធិបាយ័ន្ត CTN មកសាងសង់ផ្លូវចាំបាច់ទាំងនោះ គឺក្រោយពេលបិទព្រំដែនត្រង់ព្រះវិហារជាមួយសៀមមក។ មានន័យថា យើងបានបង្កើតមធ្យោបាយថ្មីមួយ ដែលម្ចាស់ការលើខ្លួនឯងមិនចំនុះអោយសៀម។
ការប្រមាថមើលងាយពីសំនាក់ខាងសៀម ល្មមខ្មែរយើងឆ្អែតឆ្អន់ដែរហើយ។ ដូចជាថ្មីៗនេះ ភាគីសៀមគេបានអួតអាងថា គេបានត្រៀមយន្តហោះដឹកជញ្ជូនប្រជាជន អមដោយយន្តហោះចំបាំង ដើម្បីជំលៀសប្រជាជនខ្លួនចេញពីខ្មែរ បើសង្គ្រាមផ្ទូះឡើង។
ឯរឿងសន្ធិសញ្ញានោះបើសៀមហែកចោលមែន នោះសៀមនឹងអាម៉ាស់មុខកាន់តែធ្ងន់នៅលើឆាកអន្តរជាតិ។ ខ្មែរអាចប្រើមធ្យោបាយតតាំងនៅអង្គការសហប្រជាជាតិជាដើម។
រឿងថាក់ស៊ីនជាអ្នកទោសស្រុកសៀម ខ្មែរបែរជាទទួលស្វាគមន៍
សំរាប់រឿងនេះ វាជាសំរេចចិត្តរបស់សម្តេចតេជោ។ សម្តេចបានចាត់ទុកថា លោកថាក់ស៊ីនជាអ្នកទោសនយោបាយ មិនមែនជាឧក្រិដ្ឋជនអ្វីនោះទេ។
លោកថាក់ស៊ីនជាឧក្រិដ្ឋជនមែនរឺមិនមែន វាជាធម្មតាទៅហើយដែលក្រុមមួយធ្វើរដ្ឋប្រហារក្រុមមួយទៀត ហើយនាំគ្នាកាត់ទោសអ្នកដែលគេធ្វើរដ្ឋប្រហារទំលាក់នោះថា បានប្រព្រឹត្តិអំពើពុករលួយ។ បើគ្រាន់តែត្រឹមអំពើពុករលួយប៉ុននេះ នៅស្រុកសៀមប្រហែលមិនខ្វះមន្ត្រីពុករលួយនោះទេ បើចង់ដឹងទៅសួរស្តេចសៀមទៅ មានលុយរាប់ពាន់លានដុល្លារ បានមកពីណាខ្លះ? ដែលមាននរណាហ៊ានទៅaudit ទេ?
សំរាប់រឿងបត្យាប័ននេះ ខាងសៀមក៏ប្រហែលជាធ្លាប់ធ្វើមុនខ្មែរទៅទៀត។ រដ្ឋាភិបាលខ្មែរបានចោទប្រកាន់មន្ត្រីគណបក្សសមរង្ស៊ីម្នាក់ ពីបទប៉ុនប៉ងធ្វើឃាតសម្តេចនាយករដ្ឋមន្ត្រី។ បុរសនោះ បានរត់ភៀសខ្លួនទៅស្រុកសៀម តែខាងសៀមមិនបានធ្វើបត្យាប័នគាត់មកខ្មែរទេ ដោយចាត់ទុកថាជារឿងនយោបាយ។
ក្នុងរឿងនេះលោកថាក់ស៊ីនអាចជាឧក្រិដ្ឋជនមែន លោកមន្ត្រីគណបក្សសមរង្ស៊ីម្នាក់នោះអាចមិនមែនជាឧក្រិដ្ឋជនដូចគេចោទ តែរដ្ឋាភិបាលទាំងសង្ខាង មានសិទ្ធិទទួលស្គាល់ថាជាបទឧក្រិដ្ឋរឺជារឿងនយោបាយ ដូចដែលខាងសៀមបានធ្វើរួចទៅហើយ។



I did not find any title Dr. for Abhisit from oxford. visit http://en.wikipedia.org/wiki/Abhisit_Vejjajiva
Any source???
ចុះបើខ្លាំងអញ្ជឹងមិចមិនបិតព្រំដែនទៅ ចង់បិទព្រំដែនតែពាណិជ្ជកម្មមិនបិទ ដល់គេថាបិទទាំងអស់ ចេញមុខធ្វើឆ្កែប្រកាសថា មិនបិទទៅវិញ ហែកអានុសារណៈចោល ហើយចង់លុបកិច្ចព្រងព្រៀង បារាំងសៀមទៀត អញ្ជឹងមិចក៏មិនហែកកិច្ចព្រមព្រៀង បត្យាប័នផងទៅ។ សៀមអើយសៀម ធ្វើអីក៏ដោយដូចកូនក្មេងលេងអញ្ជឹង អស់លក្ខហើយ។
អាអន្ទិតអភិសិទ្ធិ វាឆ្កួតវា អាឡូវឮថាចង់ឲ្យបរទេសជួយកៀបសង្កត់រដ្ឋាភិបាលខ្មែរ រឿងបញ្ជូនទក្សិណ។ នរណាៗក៏ដឹងថាទក្សិណរស់នៅឌុយបៃដែរ តាំងពីរយូរមកហើយ គ្មានឃើញអាឡប់នឹងហ៊ានក្អកជាមួយ អារ៉ាប់ទេ ហីក៏ប្រទេសនឹងអត់មានបត្យាប័នជាមួយថៃ?
Short and long term impact and circumstance will surely occur from any application of any decision or policy. It is though unwise to close the border. Border closure is a suicide committing practice for a young less experience leader like Abhishit and Kashit. These two guys represent Shit Shit Shit in and out of their asses! By the end of the day, these two guys will go to hell with King Bumibol Aduljadet!
ការគិតតែមួយពេលរបស់អ្នកដឹកនាំខ្មែរនឹងធ្វើអោយខ្មែរកាន់តែធ្លាក់ចុះទៅក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ។ ការតែងតាំង
របស់លោកថាក់ស៊ីនជាលក្ខណៈពិសេសនេះវានឹងនាំអោយមានការប្រឆាំងកាន់តែខ្លាំងពីសំណាក់រដ្ឋាភិបាលថៃ។
ហើយបញ្ហាជម្លោះប្រហែលជាមិនអាចចៀសផុតបានឡើយ។ ពិភពលោកនឹងគ្មានសិទ្ធិលូកដៃក្នុងសង្គ្រាមនេះ
តែនឹងត្រូវប្រទេសឆ្លៀតឱកាសនិយមស៊ីឈាមត្រជាក់វាយលុកក្នុងកងយោធានិងទីផ្សារទាំងមូល។
ការអភិវឌ្ឍន៍នៅស្រុកខ្មែរនឹងកាន់តែថយចុះ ហេតុនេះប្រទេសខ្មែរប្រហែលជាត្រូវឆ្លងកាត់ភាពវេទនាមួយរយៈ
យូរទៀត ហើយការកកើតសង្គ្រាមនៅលើពិភពលោកនឹងមានជាបន្តបន្ទាប់ទាំងសង្គ្រាមអាវុធនិងសង្គ្រមទីផ្សារ។
បញ្ហាតានតឹងនឹងអូសបន្លាយដល់អាណត្តិថ្មីរបស់ខ្មែរនិងសៀម។ ហើយក៏ត្រូវបញ្ចប់នៅក្នុងអាណត្តិថ្មីនោះដែរ។
តាមខ្ញុំយល់ថា ខ្មែរយើងបែប លេងចង់និយាយជាមួយពួកជ្រុលនិយមហើយ! គាត់ធ្វើនេះគឺចង់ បង្វែរ នយោយបាយចរចារជាមួយមេដឹកនាំអាវពណ៍អាចម៏ កុំអោយពួកហ្នឹងធ្វើតាមការសន្យារបស់សមាជិកស្រមោច បាន ព្រោះចរចារបានតែចរចារធ្វើអីអត់កើតសោះ!! បើសៀមជិតអស់ផ្លូវដើរហើយ បើហ៊ានតែយករឿងនេះ អោយអន្តរជាតិដោះស្រាយ នោះបញ្ហាផ្សេងៗ ក៏នឹងតាមហ្នឹងដែរ! ហេហេ បើបិទព្រំដែន គាត់បិទទំនិញដែរ! អាណាខាតជាង? លុបបត្យាប័ន លុបទៅខ្មែរ មានត្រូវការអ្នកទោសណាត្រូវសុំមកវិញផង!(មានតែខ្មែរ ប៉ុន្មាននាក់ ទើបកាត់ទោសពីបទចូលកាប់ឈើហ្នឹង…) អាឡូវធើអីកយ…
ខ្ញុំយល់ស្របតាមមតិរបស់លោកគ្រូ និង សាយ័ន្ត ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលយើងសព្វថ្ងៃ គឺត្រឹមត្រូវ (smart move) ព្រោះដូច សាយ័ន្ត និយាយអញ្ចឹង បើសៀមយករឿងនេះទៅប្តឹងអន្តរជាតិ រឿងអ្វីទាំងអស់នឹងត្រូវឡើងទៅអន្តរជាតិទាំងអស់ ដោយមិនបាច់ប្រឹង (sic) ។ បានន័យថា សៀមនឹងកាន់ពាក្យបណ្តឹងរបស់ខ្មែរ ទៅដាក់នៅតុលាការអន្តរជាតិដោយខ្លួនគេផ្ទាល់។ ហើយបើសៀមហ៊ានបិទច្រកព្រុំដែន តើគេនឹងនិយាយថាយ៉ាងម៉េចនៅពេលប្រជុំនៅក្នុងវេទិកាពាណិជ្ចកម្មសេរី (free trade) ព្រោះគេជាប្រធានអាស៊ាន។ រដ្ឋាភិបាលរបស់យើងបច្ចប្បន្នបានព្រលយពាក្យរួចហើយថា “ ខ្មែរនឹងដើរតាមក្រោយសៀម” ។
សូមបន្ថែមថា ការធ្វើនយោបាយប្រៀបបាននឹងការលេងអុក បើអ្នកណាអាចគិតបានវែងឆ្ងាយជាងគេ អ្នកនោះនឹងឈ្នះ។ យើងអាចនិយាយបានម៉្យាងទៀតថា សិល្បៈនៃការប្រើល្បិច គឺជា “ ការដាក់អន្ទាក់” ។
ខ្ញុំបាទក៏មានរឿងមួយចង់និយាយប្រាប់អស់លោកអ្នកទាំងអស់គ្នាដែរ គឺរឿងយកអង្កាមទៅប្រើជំនួសសាំង ឬ ម៉ាស៊ុត។ បើអស់លោកចង់ជ្រាបច្បាស់ សូមអញ្ជើញចូលទៅប្លក់របស់ខ្ញុំបាទ ដែលមានអាស័យដ្ឋានដូចខាងក្រោមនេះ៖
http://kdevevelop.wordpress.com/
ម្យ៉ាងទៀតខ្មែរយើង ក៏មានកំហុសអាចអោយអន្តរជាតិគេ មិនពេញចិត្តដែរ គឺ ធ្វើអោយក្មេងយំ ហើយមិនលួង! តែមិនបាច់លួងទេ ព្រោះក្មេងនោះជាក្មេងទំនើង! ហាហា ម្យ៉ាងទៀតសៀមមិនអាចរកលេះ ដោះស្រាយជាអន្តរជាតិទេ ព្រោះ ថាក់ស៊ីន មិនមែនអ្នកទោះអន្តរជាតិទេ បានត្រឹមប្រើបត្យាប័ន ប៉ុណ្ណោះ! ម្យ៉ាងថាក់ស៊ីនធ្លាក់ពីដំណែង(ក្រោយរដ្ឋប្រហារ) ទើបកាត់ទោស ចឹងការយកលេះ គាត់ជាអ្នកទោសនយោបាយ គឺត្រឹមត្រូវ!
មិនបាច់ព្រួយទេ ខ្ញុំបាននិមន្តព្រះឥសូរ ព្រះវិស្នុ និងហនុមាន ព្រមទាំង អគ្គមហេសី ព្រះផង មកជួយ មើលកម្ពុជា
ខ្លាចក្រែងមាន ខ្មាំងសត្រូវណា មកបៀតបៀន សូមអញ្ជើញ ចូលមើល និងសំណេះសំណាល នៅប៉ុសខ្ញុំទាំងពីរ ។
ពិតជាវិភាគបានក្បោះក្បាយដូចអ្នកនយោបាយអញ្ចឹង!ធម្តតាទេអ្វីក៏ដោយសុទ្ធតែមានមុខពីរគ្រាន់តែថាមុខណាស្រួចជាងមុខមួយណាប៉ុណ្ណោះ។
បើយើងសុទ្ធតែដឹងពីផលវិបាកនៃការបិតព្រំដែនបែបនេះតើបើយើងជានាយករដ្ឋមន្រ្តីវិញតើយើងនឹងសំរេចចិត្តដូចរដ្ឋាភិបាលទេ?
បើយើងមិនគាំទ្រទេសួរថាតើមានផ្លូវណាដែលអាចប្រសើរជាងនេះ?
កញ្ញាថាមុខពីរ ចំណែកខ្ញុំវិញ មុខប៉ុន្មានក៏បានដែរ គឺប្រែប្រួលតាមកាលៈទេស ប្រៀបបានទៅនឹងស្ថានីយអវកាស នៅលើមេឃ ដែលអាចតចេញជាប៉ុន្មានកង់ក៏បានដែរ និងអាចតចេញបានគ្រប់ទិស។
Nowadays, people in PP start using products from elsewhere other than Thailand, such as from Korea, Malaysia, China etc. thus, Thai products has become less influential over PPer’s lifestyle. They only have much influential over the area near the border like Sisophon, Poy Pet and Koh kong. Thus, I believe closing the border will only affect those areas.
I think if they do close, some Khmer businessmen will seeks this opportunity to boost their domestic products. Like “ Khmer Yearng Noodle” which arise last year during the incident of the stand-off at Preah Vihear Temple. If this continues, then more Khmer products will come to life, and every Cambodian shall be happy about this.
For Abhisit, he is now under the disadvantage side against PM Hun Sen, as everything was really shaky for him. The only turn-around he has now is to win the next election, which is seems “ quite impossible” because most people supports Thaksin. But who knows, election fraud could happens.
But for one thing I do worry is the tourism effect. I believe the PM has been trying to establish more International routes independent from Thailand, but it is still too far low in capacity. Thailand will seeks to strike on this area, as Cambodia GDP currently and mainly rely on this. Such things must be re-consider, and more plans and projects must be undertaking to deal with the upcoming battle.
Right now, we can see the more-divided Thai than ever. Because the Red shirt and the Yellow are struggling against each other. Who will win? Who will lose? Only the matter of time now that the answer will be told…