តូបសៀវភៅ

អំនាន.អំណាន…អាន

បញ្ចតន្ត្រ​(៦)

ទំលាក់ មួយវិចារ »


មាតិកា \ រឿងនិទាន\ បញ្ចតន្ត្រ\…

បញ្ចតន្ត្រ(៥)←

→ បញ្ចតន្ត្រ(៧)

រឿង “ ពស់​វែក និង ក្អែក”  

នៅ​កន្លែង​មួយ​ក្នុង​ប្រទេស​មួយ លើ​ដើម​ពោធិ​មួយ​ដើម មានក្អែក​មួយ​គូ​រស់​នៅ​ទី​នោះ ពួក​វា​ជា​ប្តី​ប្រពន្ធ​និង​គ្នា។ រាល់​ពេល​ដែល​ក្អែក​​ញី​ពង ពស់​វែក​ខ្មៅ​មួយ​ក្បាល​​ វារ​តាម​​រន្ធ​ក្នុង​ដើម​ពោធិ​ ឡើង​មក​ស៊ី​ពង​របស់​ក្អែក។

នៅ​ជិត​នោះ​ ក្រោម​ដើម​ពោធិ​មួយ​ដើម​ទៀត​មាន​ឆ្កែ​ព្រៃ​មួយ​ក្បាល​។ ពួក​ក្អែក​និយាយ​ប្រាប់​វា​គ្រប់​រឿង​ទាំងអស់។ ពួក​វានិយាយ​នឹង​ឆ្កែ​ព្រៃ​នោះ​ថា

“ មិត្រ​សម្លាញ់! ពស់​វែក​ខ្មៅ​វារ​តាម​រន្ធ​ដើម​ពោធិ មក​ស៊ី​កូន​របស់​យើង។ តើ​ឯង​ថា​ធ្វើ​ម៉េច​ទើប​អាច​ការពារ​កុំឲ្យវា​ស៊ី​កូន​របស់​យើង​បាន? ពស់​វែក​នេះ​គ្រោះ​ថ្នាក់​ចំពោះ​ពួក​យើង​ណាស់។”

ឆ្កែ​ព្រៃ​តប​ថា

“ ​ពួក​ឯង​កុំ​អស់​សង្ឃឹម​អី យើង​អាច​កម្ចាត់​សត្រូវបាន​ដោយ​ប្រើ​ល្បិច។ មនុស្ស​ធម្មតា បើ​សិន​ជា​គាត់​ឆ្លាត ការ​គេច​វេស​ជា​ជ័យ​ជម្នះ​របស់​អ្នក​ខ្លាំងជាង​។ ក្រសារ​ល្មោភ​មួយ​ក្បាល ដែល​ស៊ី​ត្រី​ទាំង​តូច​ទាំង​ធំ ត្រូវ​ក្តាម​សម្លាប់បាន!”

​ក្អែក​ញី​ក៏​សួរ​ថា

“ រឿង​នោះ​យ៉ាង​ម៉េច​ខ្លះ?” ​

ឆ្កែ​ព្រៃ​ក៏​និយាយ​រឿង​ “ ក្រសារ​និង​ក្តាម”

បញ្ចតន្ត្រ(៥)←

→ បញ្ចតន្ត្រ(៧)


មាតិកា \ រឿងនិទាន\ បញ្ចតន្ត្រ\…

បានសរសេរ ដោយ វិចិត្រ

ខែ កក្កដា 4, 2008 នៅ 10:24 ល្ងាច

បានដាក់ប្រកាស ក្នុង រឿង​និទាន​

បញ្ចេញ មួយចំលើយតប