Intel ត្រូវសហគមន៍អឺរ៉ុបពិន័យ១,៤៥ពាន់លានដុល្លារ


(Reuters)សហគមន៍អឺរ៉ុប(EU) បានផាកពិន័យក្រុមហ៊ុនIntel ១,៤៥ពាន់លានដុល្លារ កាលពីថ្ងៃពុធនេះ (13.05.2009)ដោយសារក្រុមហ៊ុនផលិតChip ដ៏ធំនេះបានរកស៊ីខូច ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនAMD។
Intel បានលួចផ្តល់ប្រាក់ដល់អ្នកផលិតកុំព្យុទ័រ ដើម្បីអោយពួកគេបង្អាក់ការផលិតដោយប្រើCPU របស់AMD(Advanced Micro Devices) សូកអ្នកផលិតអោយប្រើIntel និងសូកអ្នកលក់អោយស្តុកផលិតផលដែលប្រើIntel ។
ការពិន័យនេះ(Antitrust fine) ជាលទ្ធផលនៃការស៊ើបអង្កេតរយៈពេល៨ឆ្នាំ ហើយជាការពិន័យដ៏ធំបំផុតមួយរបស់EU ទៅលើក្រុមហ៊ុនមួយ។
Intel កំពុងតែប្រឈមមុខនឹងច្បាប់ពិន័យលើប្រកួតប្រជែងមិនស្មើភាព នៅគ្រប់ជ្រុងនៃពិភពលោក ដែលក្នុងនោះមានទាំងនៅជប៉ុន កូរ៉េខាងត្បូង និង EU។
សហរដ្ឋអាមេរិចក៏កំពុងតែធ្វើការស៊ើបអង្កេតលើក្រុមហ៊ុននេះដែរ។
លោក Paul Otellini ដែលជាCEO របស់Intel បាននិយាយថាក្រុមហ៊ុនលោកនឹងប្តឹងទៅសាលាក្តីធំទីពីររបស់អឺរ៉ុប គឺCourt of First Instance។
អានបន្ថែម៖



យោបល់ថ្មីៗ