ទំព័រដើម > ផ្សេង​ៗ > មនុស្ស​ទៅ​ដល់​ស្ថាន​ព្រះ​ចន្ទ​ជា​រឿង​បោក?

មនុស្ស​ទៅ​ដល់​ស្ថាន​ព្រះ​ចន្ទ​ជា​រឿង​បោក?

កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ២០០១ ទូរទស្សន៍ Fox បាន​ផ្សាយ​ថា ដំនើរ​របស់​ជន​ជាតិ​អាមេរិច​ទៅ​ដល់​ស្ថាន​ព្រះ​ចន្ទ​កាល​ពី​ឆ្នាំ​១៩៦៩នោះ​ជា​រឿង​បោក​ប្រាស់។ មាន​ចំនុច​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​ទូរទស្សន៍​មួយ​នេះ​បាន​លើក​ឡើង ដូច​ជា

១)- អាច​មាន​ស្នាម​ជើង​នៅ​លើ​ស្ថាន​ព្រះ​ចន្ទ​យ៉ាង​ម៉េច បើ​ធូលី​នៅ​ទី​នោះ​ស្ងួត​យ៉ាង​នេះ។ ចូរ​ពិនិត្យ​ខ្សាច់​ស្ងួត។

footprint

២) – ហេតុ​អ្វី​ក៏​រូប​ថត​នៅ​លើ​ស្ថាន​ព្រះ​ចន្ទ​ មេឃ​ងងិត តែ​អត់​ឃើញ​មាន​ផ្កាយ​មួយ​គ្រាប់​សោះ?

៣) – ហេតុអ្វី​ក៏​ទង់​ជាតិ​អាមេរិច​អាច​បក់​បាន បើ​នៅ​លើ​ស្ថាន​ព្រះ​ចន្ទ​គ្មាន​ខ្យល់​ផង​នោះ?។
flag_moon-450w

៤) – រូប​ភាព​ទាំង​ឡាយ​របស់​Nasa ដូច​គ្នា​នឹង​រូប​ក្នុង​រឿង capricorn 1

៥) – វត្ថុ​ខ្លះ​ស្ថិត​នៅ​ក្នុង​ម្លប់ តែ​ថត​ទៅ​នៅ​មើល​ឃើញ​ដដែល។ នៅ​លើ​ស្ថាន​ព្រះ​ចន្ទ​គ្មាន​ខ្យល់​ដែល​អាច​បំបែរ​ពន្លឺ​ទេ ដូច្នេះ​ពន្លឺ​នៅ​ទី​នោះ​មាន​តែ​មក​ពី​ព្រះ​អាទិត្យ​មួយ​ប៉ុណ្ណោះ។

appolo11
៦) – ស្រមោល​របស់​រូប​ខ្លះ​មិន​ស្រប​គ្នា។ បើ​ព្រះ​អាទិត្យ​ជា​ប្រភព​ពន្លឺ​តែ​មួយ រូប​ទាំង​អស់​ត្រូវ​មាន​ស្រមោល​ស្រប​គ្នា។
shadowphoto

shadows

៧) – អំពី​ធូលី​ដែល​ហុយ​នៅពេល​យាន​ចុះ​មក​ដល់​ស្ថាន​ព្រះ​ចន្ទ។ នៅ​លើ​ផែន​ដី​បើ​សិន​ជា​ធូលី​ហុយ​ឡើង​លើ វា​មិន​ងាយ​ធ្លាក់​ចុះ​មក​ដី​វិញ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​នៅ​ស្ដាន​ព្រះ​ចន្ទ​ដែល​មាន​ទំនាញ​ខ្សោយ​ជាង​នៅ​លើ​ផែន​ដី​ទៅ​ទៀត បែរ​ជា​ធូលី​ធ្លាក់​ចុះ​មក​ដី​យ៉ាង​ឆាប់។

ជា​ចុង​ក្រោយ ពិធីករ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ការ​បោក​ប្រាស់​នេះ​គ្រាន់​តែ​ជា​គំរោង​ការ​របស់​រដ្ឋាភិបាល ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​សូវៀត តែ​ប៉ុណ្ណោះ។

នរណា​ជា​អ្នក​បោក? តើ​NASA បោក? រឺ​ក៏ទូរទស្សន៍​ Foxបោក?

ចំលើយ​គឺ Fox ជា​អ្នក​បោក។

 ១) អំពី​ស្នាម​បាត​ជើង។ ដី​នៅ​ស្ថាន​ព្រះចន្ទ​មិន​មែន​ជា​ដី​ខ្សាច់​នៅ​ផែន​ដី​ទេ។ គ្រាប់​ខ្សាច់​នៅ​ផែន​ដី មាន​រាង​មូល​រលោង​មិន​ជាប់​គ្នា​ទេ។ ​ធូលី ស្ថួត នៅ​លើ​ព្រះ​ចន្ទ មិន​មាន​គ្រាប់​មាន​រាង​មូល​ដូច​ខ្សាច់​ទេ។ ព្រោះ​មិន​មែន​កើត​ពី​សំនឹក​ឡើយ គឺ​កើត​ពី​បន្ទុះ។ ចូរ​ពិនិត្យ​ផេះ​ចង្ក្រាន។

​២) ផ្ទៃ​មេឃ​នៅ​ស្ថាន​ព្រះ​ចន្ទ​អត់​មាន​យប់​មាន​ថ្ងៃ​ទេ ព្រោះ​អត់​មាន​បរិយាកាស។ មេឃ​ខ្មៅ​រហូត។ បន្ទាប់​មក​ទៀត​ផ្ទៃ​ព្រះ​ចន្ទ​ភ្លឺ​ខ្លាំង រី​ឯផ្កាយ​លើ​មេឃ​ភ្លឺ​តិច​ៗ។ អ្នក​ចេះ​ថត​រូប​ល្មមៗ អាច​ដឹង​ថា គេ​មិន​អាច​ថត​រូប​វត្ថុ​ពីរ​ដែល​មាន​ពន្លឺ​ខុស​គ្នា​ខ្លាំង​នោះ​ទេ ដោយ​សារ​បញ្ហា​កាមេរ៉ា(Dynamic range)។ ដើម្បី​ថត​រូប​ភ្លឺ​ខ្លាំង​ គេ​ប្រើ​រយៈ​ពេល​exposure ខ្លី ដូច្នេះ​រូប​មាន​ពន្លឺ​តិច​នឹង​ចេញ​ខ្មៅ។

៣) ទង់​ជាតិ​អាមេរិច​មាន​ទ្រនុង​នៅ​ខាង​លើ ដាក់​កែង​នឹង​ដង​ទង់​ជាតិ។ ទង់​ជាតិ​ហាក់​ដូច​ជា​បក់​រវិច​ៗ ដោយ​សារ​តែ​ចលនា​របស់​អវកាស​យានិក​មួល​ដង​ទង់​ជាតិ​ដោត​នឹង​ដី​ស្ថាន​ព្រះចន្ទ​តែ​ប៉ុណ្ណោះ។

៤) Fox នេះ​មាន​បំនង​បោក​គេ​តែ​ម្តង។ រឿង​Capricorn 1 ថត​នៅ​ឆ្នាំ​1978 គេ​ទៅ​ដល់​ស្ថាន​ព្រះ​ចន្ទ​តាំង​ពី​ឆ្នាំ​1969។ រឿង​អី​ទៅ​NASA ធ្វើ​រូប​ថតតាម​​រឿង​Capricorn ទៅ​វិញ។

៥) រូប​ថត​មនុស្ស​នៅ​ក្នុង​ម្លប់​ភ្លឺ គឺ​ដោយ​សារ​តែ​ថ្ងៃ​ចាំង​ប៉ះ​ដី រួច​ផ្លាត​មក​ប៉ះ​មនុស្ស​តែ​ប៉ុណ្ណោះ។

៦) ស្រមោល​មិន​ស្រប​គ្នា ខាង​ទូរទស្សន៍​ពន្យល់​ថា​ត្រូវ​តែ​មាន​ប្រភព​ពន្លឺ​ផ្សេង​គ្នា។ ដូច្នេះ​រូប​ថត​ជា​រូប​បោក។ តែ​ថា បើ​មាន​ប្រភព​ពន្លឺ​ច្រើន​មែន​ហេតុអ្វី ក៏​ស្រមោល​មាន​តែ​មួយ?។ ម្យ៉ាង​វិញ​ទៀត ដោយ​សារ​ពន្លឺ​ព្រះ​អាទិត្យ​ស្រមោល​អាច​ស្រប​គ្នា បើ​សិន​ជា​ផ្ទៃ​ដី​ស្រប​គ្នា។ បន្ទាប់​មក​ទៀត រូប​នេះ​ជា​រូប​Persperctive ទៅ​ទៀត​។ ម្យ៉ាង​វិញ​ទៀត ករណី​ដែល​ប្រើ​ wide angle lens នោះ​គេ​នឹង​ជួប​បញ្ហា​distorsion ។

៧) ធូលី​ហុយ​នៅ​លើ​ព្រះ​ចន្ទ​មិន​ដូច​នៅ​លើ​ផែន​ដី​ព្រោះ​ផែន​ដី​មាន​ខ្យល់ នៅ​ព្រះ​ចន្ទ​គ្មាន។ ដូច្នេះ​ថ្ម​មួយ​គីឡូ​រឺ សំឡី​មួយ​ដុំ ធ្លាក់​ចុះ​ក្រោម​លឿន​ស្មើ​គ្នា។ ចូរ​ពិនិត្យ​រូបមន្ត​ទន្លាក់​សេរី​របស់​Galileo។

សូម​អាន​បន្ថែម​នៅ៖

http://www.badastronomy.com/bad/tv/foxapollo.html#shadow

http://www.redzero.demon.co.uk/moonhoax/

គេ​មិន​ដឹង​ថា​Fox ធ្វើ​នេះ​ដើម្បី​អ្វី​ទេ អ្នក​ខ្លះ​គេ​រិះគន់​ថា Fox គួរ​ប្រមូល​អារម្មណ៍ធ្វើ​គំនូរ​ជីវចល​ទុក​អោយ​ក្មេង​មើល​វិញ​ល្អ​ជាង។

ចំណាត់ក្រុម ៖ផ្សេង​ៗ
  1. ខែ មិថុនា 30, 2009 ម៉ោង 2:14 ព្រឹក | #1

    Very interesting, just like the story of the 9/11. There are alot of questions to ask, and alot of answers to reveal.

    For me, I don’t care anymore, the war is over, and if USSR were that great, why don’t they run an investigation at that time to find out about the real source of the pictures. Now, it is no used anymore.

  2. ខែ មិថុនា 30, 2009 ម៉ោង 3:26 ព្រឹក | #2

    អស្ចារ្យ​មែន​ដែលបាន​ស្តាប់​ការ​ព​ន្យល់​របស់​បង​!
    ​និយាយ​អញ្ចឹង​ រវាង​ភព​ព្រះ​ចន្ទ និង ភព​ព្រះ​អង្គា​តើ​អនាគត​ទៅ​ភព​ណា​
    មួយ​នឹង​មាន​មនុស្ស​អាច​នៅ​បាន?​ តើ​សម​ថ្ងៃមាន​ប្រ​ទេស​ណា​ខ្លះ​ដែល​
    ទៅ​ដល់​រវាង​ភព​ទាំង​ពីរ​ក្រៅ​ពី​រុស្សី និង អាគាំង​?
    សូម​អរ​គុណ!

  3. ខែ មិថុនា 30, 2009 ម៉ោង 5:10 ព្រឹក | #3

    ពិតជាជក់អារម្មណ៏មែន ខ្ញុំមិនសូវដឹងសោះខាងរឿងក្រៅភព!
    សូម្បីតែនៅក្នុងភពដឹងមិនច្រើនផង!
    អរគុណលោកគ្រូដែលបានជួបកស្រាយ និងនាំពត៍មានប្រាប់អ្នកភូមិ!

  4. ខែ មិថុនា 30, 2009 ម៉ោង 6:27 ព្រឹក | #4

    ដូច​Denith និយាយ​អញ្ចឹង​បើ​រឿង​នេះ​ជា​រឿង​បោក សូវៀត​ច្បាស់​ជា​បំបាក់​មុខ​អាមេរិច​តាំង​ពី​យូរ។
    តែ​រឿង​ចោទ​ថា​NASA បោក​គេ​នេះ មាន​អ្នក​ខ្លះ​ដល់​ទៅ​បណ្ឌិត​រូបវិទ្យា បណ្ឌិត​ខាង​ថត​រូប ចោទ​ថា​រូប​ថត​របស់​NASA ជា​រូប​បោក​ថត​នៅ​ផែនដី។
    ពួក​បណ្ឌិត​អស់​នោះ​មិន​ដឹង​ជា​បណ្ឌិត​ស្អី​ទេ ចោទ​សំនួរ​ជួន​កាល​ដូច​ជា​ភ្លើៗ ដូច​ជា ហេតុអ្វី​ក៏​រូប​ថត​របស់​Nasa ថត​ទៅ​ដូច​ជា​ចំ​ប្លង់​ល្អ​ម្ល៉េះ​បើ​គេ​ដាក់​កាមេរ៉ា​នៅ​នឹង​ទ្រូង​របស់​យានិក​សោះ?។ លោក​បណ្ឌិត​អស់​នេះ​គាត់​​គិត​មិន​ដល់​​ថា តាម​ពិត​គេ​ថត​រូប​រាប់​ម៉ឺន​សន្លឹក រូប​គគ្រិច​ៗ​គេ​មិន​យក​មក​បង្ហាញ គេ​បង្ហាញ​តែ​រូប​ល្អ។

    • ចន្នា
      ខែ មិថុនា 30, 2009 ម៉ោង 9:18 ព្រឹក | #5

      អ្ហេវិចិត្រ!! ម៉េចក៏ថាអោយពួកបណ្ឌិតអញ្ចឹង? ទំរាំបានបណ្ឌិតមួយៗមិន​ដឹងជាគេបោះពុម្ពផ្សាយក្រដាសអស់ប៉ុន្មានច្បាប់ហើយទេ។

      តាមពិតខ្ញុំពិតជាកោតសសើរពូកបណ្ឌិតណាស់ ពួកនេះពូកែណាស់ខាងរក​សំនួរសួរ​ ហើយនិងឆ្ងល់។ គ្រាន់តែសួរមានទៅខុសអី បើវាពិតនោះ​ច្បាស់ជា​មានចំលើយពិតហើយ។ ដល់តែមានអ្នកសួរចឹង បានមានអ្នក​ចាប់​អារម្មណ៍។

      • ខែ មិថុនា 30, 2009 ម៉ោង 9:58 ព្រឹក | #6

        តាម​ពិត​ទៅ​នោះ​បណ្ឌិត​ខ្លះ​នោះ​គាត់​ពូកែ​តែ​ជំនាញ​ដែល​មាន​បញ្ជាក់​នៅ​លើ​សញ្ញា​បត្រ​របស់​គាត់​តែ​ប៉ុណ្ណោះ។
        បណ្ឌិត​ខ្លះ​នោះ​មិន​មែន​សួរ​ទេ​ តែ​ធ្វើ​ការ​សន្និដ្ឋាន​តែ​ម្តង។ បែប​ដូច​ជា រូប​ថត​នេះ មាន​បញ្ហាគួរ​អោយ​សង្ស័យ​ ត្រង់​ចំនុច​នេះ ចំនុច​នោះ ..​ដូច្នេះ​រូប​នេះ​ជា​រូប​បោក។ គេ​មិន​លើក​ឡើង​ពី​ “ បុព្វហេតុ​ផ្សេង​គ្នា” ដែល​នាំ​មក​នូវ​ “ ផល” តែ​មួយ​ទេ។ គេ​ហាក់​ដូច​ជា​ធ្វើ​ការ​សន្និដ្ឋាន​ប្រញាប់​ប្រញាល់​ពេក។
        សូម​អាន​អត្ថបទ​ខាង​ក្រោម​នេះ​បន្ថែម៖
        http://en.wikipedia.org/wiki/Apollo_Moon_Landing_hoax_accusations

  5. ខែ មិថុនា 30, 2009 ម៉ោង 6:53 ព្រឹក | #7

    ម្យ៉ាងយើងចេះតែសង្ខ័យនេះ សង្ខ័យនោះ ។ យើងមិនបានសួរថា តើម៉ាស៊ីន ថតសម័យនោះ ជឿនលឿនដូចសម័យនេះទេ ? ហើយព្រះច័ន្ទឋិតនៅទីនោះ តើមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់អាចអោយម៉ាស៊ីនចាប់យករូបភាពបានច្បាស់ ទេ?

  6. ខែ កក្កដា 1, 2009 ម៉ោង 6:56 ព្រឹក | #8

    អ្នកខ្លះច្រណែននឹងគេ មិនពូកែដូចគេ មិនអាចទៅភពក្រៅដូចគេ ចេះតែរកកល ធ្វើយ៉ាងណាអោយតែរវល់ រំខានដល់គេ តែគ្មានប្រយោជ ។

  7. ខែ កក្កដា 1, 2009 ម៉ោង 3:05 ល្ងាច | #9

    បន្ទាប់​ពី​អាន​អត្ថបទ​ជា​ច្រើន​មក​ ខ្ញុំ​ដឹង​ថា អ្នក​ខ្លះ​គាត់​សរសេរ​សៀវភៅ​ថា​ អាមេរិច​ជាន់​ដី​ព្រះ​ចន្ទ​ជា​រឿង​បោក។ ដូច្នេះ​គាត់​នឹង​ល្បី​បើ​សិន​ជា​អ្វី​ដែល​គាត់​និយាយ​ត្រឹម​ត្រូវ។ ដូច្នេះ​ពេល​ខ្លះ​ពួក​គាត់​សន្និដ្ឋានតែ​​ផ្តេសផ្តាស។ គាត់​ដឹង​ថា “ Cause” មួយ នាំ​អោយ​កើត​មាន​” Effect” មួយ។ តែ​ពួក​គាត់​មិន​បាន​លើក​ឡើង​ថា Effect មួយ​នេះ​អាច​បណ្តាល​មក​ពី​Cause ផ្សេង​គ្នា​ទេ។
    ឧទាហរណ៍​អោយ​ស្រួល​ស្តាប់។ “ ត្រូវ​គ្រាប់​ស្លាប់” ។ មនុស្ស​ម្នាក់​ស្លាប់ ដូច្នេះ​មនុស្ស​ម្នាក់​នោះ​ត្រូវ​គ្រាប់។

    ក្នុង​រឿង​ស្ថាន​ព្រះ​ចន្ទ​នេះ ហេតុផល​ដែល​គេ​ចោទ​ថា​បោក​មាន​ដូច​ជា រូប​ថត​ទាំង​អស់​សុទ្ធ​តែ​ថត​បាន​យ៉ាង​ត្រឹម​ត្រូវ។ កាមេរ៉ា​គេ​បំពាក់​នៅ​លើ​ទ្រូង​pilot សោះ​ម៉េច​នឹង​ថត​បាន​ល្អ​? ដូច្នេះ​រូប​នេះ​ជា​រូប​បោក?។ ពួក​គាត់​មិន​ហ៊ាន​លើក​ឡើង​ថា រូប​ថត​ទាំង​នោះ​គេ​ថត​ស្ទើរ​តែ​មួយ​នាទី​ថត​មួយ​ប៉ុស។ គេ​មិន​ផ្សាយ​រូប​អាក្រក់​ទុក​តែ​រូប​ល្អ​ នោះ​ទេ។ ក្រៅ​ពី​នេះ មាន​ចំនោទ​សួរ​គួរ​អោយ​ចាប់​អារម្មណ៍​ច្រើន​ទៀត។

    តាម​ពិត​ទៅ​បើ​ពួក​អ្នក​និពន្ធ​ទាំង​នោះ​មាន​អ្វី​មិន​យល់​ចំពោះ​រូប​ថត​ទាំង​នោះ​គាត់​អាច​សួរ​គេ​បាន តែ​គាត់​មិន​សួរ​ទេ​ថែម​ទាំង​ចោទ​គេ​ថា​បោក​ប្រាស់​ទៀត។

  8. Hun Manet
    ខែ កក្កដា 2, 2009 ម៉ោង 10:11 ព្រឹក | #10

    ភ្លើៗយ៉ាងហ្នឹងបានជា Hun Xen ជាន់ក​រាល់ថ្ងៃ។

  9. ខែ កក្កដា 2, 2009 ម៉ោង 11:36 ព្រឹក | #11

    អត្ថបទនេះពិតជា​មានប្រយោជន៍មែន​។ អរគុណលោកគ្រូ​ដែល​ជួយបកស្រាយ​យ៉ាងក្បោះក្បាយ។

  10. ខែ កក្កដា 3, 2009 ម៉ោង 2:50 ព្រឹក | #12

    បើមាន​រឿងមួយ​ល្បីហើយ ប្រសិន​នរណាម្នាក់​អាចរក​ចំនុច​ខ្សោយ​របស់​នោះ​ពួកគេ​នឹង​ក្លាយ​​ជាមនុស្ស​ល្បីដែរ។ ប្រហែល​ពួកគាត់​ចង់ល្បីដែរហើយមើល​ តែពួកគាត់ចង់​ល្បីឥតដឹងខុស​ត្រួវ។ ពិតជាល្បីបោះគាត់មែន :lol:

  11. ខែ តុលា 13, 2009 ម៉ោង 9:45 ព្រឹក | #13

    អ្នកទាំងអស់គ្នាចេះតែប្រកែកគ្នា ហេតុអី្វមិនឡើងឋានព្រះចន្ទលរមើលទៅក្រែងដឹងការពិត ប៉ុន្តែគួរឲ្យស្តាយដែរ ដោយអ្នកទាំងអស់គ្នា ចង់ដឹងហួសហេតុពីអថ៌កំបាំងមនុស្សលោក។ មានមនុស្សតិចណាស់ដែលអាចទៅដល់
    អាវកាសបាន ចាំខ្ញុំបង្កើតម៉ាស៊ីនពេលវេលាឲ្យចុះ ប៉ុន្តែទាល់តែអ្នកទាំងអស់គ្នាមានយានអាចកាសផ្ទាល់ខ្លួនសិន។