មានគេឃើញថាសហោះនៅសៀមរាប
Everyday.com.kh បានអោយដឹងថា មានគ្រួសារខ្មែរមួយមកពីអាមេរិច បានឃើញថាសហោះនៅសៀមរាប។ លោកគិតគីសួ និងក្រុមគ្រួសារ បានឃើញភ្លើងប៉ុនៗបាតដៃ ចំនួនប្រមាណ៩ទៅ១០ហោះប្រដេញគ្នា នៅម៉ោង៨កន្លះយប់ តាមផ្លូវពីបន្ទាយស្រីមកក្រុងសៀមរាប។ លោកសន្និដ្ឋានថាជាថាសហោះUFO។
តាមពិតបើគាត់និយាយថា ជាUFO នោះខ្ញុំក៏មិនហ៊ាននិយាយថាគាត់និយាយខុសដែរ ព្រោះ UFO មានន័យថា Unidentified Flying Object របស់មិនស្គាល់អត្តសញ្ញាណហោះហើរលើមេឃ។ តែបើសំដៅទៅយានអវកាសដែលហោះមកពីភពក្រៅនោះ ខ្ញុំមិនជឿឡើយ។
១) ភ្លើងភ្លឺៗ ទំហំប៉ុនបាតដៃ មិនមែនមានតែថាសហោះនោះទេ។ ករណីដែលអាច ថាសហោះមកពីក្រៅ, ភ្លើងពិលរឺហ្វាគេបញ្ចាំងទៅលើមេឃ, …
២) ពួកមកពីក្រៅមិនចាំបាច់លាក់លៀមខ្លាចមនុស្សឃើញនោះទេ។
ចំណាត់ក្រុម ៖ផ្សេងៗ



អាបទេដឹង? ហេហេ…
បន្តិចទៀត សង្ស័យមានរូបថតលក់ទៀត..
ចេះតែថាហ្មង….ខ្ញុំអត់ដែលជឿទេអារឿងមាន អាប នោះប្រហែលជាភ្លើង ហ្វាមែនហើយមើលទៅ
និយាយដល់រឿងហ្នឹងខ្ញុំពិតជាជឿថាមានថាស់ហោះមែន ព្រោះកាលពីខ្ញុំនៅតូចលោកយាយរបស់ខ្ញុំ ធ្លាប់យកថាស មកគប់ខ្ញុំ ថាសនោះហោះ ស្ទុយ….ទៅបុកចំជញ្ជាំង ឮសូ ផាំងៗៗៗៗ អាហ្នឹងគេហៅថា ថាស់ហោះ
អញ្ចឹងបានថា បើខំប្រកែកថាគ្មានថាសហោះ វាដូចជាមិនត្រូវ។ ហើយបើប្រកែកថាគ្មាន UFO នោះទៀតក៏កាន់តែមិនត្រូវ ព្រោះ UFO មានន័យថា “ របស់ស្អីគេទេហោះកាត់ហ្នឹង?៉”
ទើបមកពីអាមេរិក សង្ស័យអត់ទាន់បាត់សើវើ នៅឡើយ ចឹងបានចេះតែស្រវាំងភ្នែក!
ឃើញតែភ្លើង ម៉េចនឹងអាចថាជាថាសហោះបាន អាចមានហេតុផលរាប់រយជំពូក។
អេ ! មានអ្នកខ្លះថា អ្នកមកពីភពក្រៅបានជួយខ្មែរកសាងអង្គរវត្ត និងប្រាសាទធំៗទាំងអស់នៅស្រុកខ្មែរ
គេថាអ្នកនោះ គឺជាពស់នាគហ្នឹងឯង ?:D? ថាស់ហោះពិតជាមានមែន តែមិនមែនមកពីភពក្រៅទេ ។ អ្វីដែលមកពីក្រៅត្រូវអាមេរិកាំងចាប់យកអស់ហើយ ?:D?
ហា!?!?!?!
ប្រហែលភ្លើងព្រាយខ្មោចហើយមើល៎ទៅ!!!! ខ្ញុំមិនជឿទេ។
ហេតុអីបានមិនជឿថាមានUFO? គេរីកចំរើនដល់ណាណីហើយ គិតតែប៉ុណ្ណេះទៅ គេមកដល់យើង ឯយើងអត់ទៅដល់គេ ។មួយណាខ្លាំងជាង?
តើពិតជាមាន UFO មែនឬ អត់? បញ្ហារនេះដូចជាមិនទាន់ច្បាស់ទេមើលទៅ….តើមានឯកសារណាខ្លះដែលនិយាយថា មានមនុស្សក្រៅភព ពិតប្រាកដនោះ?
ឯកសារផ្លូវការបញ្ជាក់ថា គ្មានUFO ដែលគេធ្លាប់និយាយនោះទេ។ គេធ្លាប់បង្កើតក្រុមស្រាវជ្រាវដោយឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិច អង់គ្លេសបារាំង ដើម្បីស្រាវជ្រាវរកភស្តុតាងអំពីរឿងនេះ។ តែទីបំផុតបានត្រឹមតែ ដូចរឿងខ្មោចអញ្ចឹង។
ខ្ញុំគ្រាន់តែគិតថា បើសិនជាគេអាចធ្វើដំនើរពីភពមួយស្ថិតនៅចំងាយរាប់លានឆ្នាំពន្លឺពីផែនដីបាន វាពិតជារឿងអស្ចារ្យមែន។ តាមទ្រឹស្តីEinstein គ្មានអ្វីអាចផ្លាស់ទីបានលឿនជាងពន្លឺនោះទេ ព្រោះបើវត្ថុមួយផ្លាស់ទីកាន់តែលឿន ម៉ាស់របស់វាកាន់តែធំ..កំលាំងទប់កាន់តែខ្លាំង។ តែនរណាទៅដឹងថា Einstein និយាយត្រូវរហូត?។
ប៉ុន្តែចំពោះខ្ញុំ ខ្ញុំមិនជឿរឿងនេះទេ។ មនុស្សចេះតែប្រឌិតឡើង។
អូ! នៅសៀមរាប(ជនបទ និង តំបន់ប្រាសាទ) សំបូររបស់អ៊ីចឹងណាស់!សូម្បីគ្រួខ្ញុំក៏គាត់ធ្លាប់ឃើញដែរ! មិនដឹងជាអីទែ! ចាស់ៗថាព្រាយ អាប ធ្មប់ៗៗៗៗ!!! ហេ ហេ គួរអោយខ្លាច!
បើមានរឿងថ្មីៗជួយប្រាប់ផង ។
Unidentified Flying Object គេហៅថា Alien Life Form. ពួកអ្នកតារាសាស្រ្តអាមេរិក គេបានរកឃើញទំរង់ជីវិត ដែលនៅឆ្ងាយពីប្រព័ន្ធព្រះអាទិត្យយើងនេះ ប៉ុន្តែដូចកាលពី៤.៥ពាន់លានឆ្នាំមុននៃពិភពយើងដែរ ហើយអ្នកតារា
សាស្រ្តទាំងនោះ បានសន្និដ្ឋានថា អាចមានជីវិតក្រៅភពជាច្រើនទៀត ដែលនៅឆ្ងាយពីកាឡាក់ស៊ីយើង។
ចំពោះខ្ញុំវិញ ជីវិតពួកក្រៅភព គឺពិតជាមាន ប៉ុន្តែដោយសារបច្ចេកវិទ្យារបស់ពួកយើងមានកំរិតហើយពួកវារីកចំរើនជាងយើង ហើយវាកំពុងសិក្សាជីវិតដែលរស់នៅលើផែនដីរបស់យើង ពួកវាអាចយកមនុស្សយកទៅពិសោធន៍ក៏ថាបាន។បើនិយាយពីថាសហោះវិញ គឺពួកអាមេរិកជាអ្នកបង្កើតទេ គេសាកល្បងបង្ហោះវានៅតំបន់លេខ51 ជាតំបន់ហាមឃាត់របស់កង់ទ័ពអាមេរិក។
លោកតាEinstein និយាយគឺត្រូវហើយ ៕