វិស្វករកំនើតចិនជាប់ចោទពីបទចារកម្មសេដ្ឋកិច្ច
កាលីហ្វ័រនីញ៉ា: វិស្វករជនជាតិចិន Dongfan Chung អាយុ៧៣ឆ្នាំ អ្នកឯកទេសខាងវិភាគស្ត្រេស បំរើការនៅក្រុមហ៊ុន Boeing Co. ត្រូវបានតុលាការសហព័ន្ធ រកឃើញទោសពីបទលួចការសំងាត់កម្មវិធីអវកាសរបស់សហរដ្ឋអាមេរិច។

គេបានរកឃើញថា លោកChung បានរក្សាឯកសារសំងាត់របស់ក្រុមហ៊ុនចំនួន៣០០ ០០០ទំព័រនៅផ្ទះរបស់គាត់ ដែលឯកសារអស់នេះត្រូវក្រុមហ៊ុនតំរូវមិនអោយយកចេញពីកន្លែងធ្វើការឡើយ។ ឯកសារទាំងនោះនិយាយអំពីកម្មវិធីអវកាសនិងរ៉ុកែតបញ្ជូនយានអវកាស។ គាត់ត្រូវបានគេចោទប្រកាន់ថា មានបំនងលក់ព័ត៌មានអស់នេះទៅអោយរដ្ឋាភិបាលចិន។
គាត់នឹងត្រូវគេសំរេចប្រកាស់ពីទោសទណ្ឌកម្មរបស់គាត់នៅថ្ងៃ៩ វិច្ឆិកា ២០០៩។ គាត់អាចមានទោសធ្ងន់រហូតដល់ជាប់គុក៩០ឆ្នាំ។
នៅក្នុងអំលុងពេលការពារក្តីដែលមានរយៈពេល១០ថ្ងៃនេះ មេធាវីរបស់លោកChung បានអះអាងថា គាត់អាចមានទោសត្រឹមតែមានយកឯកសាររបស់ក្រុមហ៊ុនចេញមកក្រៅដោយខុសច្បាប់តែប៉ុណ្ណោះ។ លោកChung មិនបានធ្វើជាភ្នាក់ងារចារកម្មទេ។
ច្បាប់ប្រឆាំងនឹងការលួចការសំងាត់របស់ក្រុមហ៊ុន ( Economic Espionage Act) ត្រូវបានអនុម័ត នៅពេលដែលអាមេរិចដឹងថា ប្រទេសចិន និងប្រទេសដទៃទៀតចាប់ផ្តើមប្រើភ្នាក់ងារដើម្បីលួចលទ្ធផលស្រាវជ្រាវរបស់ក្រុមហ៊ុនឯកជននានារបស់អាមេរិច។ ក្រុមហ៊ុនទាំងនោះចុះកុងត្រាជាមួយរដ្ឋាភិបាលអាមេរិចដើម្បីស្រាវជ្រាវវិស័យសព្វាវុធ។
កាលពីឆ្នាំ២០០៧ តុលាការអាមេរិចបានកាត់ទោសបុរសជនជាតិចិនម្នាក់ឈ្មោះ Chi Mak អោយជាប់គុក២៤ឆ្នាំ ពីបទលួចបច្ចេកវិទ្យាយោធាអាមេរិចលក់ទៅអោយចិន។
* បើអ្នកឯងខ្លាំងខាងរក ខ្ញុំខ្លាំងលួច
សង្ស័យតែគាត់ចង់សងសឹក អោយអូស្រ្តាលី ប៉ុន្មានថ្ងៃមុន ចិនកាត់ទោស
អ្នកជំនួញអូស្រ្តាលី ពីបទលួចឯកសារដូចគ្នាដែរ!
ហាហា ពួកហ្នឹងឈ្លោះគ្នាអត់ហ៊ានធ្វើអីគ្នាងាប់តែអ្នកតូចតាចហ្នឹង!
គេថា អារកមាន់ បន្លាចស្វា
ចិនដើរលួចតែបស់គេចឹង ហើយខ្មែរវិញលួចឡើងបទចំរៀង!
ខ្ញុំសុំបន្តឃ្លា “ …ចឹងមេចនឹងមានដូចគេកើត”