ទំព័រដើម > ផ្សេង​ៗ > DAP-News.com is under attack .!?

DAP-News.com is under attack .!?

វ៉ិបសាយរបស់​សារព័ត៌មាន​ដើម​អម្ពិល កំពុង​តែ​ជួប​បញ្ហា​ គាំង​មិន​ដំនើរ​ការ។ ពេលខ្ញុំ​​បើកវ៉ិប​មួយ​នេះ​កាល​ពី​ព្រឹក​ម៉ិញ វា​បង្ហាញ​សារ​មក​ថា
dap

នេះ​ប្រហែល​មក​ពី​មនុស្ស​ចូល​អាន​ក្នុង​វ៉ិបសាយ​នេះ​ច្រើន​ពេក​ក៏​មិន​ដឹង?។ បើ​ដូច្នេះ​មែន ដើម​អម្ពិល​គួរ​ដូរ​បច្ចេកវិទ្យា​របស់​វ៉ិបសាយ​ខ្លួន​ហើយ។

វ៉ិបសាយ​ដើមអម្ពិលដែល​ទើប​នឹង​កើត​ថ្មី​នេះ ជា​វ៉ិបសាយ​ភាសា​ខ្មែរ​មួយដែល​បាន​អាប់ឌែត​ព័ត៌មានអំពី​ស្រុក​ខ្មែរ​បាន​លឿន​បំផុត​បើ​ប្រៀប​ធៀប​នឹង​វ៉ិបសាយ​ដទៃ​ទៀត​ដូច​ជា Everyday.com.kh, kohsantepheapdaily.com.kh, rfa.org/khmer,..។
——
អត្ថបទ​ទាក់ទង៖

ចំណាត់ក្រុម ៖ផ្សេង​ៗ
  1. ខែ វិច្ឆិកា 10, 2009 ម៉ោង 10:36 ព្រឹក | #1

    ចំពោះ​បញ្ហានេះ​ខ្ញុំ​បាន​បក​ស្រាយ​ក្នុង​ខ្ញុំ​ដែរ ហេតុផល​តែមួយ​គាត់ គឺមក​ពី​អ្នក​ទស្សនា​ច្រើន​ហូស​កំរិត​ដែល​ Server ទទួល​យក​បាន។

    • ខែ វិច្ឆិកា 10, 2009 ម៉ោង 10:57 ព្រឹក | #2

      ខ្ញុំ​ទើប​តែ​ដឹង​ថា តាម​ពិត kooms បាន​post បញ្ហា​នេះ​រួច​ហើយ :D

  2. ខែ វិច្ឆិកា 10, 2009 ម៉ោង 10:48 ព្រឹក | #3

    ពិត​ជា​អស្ចារ្យ​មែន, ចំណូល​មើល​ច្រើន​រហូត​ដល់​ថ្នាក់​គេ​បិទ, ហេតុ​អី​ក៏​ចាំ​បាច់​ដល់​បិទ ឬ​មួយ​ក៏​មេរោគ​វាយ​ប្រហា​ទេ​ដឹង? ហេង​ស៊យ​ថា​មិន​ត្រូវ​មាន​គេ​ស្អប់​គេក៏​ប្រើ វិធី​កំទេច វេសាយត៏ ក៏​មាន​ដែរ

    • ខែ វិច្ឆិកា 10, 2009 ម៉ោង 10:58 ព្រឹក | #4

      ប្រហែល​ពិត​ដួច kooms និយាយ​​

  3. ខែ វិច្ឆិកា 10, 2009 ម៉ោង 11:06 ព្រឹក | #5

    មាន​តាស្អី​លោក​គ្រួ! ការ​ជួយ​ផ្សព្វ​ផ្សាយ​គ្នា​ជា​រឿង​ល្អ​តើ នឹង​នឹង​មាន​អ្នក​ដឹង​កាន់​តែ​ច្រើន! Samady មិន​មែន​មនុស្ស​ជា​អ្នក​បិទ​ទេ​ តែ​ម៉ាស៊ីន​ Server វា​ជា​អ្នក​បិតដោយ​ខ្លួន​ឯងទេ ដោយ​វា​ត្រូត​ពិនិត្យ​ឃើញ​ថា​ គេហទំព័រ​មួយ​នេះ​មាន​ការ​ Access មក​កាន់​ Server ច្រើន​ហួស​កំនត់ ទើប​វា​ផ្អាក់​ដំណើការ​បណ្តោះ​អាស័ន្ន​ តែមិន​មាន​ការបាត់​ទិន័យ​នោះ​ទេ អោយ​តែ​យើង​ទាក់​ទង​ទៅ Server Administrator ហើយ​បា្រប់​ចំពោះ​បញ្ហានេះ​ជាការ​ស្រេច។

  4. ខែ វិច្ឆិកា 10, 2009 ម៉ោង 6:54 ល្ងាច | #6

    ឃើញគេថា មកពីគេល្បីពេកបានជាមានគេចង់បិទ(hacker) តែខ្ញុំក៏គិតដូចបង kooms ដែរ ! ហើយព្រឹកម៉េញហ្នឹង ខ្ញុមក៏មិនអាចចូល facebook បានដែរ ទើបខ្ញុំគិតថាមិនមែន hacker ទេ គឺប្រហែលមកពី​ គេចូលច្រើនពេក! ហេហេ​

  5. កួរ​ស្រូវ
    ខែ វិច្ឆិកា 11, 2009 ម៉ោង 12:07 ព្រឹក | #7

    គេហទំព័រ “ ដើម​អំពិល” ​ មាន​ដំណើរ​ការ​វិញ​ហើយ​!!

    ទន្ទឹម​នឹង​នេះ បើ​អស់​លោក​អ្នក​ចង់​អាន​កំសាន្ត​រឿង​និទាន “ ចង្កៀង​ដួង​ច័ន្ទ” សូម​ចូល​ទស្សនា​គេហទំព័រ​របស់​ខ្ញុំ​បាទ​ដែល​មាន​អាស័យដ្ឋាន​ដូច​ខាង​ក្រោម​នេះ​៖
    http://kdevevelop.wordpress.com/

  6. សិទ្ធិ
    ខែ វិច្ឆិកា 14, 2009 ម៉ោង 3:47 ល្ងាច | #8

    ឮថា បងកក្កដា ប្រធាន ANT និងអ្នករួមការងាររបស់គាត់ ម្នាក់ទៀត យកបានមកវិញ ទិន្នន័យច្រើនសំបើម របស់ដើមអំពិល ហើយបងកក្កដាបានរកឃើញដានHacker សៀម ចំនួនពីរ។ មុននោះ អ្នកអាយធីបួននាក់មិនមែនពីរនាក់ទេ មកពីក្រសួងពត៌មានគ្មានចេះធ្វើអី បើតាមសំដីបងភាព។

  7. ជាតិ
    ខែ វិច្ឆិកា 14, 2009 ម៉ោង 5:17 ល្ងាច | #9

    អូចឹងទេ ប៉ុន្តែខ្ញុំចង់ដឹងសៃថ៍ I love khmer មេចបានអត់ដំណើរការយូរណាស់ហើយ? ចុះបងKooms(ប្រាក់ សោមភី) នឹងរៀបចំវាពេលណា?

  8. Sophorth
    ខែ វិច្ឆិកា 14, 2009 ម៉ោង 7:25 ល្ងាច | #10

    ខ្ញុំថាមិនមែនពួក​ Hacker មកពីណាទេ ប្រហែល​ជាគេ​​ Host website នៅលើ​ Shared Server ហើយបានជាដួលម្តងៗ​អ៊ីចឹង។ តាមបច្ចេកទេស កាលណាគាត់​ Host Website របៀប​នេះគឺបានតែ ២០០​ ទៅ ៥០០ នាក់​ប៉ុណ្ណោះក្នុង​ពេល​តែ​មួយ។ បើ​ពួក​ Hacker ចូលមែន​ប្រហែល​ជា​គេ ដូរ Logo ដើម​អំពិលទៅ​ជាដើមខ្វិត​វិញបាត់​ហើយ មិនមែន​ទុក​អោយ​នៅ​អ៊ីចឹង​ទេ។

  9. កូនខ្មែរ
    ខែ វិច្ឆិកា 15, 2009 ម៉ោង 7:15 ព្រឹក | #11

    Anyone know about DDOS, MySQL Injection & httpd Attack????
    Even Microsoft, Whitehouse of US, …. was also down a few day because of DDOS attack
    I and all of you shall start to learn more to help our IT strengthening …. Make It Better!!!

    • ខែ វិច្ឆិកា 15, 2009 ម៉ោង 9:03 ល្ងាច | #12

      ខ្ញុំ​ជឿ​ថា​បើ​មាន​ការ​វាយ​ប្រហារ​មែន ម្ល៉េះ ki-media រង​មុន​dap-news.com ទៅ​ទៀត។
      តែ​ហេតុ​អ្វី​វាយ​ប្រហារ ki-media មិន​បាន តែវាយ​ប្រហារ​dap-news.com បាន​? មក​ពី​dap-news.com ប្រើ​តិចណូឡូស៊ីខ្សោយ​ហ្នឹង​ហើយ។
      ការ​វាយ​ប្រហារ​មាន​ច្រើន​រូប​ភាព(ខ្ញុំ​មិន​ចេះ​ទេ តែ​លឺ​គេ​ថា) ដូច​ជា​១) ចូល​ទៅ​កែ​វ៉ិប​សាយ​នោះ បង្កប់​កូដ​អាក្រក់ ២) ការ​វាយ​ប្រហារ​តាម​រយៈ​overload ដូច​ជា​ប្រើ​ប្រូក្រាម​អោយ​បើក​វ៉ិបសាយ​ណា​មួយ​ប្រៀប​ដូច​ជា​មនុស្ស​រាប់លាន​នាក់​បើក​ចូល​ ពេល​នោះ​វ៉ិបសាយ​គាំង​។

      តែ​ករណី​dap-news.com ច្បាស់​ណាស់​គ្មាន​នរណា​វាយ​ប្រហារ​ស្អី​ទេ ព្រោះ​ពេល​ខ្លះ​បើក​ចេញ ពេល​ខ្លះ​បើក​មិន​ចេញ។

  10. ខែ វិច្ឆិកា 17, 2009 ម៉ោង 7:39 ព្រឹក | #13

    ពេល​ដែល​បើក​ចេញ​នោះ ដោយ​សារមាន​គ្នាតិចបើក​មិនសូវ​ Overload Server ដ៏ខ្សោយ​ដែល​គាត់hostនោះ។ តែ​ពេល​ដែល​បើក​មិនចេញ​នោះ​ ដោយ​សារ​មនុស្ស​ជាន់​ជើង​គ្នា​ព្យាយាម​បើក​វេបសាយ DAP-News.com.ឧទាហរណ៍​ពេល​កំពុង​ល្បី​រឿង ថាក់ស៊ីន មក​ស្រុក​ខ្មែរ។

    Sohorth
    http://www.khmersarika.com

  11. ខែ វិច្ឆិកា 17, 2009 ម៉ោង 7:44 ព្រឹក | #14

    ពេល​ដែលបើក​ចេញ​ គឺពេល​មិនសូវមាន​អ្នក​បើក​មើល​វេបសាយ​នោះ ហើយ​ពេល​ដែល​បើកមិន​ចេញ​នោះ គឺដោយ​សារ​ពេល​នោះ គេល្បី​រឿង​ថាក់​ស៊ីន​មក​ស្រុក​ខ្មែរ ហើយ​មនុស្ស​ជាន់​ជើង​គ្នាបើក​វេប​សាយ​នោះ បន្ទាប់​មក DAP ក៏ដួល​ម្តងទៅ។

    http://www.khmersarika.com

  12. ខែ វិច្ឆិកា 17, 2009 ម៉ោង 7:45 ព្រឹក | #15

    ថាមែនមែន ខ្ញុំគាំទ្រ​មិតិ​លោក​វិចិត្រ

  13. peehs07
    ខែ វិច្ឆិកា 17, 2009 ម៉ោង 9:12 ល្ងាច | #16

    ខ្ញុំចង់សរសេរជាសៀវភៅមួយ ដែលទាក់ទងរឿងខ្ញុំ កាលខ្ញុំនៅក្នុងព្រៃ ៧ឆ្នាំ នៅជាមួយខ្មែរក្រហម ខ្ញុំបានដាក់ផ្សាយ បណ្តើរៗហើយ នៅប៉ុសខ្ញុំ សូមអញ្ចើញចូលមើល និងសូមជួយផ្តល់ជាមតិយោបល់ផង
    នៅប៉ុស http://peehs07.wordpress.com
    សូមអរគុណ !