ឱសថទិព្វ…
កាសែតLemonde របស់បារាំងបានអោយដឹងថា អ្នកស្រាវជ្រាវអាមេរិចបានរកឃើញថា ថ្នាំ rapamycine អាចពន្យារអាយុកណ្តុរ អោយរស់បានយូរជាងមុនរហូតដល់ទៅ១៤ភាគរយ។

មន្ទីរពិសោធន៍ចំនួនបីរបស់អាមេរិច រួមមាន Université du Texas à San Antonio, l’Université du Michigan à Ann Arbor និង le Jackson Laboratory dans le Maine បានធ្វើការសិក្សាលើកណ្តុរចំនួន២០០០ក្បាល ដោយអោយចំនីដែលមានជាតិថ្នាំrapamycine ដល់វា។
ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនទាន់ធានាអះអាងអំពីលទ្ធផលយ៉ាងណាទៅលើមនុស្សនោះទេ។ ព្រោះថ្នាំនេះអាចមានផលអាក្រក់ទៅប្រព័ន្ធសរសៃឈាម បន្ទាប់មកទៀតគេមិនទាន់ដឹងច្បាស់លាស់អំពីកំរិតបរិមាណថ្នាំ(dose)ដែលត្រូវប្រើសំរាប់មនុស្សម្នាក់ៗនៅឡើយ។



សួស្តី តូបសៀវភៅ
បើខ្ញុំវិញ ចង់ស្រាវជ្រាវ រកថ្នាំកុំឱ្យសាច់ឆាប់ជ្រួញនិងសក់ឱ្យនៅតែខ្មៅ រហូតដល់ពេលចូលដេកក្នុងក្តារម្ឈូស៕
បើលែងស្លាប់យើងនឹងរកដីឯណាបាននៅទៅ? តើយើងអាចទៅនៅភពអង្គារបានដែរឬទេ នៅពេលដែលគេរកឃើញថ្នាំនោះឃើញ?
ខ្ញុំធ្លាប់ឬគេនិយាយថា បើយើងអាចធ្វើឲ្យកោសិកាលែងស្លាប់ មនុស្សនឹងលែងស្លាប់។ តើ់ពិតដូចនោះមែនដែរឬទេ?
របកគំហើញអស់នេះ គ្រាន់តែដើម្បីប៉ះប៉ូវ ជាមួយនឹងការបំពុលបរិស្ថាន.. ដែលធ្វើអោយមនុស្សអាយុខ្លីតែប៉ុណ្ណោះ។
ឲ្យទទេរក៏មិនយកដែរ ខ្ជិលរស់នៅឲ្យបានយូរណាស់។ រស់កាន់តែយូរ រឿងស្មុគស្មាញកាន់តែច្រើន ដូច្នេះធ្វើកិច្ចការដែលខ្លួនចង់ធ្វើ ហើយស្លាប់ដោយអាយុសមល្មមវិញល្អជាង។
រស់យូរពេក គ្មានដីនៅទេ!