I could not agree with you less,
He looks a bit too proud and show off in term of professional journalist, but I also accept his good performance to make his newspaper and website become popular very fast comparing to other newspaper company and websites…
បងភាពមិនត្រឹមតែ ជាអ្នកការសែតទេ គាត់ថែមទាំងបានក្លាយជាអ្នកសម្របសម្រួលទៀតផង, នេះជាអ្វីដែលខ្ញុំធ្លាប់ឮ
ខ្ញុំក៏មិនសូវយល់ដូចគ្នា ប្រហែលជាគាត់អាងខ្នងធំហើយមើលទៅ បានជាក្អេងក្អាងធ្វើឬកជារដ្ឋមន្រ្តីទៅទៀត។ ពីមុនមក ខ្ញុំធ្លាប់ចូលចិត្តគាត់ដែរ តែដល់ពេលគាត់ក្អេងក្អាងជ្រុលពេក ក៏ចេះតែឆ្អើុំមបន្តិចម្តងៗ។
និយាយទៅអ្នកដែលកូនទន្សាយធ្លាប់ស្គាល់មិនដែលមានអ្នកនិយាយថាចូលចិត្តគាត់ទេ។ ហើយប្រហែលជារួមទាំងកូនទន្សាយមួយផង!
មានរឿងមួយដែលខ្ញុំ កូនខ្មែរបារាំង បានឆ្ថល់ជាយូរមកហើយនោះ គឺថាមានរឿងមួយកាលពីឆ្នាំកន្លងទៅ។ នៅពេលដែលលោក ហ៊ុន សែន បានអញ្ជើញទៅប្រទេសចិននាទិវាបើកសម្ពោធការប្រកួតកីឡា អូឡាំពិក នៅឯប៉េកាំង វិទ្យុអាស៊ីសេរីបានផ្សាញថា លោក សយ សុភាព បានលាលែងតំណែងឈប់ធ្វើការនៅ CTN ។ ក៏ប៉ុន្តែ នៅពេលដែល លោក ហ៊ុន សែន ត្រឡប់មកស្រុកខ្មែរវិញ ស្រាប់តែឮថា លោក សយ សុភាព បានសម្រេចចិត្តចូលធ្វើការនៅ CTN វិញ!នៅពេលបានឮ ដំណឹងនេះភ្លាម ខ្ញុំក៏កាន់តែឆ្ងល់ទ្វេដង។
តើមានបងប្អូនណា អាចជួយពន្យល់រឿងដែលបានកើតឡើងខាងលើនេះបានទេ? សូមអរគុណទុកជាមុន
អូ! នៅមានរឿងមួយទៀត។ គណបក្ស សម រង្ស៊ី បានស្នើសុំការអនុញ្ញាតិពីរាជរដ្ឋាភិបាល នូវការបើកផ្សាយវិទ្យុតាមរលកធាតុអាកាស FM ។ ក្រសួងពត៌មាន បានឆ្លើយតបចំពោះការស្នើសុំ នេះថា រលកធាតុអាកាសក្នុងការបើក ផ្សាយវិទ្យុពុំមានកន្លែងទំនេរទេ គឺវាមានការចង្អៀតណាស់។ ក៏ប៉ុន្តែ វាគួរឲ្យភ្ញាក់ផ្អើលណាស់ នៅពេលដែលលោក សយ សុភាព ធ្វើការស្នើសុំបើកការផ្សាយវិទ្យុ ស្រាប់តែក្រសួងពត៌មាន ចេញការអនុញ្ញាតិនេះភ្លាមដោយគ្មានការជំទាស់អ្វីឡើ។
តើនេះជារបៀបអនុវត្តន៍នៃលទ្ធិប្រជាធិបតេយ្យ របស់រាជរដ្ឋាភិបាលខ្មែរឬ? គួរឲ្យឆ្លល់និងសង្ស័យណាស់មែនទេ បងប្អូន?!
ខ្ញុំស្តាប់ការអត្ថាធិប្បាយរបស់ RFI ច្រើនតែហៅថា ជាអ្នកកាសែតដ៏មានឥទ្ធិពល មើលទៅខាងបរទេស ក៏គេសំលឹងឃើញយូរដែរហើយ! តែគ្រាន់តែនៅចាំមើលថា ថ្ងៃណានឹងឃើញការពិត!
អូ…បងភាពនៅខ្មែរផ្ទះខ្ញុំ គាត់ប្រហែលជាចង់ជួយអោយលទ្ធិប្រជាធិបតេយ្យ ក្នុងស្រុកខ្មែររីកចំរើនហើយ គឺគាត់ព្យាយាមទប់ស្កាត់កុំអោយអ្នកមានឈ្លោះគ្នា កុំអោយអ្នកខ្លះទៅយកដីវត្តនៅ ជាពិសេសគាត់ទាក់ទាញវិនិយោគិន មួយចំនួនអោយចេះធ្វើពាណិជ្ជកម្មខ្នាតធំ ដូចជាលក់ស្រូវអង្ក ជាដើម! តែឆ្ងល់គាត់ដែរ ពេលខ្លះគាត់ធ្វើការងារជាងរដ្ឋាភិបាលទៀត! បែបចង់ក្លាចជាអ្នកនយោបាយទេដឹង! ព្រោះអ្នកខ្លះ ក៏ធ្វើតំណាងរាស្រ្តបាន ដោយសារអាជីពអ្នកកាសែត ឬ អ្នកសំរបសំរួលដែរ! អ្នកខ្លះវិញ គឺបានដោយសារចេះ ផ្សះជំលោះអ្នកស្រុក និងការពារដីធ្លីអោយប្រជាជន!
សយសុភាពហ្នឹង..បើជាអ្នកកាសែតពិត..
មិនត្រូវធ្វើឫកដូចជាឯកឧត្តមទេ..ទៅណាមកណាដូចជាក្អេងក្អាង
មានតែលោក..មើលទៅខ្ញុំមិនឃើញគាត់់ជាអ្នកកាសែតសោះ..ស្មានតែ
លោកធំពីណាដើរពើងទ្រូង មានអ្នកកាសែតនិងអង្គរក្សតាមពីក្រោយ..
ហើយដល់់ពេលមកនិយាយផ្សាយព័ត៌មាន..ដូចជាមិនផ្សាយព័ត៌មានទេ..គឺ
ឃោសនយោបាយរបស់់បុរសខ្លាំងរបស់់ស្រុកខ្មែរ ដែលជាខ្នង របស់់គាត់់ ទើបបានជាគាត់់
ក្រអឺតក្រទមអ្វីម្ល៉េះ!
ខ្ញុំបានឮសម្តេចតេជោ ហ៊ុន សែន ហៅគាត់ចំៗឈ្មោះថា “ លោក សយ សុភាព ឯង ៗ” បានន័យថា លោក សយ សុភាព ជិតដិតណាស់ជាមួយនឹងសម្តេច ដូចនេះឃើញគាត់ គួរតែយើងនាំគ្នាដើរគេច…
ដកស្រង់ពី CEN
ដោយ : មុនី (ថ្ងៃទី 9 វិច្ឆិកា 2009)
ភ្នំពេញ: លោក ថាក់ស៊ីនស៊ីណាវ៉ាត អតីតនាយករដ្ឋមន្ត្រីសៀមដែលត្រូវបានទំលាក់ពីអំណាចដោយរដ្ឋប្រហារយោធានាឆ្នាំ២០០៦ ហើយដែលរដ្ឋាភិបាលសៀមរបស់អាប់ភីស៊ីតតាមរករឿងបំផុតនោះនឹងមកកម្ពុជានៅថ្ងៃទី១២ខែវិច្ឆិកាខាងមុខ។
តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីរសៀលថ្ងៃទី៨វិច្ឆិកានៅពេលត្រឡប់មកពីប្រទេសជប៉ុនបានអះអាងជាសាធារណៈថា លោកថាក់ស៊ីន ស៊ីណាវ៉ាត នឹងមកកម្ពុជានៅថ្ងៃទី១២ខែវិច្ឆិកា ដើម្បីធ្វើបាឋកថាមួយទាក់ទងទៅនឹងផ្នែកសេដ្ឋកិច្ចដែលមានរយៈពេល៣ម៉ោង។សម្តេចមិនបាបបញ្ជាក់ពីពេលវេលានៃការមកដល់ច្បាស់លាស់ទេ តែលោកបានបញ្ជាក់ថាលោកថាក់ស៊ីននឹងមកដល់នៅថ្ងៃនោះ។
នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តទៀតថាការមកដល់របស់លោកថាក់ស៊ីន គឺដើម្បីបំពេញតួនាទីជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះដែលសៀមមិនត្រូវភាន់ច្រឡំរឿងនេះទេ។
ទាក់ទងទៅនឹងការគំរាមបិទព្រំដែនដោយភាគីសៀម នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា កម្ពុជាគឺជាអ្នកដើរតាមការសំរេចរបស់សៀមទេ។បើសៀមចង់បិទសូមបិទចុះ តែត្រូវបិទទាំងអស់ទាំងទំនិញសៀមផង។មាននយ័ថាអ្វីក៏មិនអាចចូលបានទាំងមនុស្ស ទាំងទំនិញ។សម្តេចបានបន្តថា តាមតួលេខឆ្នាំ២០០៨ទំនិញសៀមចូលមកកម្ពុជាមានតំលៃប្រមាណ២០០០ លានដុល្លារអាមេរិក រីឯទំនិញកម្ពុជាចូលទៅសៀមវិញប្រមាណត្រឹម៩០លានដុល្លារប៉ុណ្ណោះ។ដូចនេះការបិទព្រំដែនតើនរណាខាត? នរណាចំណេញ?
សម្តេចតេជោ ហ៊ុនសែន បាននិយាយថា សម្តេចបានធ្វើនយោបាយតាំងពីពេលនេះលោកអាប់ភីស៊ីត នាយរដ្ឋមន្ត្រីសៀមបច្ចុប្បន្ននៅរត់លេងនៅឡើយទេ ។សម្តេចបន្តថា កម្ពុជាអាចបន្តកំដរសៀមរហូតដល់ពេលណាក៏បាន។
លោក ថាក់ស៊ីន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងធ្វើជាទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននិងទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកសេដ្ឋកិច្ចកាលពីថ្ងៃទី២៧ខែតុលាកន្លងទៅនេះ ដែលការតែងតាំងនេះបានធ្វើឲ្យរដ្ឋាភិបាលសៀមខឹងច្រឡោតតោតតូងរហូតហៅទូតរបស់ខ្លួនទៅប្រទេសវិញ។-
លោក សយ សុភាព ជាអ្នកកាសែតគ្រាន់បើម្នាក់ដែរ គាត់មិនសូវលំអៀងខាង PM ទេ!
តាមខ្ញុំតាមដានកម្មវិធីសារព៏តមានរបស់CTNដែលអត្ថាធិប្បាយដោយលោក សយ សុភាព ពេលខ្លះក៏សង្កេតឃើញថាគាត់ហាក់ដូចជានិយាយអួតជ្រុលបន្តិចមែន ក៏ប៉ុន្តែគាត់បានធ្វើការងារដើម្បីសង្គមច្រើនដែរ។ ខ្ញុំយល់ថាអោយតែគាត់យកចិត្តគិតប្រយោជន៏ជាតិធំជាងនោះ ទោះបីមានរឿងខ្លះហួសហេតុបន្តិចក៏គួរតែទទួលយកបានដែរ។
លោក សយសុភាពរកលុយបានច្រើនណាស់ ក្បួនទាំងនោះគឺគាត់ចំណេញទាំងសង្គមផង ចំណេញទាំងខ្លួនគាត់ផង។
តើប្រិយមិត្រយល់ដែររឺទេ? អូ ព្ញថាគាត់លែងប្រពន្ធដែរបានរៀបការ មកយកប្អូនថ្លៃ លោក ជុំ កុសល វិញ តើពិតដែររឺទេ?
I could not agree with you less,
He looks a bit too proud and show off in term of professional journalist, but I also accept his good performance to make his newspaper and website become popular very fast comparing to other newspaper company and websites…