ទំព័រដើម > ផ្សេង​ៗ > ម្នាក់​បន្តិច​ ដើម្បី​កម្ពុជា​មួយ​ដែល​ប្រសើរ​ជាង​មុន

ម្នាក់​បន្តិច​ ដើម្បី​កម្ពុជា​មួយ​ដែល​ប្រសើរ​ជាង​មុន

ពួក​យើង​មិន​មែន​ជា​ឧកញ៉ា មិន​មែន​ជា​ក្រុម​អ្នក​មាន ហើយ​ក៏​មិន​មែន​ជា​ក្រុម​អ្នក​មានអំនាច​ដែរ។ ពួក​យើង​គ្រាន់​តែ​ជា​អ្នក​ស៊ី​ឈ្នួល​គេ​ធម្មតា ក្រោយ​បញ្ចប់​ការ​សិក្សា​ប៉ុណ្ណោះ។ ពួក​យើង​ធ្លាប់​លឺ​និង​បាន​ជជែក​គ្នា​ពី​បញ្ហា អ្នក​មាន​កាន់​តែ​មាន អ្នក​ក្រ​កាន់​តែ​ក្រ។ អ្នក​ខ្លះ​រិះគន់​រឺ​ដាក់​បន្ទុក​ទៅលើ​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ។

សំនួរ​ចោទ​ថា “ ​ចុះ​ពួក​យើង​ជា​ខ្មែរ​ដែរ តើ​ត្រូវ​ធ្វើ​អ្វី​វិញ? គិត​តែ​ពី​នាំ​គ្នា​ចាំ​ជ្រក​ក្រោម​ម្លប់​រហូត​រឺ?”

អ្នក​នយោបាយ​ខ្លះ​បាន​ប្រើ​ពាក្យ​ពេចន៍​យ៉ាង​ពិរោះ​ “ វប្បធម៌​ចែក​រំលែក” ។ ពិរោះ​ណាស់។

ក្រោយ​មក​ “ Techno Charity Fund” ក៏​បាន​កើត​ឡើង។ កើត​ឡើង​ដោយ​គំនិត​ផ្តួច​ផ្តើម​របស់​ពួក​យើង​ជា​អតីត​និស្សិត​នៅ​សាលា​តិចណូ (វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា)។ ប្រាក់​ចំនូល​របស់​ពួក​យើង​មិន​ច្រើន​ប៉ុន្មាន​ទេ តែ​បើ​ចែក​រំលែក​ខ្លះ​ទៅ​អ្នក​ដែល​អត់ ក៏​មិន​អស់​ច្រើន​ប៉ុន្មាន​ដែរ។ រាល់​មួយ​ខែ​រឺ​ពីរ​ខែ​រឺ​បី​ខែរឺ…ម្តង​ ពួក​យើង​រៃ​លុយ​គ្នា​ម្នាក់បាន​ ដប់​ ម្ភៃ​ដុល្លារ។ ប្រាក់​ទទួល​បាន​នេះ សំរាប់​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការងារសប្បុរស​ផ្សេង។ ពី​ដំបូង​ឡើយ ការ​រៃ​អង្គាស​នេះ​គឺ​មាន​តែ​ក្នុង​ចំនោម​សិស្ស​តិចណូ​ប៉ុណ្ណោះ តែ​ក្រោយ​មក​ក៏​មាន​សប្បុរស​ជន​ពី​ក្រៅ​មាន​ការ​ចាប់​អារម្មណ៍​ចូល​រួម​ចំនែក​ជួយ​ឧបត្ថម្ភ​ដែរ។

ការងារ​លើក​ទី​មួយ​របស់​ពួក​យើង​គឺ​សំរេច​បាន​អណ្តូង​ទឹក​ចំនួន​បី​នៅ​ឧត្តុង្គ​ ខេត្ត​កំពង់​ស្ពឺ។

ការងារ​បន្ទាប់​មក​ទៀត គឺ​ការ​ជួយ​ឧបត្ថម្ភសំភារៈ​សិក្សា​ដល់​សិស្សា​នុសិស្ស​ក្រីក្រ។ នៅ​ឧត្តុង្គ មាន​យុវជនដ៏មាន​​ទឹក​ចិត្ត​ម្នាក់​ឈ្មោះ ដន បាន​បង្កើត​ក្លិប​សិក្សា​មួយ ឈ្មោះ មិត្រ​ជួយ​មិត្រ ដែល​ជួយ​បង្ហាត់​ក្មេង​ៗ​នៅស្រុក​នោះ ឲ្យ​ចេះ​ភាសា​អង់គ្លេស រៀប​ចំក្លិប​ស្វ័យសិក្សា​បន្ថែម​លើ​ការសិក្សា​ក្នុង​ម៉ោង​រដ្ឋ។  ” Techno Charity Fund” ក៏​បាន​ជួយ​ឧបត្ថម្ភ​ដល់​ក្លិប​នេះ។ ឥលូវ​នេះ​ ក្លិប​មិត្រ​ជួយ​មិត្រ​មាន​សិស្សកើន​ដល់​ជិត​៤០០​នាក់​ហើយ!។

កាល​ពី​ថ្ងៃ​អាទិត្យ ទី ១៧ សីហា ២០០៨​ ​នេះ ពួក​យើង​បាន​យក​អំនោយ​ខ្លះ និង​រង្វាន់​ចែក​ជូន​ដល់​សិស្សានុសិស្សនៅ​ទៅ​នោះ។ អ្វី​ដែល​ធ្វើ​អោយ​ពួក​យើង​ភ្ញាក់​ផ្អើល​និង​រីករាយ​ចិត្ត​នោះ គឺ​មាន​ក្មេង​តូច​ម្នាក់ អាច​និយាយ​សន្ទនា​ជា​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ ដែល​ពួក​យើង​នឹក​ស្មាន​មិន​ដល់។

នេះ​ជា​ថ្ងៃ​អាទិត្យ​ដ៏​រីករាយ​មួយ​របស់​ពួក​យើង។

វិបសាយ របស់ Techno Charity Fund: http://technocharity.wordpress.com/

អត្ថបទ​ផ្សេងទៀត:

http://monida.wordpress.com/2008/08/19/activity-this-weekend/

http://tutcam.blogspot.com/2008/08/club-friend-help-friend.html

ក្លិប​មិត្ត​ជួយ​មិត្ត

ក្មេង​ប្រុស​ដ៏​ស្វាហាប់​ម្នាក់

—–

ក្នុង​បណ្ណាល័យ​របស់​ក្លិប​មិត្ត​ជួយ​មិត្ត

—-

ដន ប្រធាន​ក្លិប​មិត្ត​ជួយ​មិត្ត (រូបថត: សិទ្ធី)

—–

អំនោយ​ជា​កង់​មួយ​ដល់​ក្មេង​ស្រី​ខ្វះខាត​ម្នាក់(រូបថត: សិទ្ធី)

—-

ចែក​រង្វាន់​ដល់​សិស្ស​ពូកែ (រូបថត: សិទ្ធី)

—-

រូប​ទូទៅ (រូបថត: សិទ្ធី)

ចំណាត់ក្រុម ៖ផ្សេង​ៗ ប្លាក៖
  1. រ៉ាមណា
    ខែ សីហា 20, 2008 ម៉ោង 11:53 ព្រឹក | #1

    ល្អណាស់ ក្រុម​បង​ធ្វើ​ខ្លះ​ទៅ ក្រុម​ខ្ញុំ​ធ្វើ​ខ្លះ​ទៅ​ ប្រទេស​យើង​នឹង​​អភិវឌ្ឍ​មិន​ខាន​ទេ​

  2. វិចិត្រ
    ខែ សីហា 20, 2008 ម៉ោង 2:33 ល្ងាច | #2

    តើ​ខាង​រ៉ាម​ណា ធ្វើ​ការងារ​ស្រដៀង​គ្នា​នេះ​ដែរ​មែន​ទេ? ធ្វើ​អ្វីទៅ​? នៅ​ឯណា? អាច​ប្រាប់​ត្រួសៗ​បាន​ទេ?

  3. ខែ សីហា 21, 2008 ម៉ោង 8:24 ព្រឹក | #3

    ល្អ​ណាស់​ណា!​​ យើង​ខ្មែរ​ត្រូវ​តែ​ជួយ​គ្នា។​ ខ្ញុំ​គិត​ថា​យក​លុយ​ទៅ​ចែក​ចាយ​អោយ​អ្នក​ក្រ បាន​បុណ្យ​ជាង​ទៅ​វត្ត

  4. វិចិត្រ
    ខែ សីហា 21, 2008 ម៉ោង 1:20 ល្ងាច | #4

    #លុយ​ទៅ​ចែក​ចាយ​អោយ​អ្នក​ក្រ បាន​បុណ្យ​ជាង​ទៅ​វត្ត: ខ្ញុំ​ថា​អញ្ចឹង​ដែរ។

  5. រ៉ាមណា
    ខែ សីហា 21, 2008 ម៉ោង 3:26 ល្ងាច | #5

    ក្រុម Youth Network for Change ពួក​យើង​ក៏​ប្រមូល​លុយ​គ្នា​ហើយ​យក​លុយ​ទៅ​ចែក​ក្មេងៗ​នៅ​តាម​បណ្តា​ខេត្ត​ដែល​មិន​សូវ​មាន​ដែរ ។ ខែ​ ១១​នេះ​នឹង​មាន​គំរោង​ទៅខេត្ត​តាកែវ បើ​បង​មាន​ពេល​គួរ​តែ​ចូល​រួម​ទៅ នឹង​បាន​ជួយ​ផ្តល់​យោបល់​ថា​ការ​ងារ​របស់​ក្រុម​នេះ​ម៉េច​ដែរ ?

  6. កូនខ្មែរ-បារាំង
    ខែ សីហា 21, 2008 ម៉ោង 7:27 ល្ងាច | #6

    មន្ត្រីមានអំណាចគ្រប់ៗរូប គួរយកតម្រាប់តាមគំរូនេះ។
    មន្ត្រីមានអំណាចជាច្រើនរូប គួរតែប្រើអំណាចដើម្បីបម្រើប្រជារាស្រ្ត​មិនមែនប្រើអំណាចជាន់ករាស្រ្តទេ!

  7. វិចិត្រ
    ខែ សីហា 22, 2008 ម៉ោង 7:52 ព្រឹក | #7

    រ៉ាមណាៈ ខែដប់​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ក្រៅ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ទើប​ត្រលប់​មក​វិញ។ ចំពោះ​ខាង​ក្រុម​ ក៏រៃ​លុយ​គ្នា​ដូច​គ្នា។ ឥលូវ​មាន​គំនិត​មួយ គឺ​បើក​គណនី​សំរាប់​Fund នេះ នៅ​ធនាគារ​ណាមួយ ងាយ​ស្រួល​អ្នក​នៅ​ក្រៅ​ផ្ទេរ​លុយ​ចូល។
    កូនខ្មែរ-បារាំងៈ ល្អជាង​ចែក​អំនោយ មន្ត្រីគួរ​ពង្រឹង​តួនាទី សមត្ថភាព​​របស់​ខ្លួន ។ មិន​គួរ​គ្រាន់​តែ​ស្ពាន​មួយ​រដ្ឋ​គ្មាន​លុយ​ធ្វើ បែ​ជា​បុគ្គល​នៃ​រដ្ឋ​ មាន​លុយ​ធ្វើ​ទៅ​វិញ​នោះទេ។​