តូបសៀវភៅ

អំនាន.អំណាន…អាន

ឧបមា​ថា….

ជាមួយ 3 វិចារ

-អន្ទិត​ប្រុញ ឯងឥលូវ​ ប្រើ​បច្ចេកទេស​ចាប់​ចង​មនុស្ស​ស្លូត​ត្រង់​ យក​ទៅ​ឃុំឃាំង​បាន​ច្រើន​នាក់​ទេ?

-ទេ​ លោក​បង! ឥលូវ​ធុន​ចាប់​ចង​បែប​ណឹង​ គេ​ឈប់​ប្រើ​ហើយ។ បើ​មាន​គឺ​មាន​ដោយ​អចេតនា ព្រោះ​នៅ​ក្នុង​វិជ្ជា​ជីវៈ តែង​មាន​ការ​ភាន់​ច្រឡំ ជា​ធម្មតា។

- ថា​អញ្ចឹង​ក៏​ស្រួល​ម្យ៉ាង​ដែរ។ ចាប់​ឃុំឃាំង​ក៏​ជា​ការធម្មតា ដោះ​លែង​វិញ ដោយ​មិន​បាច់​ជំនុំ​ជំរះ​ក៏​ជា​ការ​ធម្មតា ព្រោះ​វា​ជា​ការភាន់​ច្រឡំ នៅ​ក្នុង​វិជ្ជា​ជីវៈ​ជា​ធម្មតា។ តែ​បើ​ម្លឹងៗ ថ្ងៃ​ណា​មួយ គ្នា​ច្បាស់​ជា​ជាប់​ឃុំ​ឃាំង​ជា​ធម្មតា​មិន​ខាន​ឡើយ។ មិនចាំ​​បាច់​តុលាការ​អីទេ ព្រោះ​វា​ធម្មតា​ទៅ​ហើយ!

- រឿង​ណឹង​ជា​រឿង​ជំនាន់​មុន​ទេ!

-គឺ​រឿង​ជំនាន់​មុន​ណឹង​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ចេះ។ មនុស្ស​យើង​ បន្ត​ចំណេះ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ដល់​បន្ត​ចំណេះ​ធុន​ណឹង​ជា​ធម្មតា​ទៅ អ្នក​ក្លាហាន​ច្រើន​តែ​បាក់​ស្បាត​ ជា​ធម្មតា។

-បាក់​ស្បាត​យ៉ាង​ម៉េច​ទៅ?

-ឧបមា​ថា​ គេ​ចាប់​ឃុំឃាំង​សាស្ត្រាចារ្យ​មហាបរិញ្ញា​ម្នាក់​លេង​ទទេៗ ជាប់​គុក​អស់​ពីរបី​ឆ្នាំ​លេង ដោយ​គ្មាន​ជំនុំ​ជំរះ រក​ខុស​ត្រូវ។ ដល់​ចេញ​ពី​គុក​វិញ គ្រាន់​តែ​ដឹង​ថា​មាន​ប៉ូលីស​សម្ងាត់​ដើរ​ឃ្លាំ​មើល​គ្នា ស្រាប់​តែ​សាស្ត្រាចារ្យ​នោះ លែង​ធ្វើ​ស្គាល់​គ្នា ចេះ​តែ​គេច​មុខ​ពី​គ្នា​តែ​ម្តង។ ហ្នឹង​ហើយ​ដែល​គេ​ហៅ​ថា​បាក់​ស្បាត​នោះ។ បច្ចេកទេស​អន្ទិត​ឯង​សក្តិ​សិទ្ធិ​ណាស់….

ខ្មែរ​ឯករាជ្យ ១៦ វិច្ឆិកា ១៩៧១

 

បានសរសេរ ដោយ វិចិត្រ

ខែ កក្កដា 29, 2008 នៅ 1:42 ល្ងាច

បានដាក់ប្រកាស ក្នុង រឿង​និទាន​

3 ចំលើយ

Subscribe to comments with RSS.

  1. បងវិចិត្រ សុំ​ទោស​ណា មើល​អត់​យល់​ ពន្យល់​តិច​បាន​ទេ?​

    Ramana

    ខែ កក្កដា 30, 2008 វេលា 4:45 ល្ងាច

  2. ជា​រឿង​កើត​ឡើង​នៅសម័យ​មួយ​ដែល​ខ្មែរ​ភាគ​ច្រើន​អស់​សង្ឃឹម​លើ​នយោបាយ​ស្រុក​ទេស។ ពួក​គេ​ សង្ឃឹម​ថា​ឆ្លង​ផុត​ពី​សម័យ​ផ្តាច់​ការ មក​សម័យ​សេរី ប៉ុន្តែ​មាន​សេរី​ឯណា ឌា​តែ​ក្នូច!
    (សម័យ​សង្គម​រាស្ត្រនិយម មក សម័យ​លន់ណុល)
    តាម​ខ្ញុំ​ធ្លាប់​ស្តាប់​រឿង​រ៉ាវ​ខ្លះពី​សម័យ​ពីរ​នេះ ការ​ចាប់​ចង​មនុស្ស​គឺ​ងាយ​ណាស់ មិន​បាច់​មាន​តុលាការ​អី​ទេ។

    ដូច្នេះ​រឿង​នេះ គេ​សរសេរ​ឡើង​បែប​ឡប់ៗ តែ​បង្កប់​អត្ថន័យ ឌីដង អោយ​សង្គម​សម័យ​នោះ។
    ដូច្នេះ បើ​អ្នក​អាន​មិន​យល់ វា​ជា​រឿង​ធម្មតា​ទេ។

    វិចិត្រ

    ខែ កក្កដា 30, 2008 វេលា 7:41 ល្ងាច

  3. អូ​ យល់​ហើយ ។ ទើប​តែ​ចាប់​អារម្មណ៍​នៅ​ពេល​ដែលទទួល​បាន​ការ​ពន្យល់ អរគុណ​ច្រើន :)

    រ៉ាមណា

    ខែ សីហា 6, 2008 វេលា 5:35 ល្ងាច


បញ្ចេញ មួយចំលើយតប