តើមានអ្វីខ្លះកើតឡើងនៅថ្ងៃ០៩ វិច្ឆិកា?
ថ្ងៃ៩ វិច្ឆិកា ជាថ្ងៃទី៣១៣ នៃឆ្នាំ (ទី៣១៤ក្នុងឆ្នាំបង្គ្រប់) ក្នុងប្រក្រតីទិនGregorian ដែលយើងហៅថាសុរិយគតិ។
យើងបានដឹងថា ថ្ងៃ ៩ វិច្ឆិកា ១៩៥៣ ជាថ្ងៃឯករាជ្យរបស់ខ្មែរ។ តែ តើនៅថ្ងៃ ៩ វិច្ឆិកា មានអ្វីខ្លះបានកើតឡើង?
ថ្ងៃដែលលោកអ្នកប្រហែលជាបានដឹងមកហើយនោះគឺ ៩ វិច្ឆិកា ក៏ជាខួបកំនើតរបស់ Firefox ដែរ ។ ក្រៅពីនេះ
នៅថ្ងៃនេះ នាឆ្នាំ
-២០០៥ – គ្រាប់បែកអត្តឃាតដែលបានវាយប្រហារសណ្ឋាគារនៅអាម្ម៉ង់ប្រទេសJordan បានសំលាប់មនុស្សយ៉ាងតិច៦០នាក់
-២០០៥ – ផ្កាយរនប Venus Express របស់European Space Agency ត្រូវបានបាញ់បង្ហោះពីBaikonur Cosmodrome ប្រទេសKazakhstan
- ១៩៩៤- ធាតុគីមីឈ្មោះ Darmstadtium ត្រូវបានគេរកឃើញ
- ១៩៩៣ Stari most “ស្ពានចាស់” នៅ Bosnian Mostar ដែលសង់នៅឆ្នាំ១៥៦៦ ត្រូវបានកំទេចដោយសារសង្គ្រាម
- ១៩៩០ – Mary Robinson ត្រូវបានគេបោះឆ្នោតអោយធ្វើជាប្រធានាធិបតីស្ត្រីអៀរឡង់ជាលើកទីមួយនិងជាបេក្ខជនទីមួយរបស់គណបក្សការងារដែលបានឈ្នះឆ្នោត
- ១៩៩០- រដ្ឋធម្មនុញ្ញប្រជាធិបតេយ្យថ្មីត្រូវបានគេតែងតាំងឡើងនៅនេប៉ាល់
- ១៩៨៩ សង្គ្រាមត្រជាក់ : ការកំទេចជញ្ជាំងក្រុងប៊ែរឡាំង។ ប្រទេសកុំម្មុយនីសអាឡឺម៉ង់ខាងកើតបានបើកច្រកទ្វារព្រំដែននBerlin Wall ដែលអនុញ្ញាតអោយពលរដ្ឋរបស់ខ្លួនអាចធ្វើដំនើរទៅអាឡឺម៉ង់ខាងលិចបាន។ ពេលនោះពលរដ្ឋបានចាប់ផ្តើមវាយកំទេចជញ្ជាំងប៊ែរឡាំង។
- ១៩៨៥ – Garry Kasparov អាយុ២២ឆ្នាំ មកពីសូវៀតបានក្លាយជាជើងឯកអុកអន្តរជាតិក្មេងបំផុត បន្ទាប់ពីបានយកឈ្នះ Anatoly Karpov ដែលមកពីសូវៀតដូចគ្នាមក
- ១៩៧៩ – ប្រកាសអាសន្ននុយក្លេអ៊ែរខុស៖ កុំព្យុទ័រ NORAD និង Alternate National Military Command Center ឋិតនៅ Fort Ritchie, Maryland បានចាប់បានការប៉ុនប៉ងវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែរដ៏ធំមួយពីសូវៀត។ បន្ទាប់ពីផ្ទៀងផ្ទាត់ទិន្នន័យដើមពីផ្កាយរនបនិងឆែកមើលព័ត៌មានតាមរ៉ាដាមក ទើបដឹងថានេះជាការប្រកាសអាសន្នខុស។
- ១៩៦៧ – កម្មវិធីអាប៉ូឡូ : ណាសាបានបាញ់បង្ហោះយានគ្មានមនុស្សបើក Apollo 4 ដោយប្រើរ៉ុកែត Saturn V ចេញពី Cape Kennedy, Florida.
- ១៩៦៥ – រដ្ឋជាច្រើនរបស់អាមេរិច និងផ្នែកខ្លះនៅកាណាដា ត្រូវបានរងគ្រោះដាច់ចរន្តអគ្គិសនីដែលមានរយៈពេលរហូតដល់១៣ម៉ោង។
- ១៩៦៣- នៅអណ្ដូងធ្យូងថ្ម Miike នៅ Miike ប្រទេសជប៉ុន មានការផ្ទុះមួយ ដែលបានសំលាប់មនុស្សអស់ ៤៥៨នាក់ និង រងការបំពុលដោយកាបូនម៉ូណូអុកស៊ីតចំនួន៨៣៩នាក់។ នៅជប៉ុនដដែល រថភ្លើងបុកគ្នា បានសំលាប់មនុស្ស១៦០នាក់។
- ១៩៥៣ ខ្មែរបានឯករាជ្យពីបារាំង
- ១៩៤៥ – ក្បាច់ប្រដាល់ Soo Bahk Do Moo Duk Kwan ត្រូវបានបង្កើតឡើង
- ១៩៣៨ – អ្នកការទូតរបស់ណាស៊ី Ernst vom Rath ត្រូវបានសំលាប់ដោយការបាញ់ប្រហាររបស់ក្រុមជ្វីស Herschel Grynszpan, ដែលទង្វើនេះត្រូវបានក្រុមណាស៊ីយកមកធ្វើជាលេសក្នុងការសំលាប់រង្គាលជនជាតិជ្វីសនៅឆ្នាំ១៩៣៨។
- ១៩៣៧ – ទ័ពជប៉ុនបានកាន់កាប់ក្រុងសៀងហៃ ប្រទេសចិន
- ១៩៣២ – ការប្រយុទ្ធគ្នារវាងពួកអភិរក្សនិយមនិងសង្គមនិយមនៅប្រទេសស្វ៊ីស បានសំលាប់មនុស្ស១២នាក់ និងរបួស៦០នាក់
- ១៩២១ អាល់ប៊ែរអាញ់ស្តាញ់ បានទទួលរង្វាន់ណូបែលរូបវិទ្យា ចំពោះការងាររបស់គាត់លើផលផូតូអេឡិចទ្រិច
Source: http://en.wikipedia.org/wiki/November_9




យោបល់ថ្មីៗ