លោក​ខាង​លិច​ និង លោក​ខាង​កើត

១) នៅ​លោក​ខាង​កើត គេ​នាំ​គ្នា​យំ នៅ​ពេល​ដែល​មេដឹកនាំ​របស់​គេ​ដូច​ជា Staline (1953), ម៉ៅ សេទុង (1976), គីម អ៊ីលស៊ុង (1994) និង គីម ជុងអ៊ីល (2011) ស្លាប់ (តែ មិន​ដឹង​ថា​មែន​រឺ​លេង​ទេ)
២) ឯលោក​ខាង​លិច​ គេ​នាំ​គ្នា​យំ ខ្លះ​សម្លាប់​ខ្លួន​ទៀត នៅ​ពេល​ដែល​តារា​ក្នុង​ដួង​ចិត្ត​របស់​គេ​ស្លាប់ រឺ​ ជួន​កាល​គ្រាន់​តែ​កាត់​សក់​ សោះ

ទៅ​អ៊ីចឹង​ទៅ

បានផ្សាយ​ក្នុង ទស្សនៈ | មតិ 7

យើង​ តែ​ប៉ុណ្ណឹង​ទៅ​ហើយ

1) នៅ​ពេល​ដែល ឆៃ​ លី​ដាឡែន ស្លៀកពាក់​ស៊ិចស៊ី រាំ​ច្រៀង​នៅ​អាមេរិច ខ្មែរ​នាំ​គ្នា​រិះគន់​ភ្លូក​ទឹក​ភ្លូក​ដី។
2) នៅ​ពេលដែល មាន​រឿង​បែក​ធ្លាយ​រូប​អាក្រាត​នរណា​ម្នាក់ ក៏​ខ្មែរ​នាំគ្នា​បាញ់​តាម​ប៊្លូធូស ចែក​គ្នា​មើល ភ្លូក​ទឹក​ភ្លូក​ដី​ ដែរ។

បានផ្សាយ​ក្នុង ទស្សនៈ | មតិ 6

ការ​យល់​ច្រឡំ ៖ អ + ៊ + ី

ការ​យល់​ច្រឡំ​ថា អ + ៊ +ិ ី ឹ ឺ ត្រូវ​តែ​សរសេរ​ជា អ៊‍ិ អ៊‍ី អ៊‍ឹ អ៊‍ឺ ហាម​មិន​ឲ្យ​បុក​ជើង​ជា អ៊ិ អ៊ី អ៊ឹ អ៊ឺ បាន​កើត​មាន​យ៉ាង​ទូលំទូលាយ សូម្បី តែ​ក្នុង​ចំណោម​អ្នក​ដែល​បាន​សិក្សា​ភាសា​ខ្មែរ​បាន​ជ្រៅជ្រះ​ក្ដី។

ខ្ញុំ​រៀន​តាំង​ពី​ថ្នាក់​ក្រោម​មក ឃើញ​តែ​គ្រូ​សរសេរ បុក​ជើង​បែប​នេះ ដូច​ជា អ៊ីដ្រូសែន អ៊ីសូតូប អ៊ីតាលី ។ល។ សៀវភៅ​ក្រសួង​អប់រំ សៀវភៅ​ខេមរយានកម្ម ក៏​គេ​សរសេរ​បុក​ជើង​តែ​បែប​ហ្នឹង។ ខ្ញុំ​ធ្លាប់​រៀន​ចេះ​មកថា សញ្ញា ៊ បើ​ប្រកបនឹង ិ ី ឹ ឺ អាច​សរសេរ​បុក​ជើង​បាន លើក​លែង​ជា​មួយអក្សរ ប ។ អក្សរ ប៉ បើ​បូក​នឹង ិ ី ឹ ឺ គេ​បុក​ជើង​ដែរ ដូច្នេះ កុំ​ឲ្យ​ច្រឡំ​គ្នា គេ​លើក​លែង​អក្សរ ប + ៊ ​មួយ​នេះ​ចេញ។ ខ្ញុំ​មិន​ដែល​ដឹង​ថា មាន​ករណី​លើក​លែង​ចំពោះ​អក្សរ​ អ សោះ​តាំង​ពី​មុន​មក។
Continue reading

បានផ្សាយ​ក្នុង ទស្សនៈ, វប្បធម៌​ទូទៅ | មតិ 23

សរសេរពាក្យ Style របស់​អង់គ្លេស​ជា​ខ្មែរ

ពាក្យ Style សរសេរ​ជា​ខ្មែរ ខ្លះ​សរសេរថា ស្តាយ ។ ខ្លះ​ទៀត ខ្លាច​ច្រលំ​នឹង​ពាក្យ ស្ដាយ [ស/ដាយ]របស់​ខ្មែរ (ជា​ពាក្យ​អវិជ្ជមាន ផ្ទុយ​នឹង​គោល​បំណង​ដែល​ប្រើ​ពាក្យ​ style ដើម្បី​ឱ្យ​គេ​ថា វាហ៊ឹកហ៊ាក់) ក៏​សរសេរ​ជា ស្ទាយ ។ បើ​សរសេរ​ថា ស្ទាយ នឹង​អាន​ចេញ​ ស្ទាយ [ស/ទាយ] ដូចពាក្យ​ ស្ទាប ​ស្ទុះ ស្ទើរ … មិន​ខាន។

ម៉េច​ក៏​មិន​កែច្នៃ ​មក​សរសេរ​ជាព្យាង្គ​រាយ​ ជា សតាយ វិញ? ត្បិត​អី​តែ​ខុស​នឹង​សព្ទ​គេ​បន្តិច​បន្តួច​មែន តែ​ក៏​មិន​ខុស​អី​ឆ្ងាយ និង ធ្វើ​ឱ្យ​ភាន់​ច្រលំ​អី​ខ្លាំង​ដែរ។ សតាយ បើ​អាន​មួយ​ៗ នឹង​ចេញ​ជា ស-តាយ រឺ សៈ-តាយ តែ​បើ​អាន​ញាប់​ធម្មតា​ទៅ​នឹងចេញ​ ស/តាយ ជា​មិន​ខាន។

របៀប​នេះ យើង​មានប្រើ​ខ្លះ​មក​ហើយ ដូចជា​ពាក្យ ល្ម៉ើ និង លម៉ើ អាន​ចេញ​ស្រដៀង​តែ​គ្នា។ ពាក្យ សមាទាន សមាធិ ក្លាយជា ស្មាទាន ស្មាធិ->ស្មាធិ៍ ជា​ដើម។

បានផ្សាយ​ក្នុង ទស្សនៈ | មតិ 36

រឿង​ខ្លី ៖ កញ្ចក់

THE MIRROR

BY CATULLE MENDES

 

កាល​ពី​ព្រេង​នាយ​ មាន​រាជាណាចក្រ​មួយ ដែល​រាស្ត្រ​នៅ​ស្រុក​​នោះ​មិន​ដែល​ស្គាល់​កញ្ចក់។  កញ្ចក់​ទាំង​អស់​ត្រូវ​បាន​គេ​បំផ្លាញ​ចោល បំបែក​ជា​បំណែក​តូច​ៗ តាម​រាជ​បញ្ជា​របស់​រាជិនី​​នៃ​​នគរ​នោះ។  បើ​កញ្ចក់​ ឬ​សូម្បី​តែ​បំណែក​នៃ​កញ្ចក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ផ្ទះ​ណា  រាជិនី​នោះ​នឹង​ចេញ​រាជ​បញ្ជា​ឱ្យ​អាមាត្យប្រហារជីវិត​ជន​នោះ​ឬ​គ្រួសារ​នោះ​ ជា​មួយ​នឹង​ទារុណកម្ម​យ៉ាង​សាហាវ​ឃោរឃៅ​បំផុត។

តើ​អ្វី​ទៅ​ជា​អាថ៌កំបាំង​នៃ​ទង្វើ​ដ៏​ឆ្កួត​លេលា​របស់​ស្ដេច​ស្រី​មួយអង្គ​នេះ?  ស្តេច​ស្រី​អង្គ​នេះ មាន​រូប​អាក្រក់​សែន​មហា​អាក្រក់​ ។ ព្រះនាង​មិន​ចង់​ឃើញ​រូប​ខ្លួន​ឯង និង​មិន​ចង់​ឃើញ​ថា​ ​ខ្លួន​ឯងរូប​​អាក្រក់  វា​ជា​ការ​លួង​លោម​មួយ​ នៅ​ពេល​ដែល​ព្រះ​នាង​ដឹង​ថា ​ស្រី​ផ្សេង​ទៀត​ គ្មាន​នរណា​ដឹង​ថា​ខ្លួន​ឯង​មានរូប​ស្អាត​។

អ្នក​អាចស្រមើ​​ស្រមៃ​បាន​ថា ក្មេង​ស្រី​របស់​ប្រទេស​នេះ នឹង​ មិន​សុខ​មិន​សាប់​ក្នុង​ចិត្ត​ប៉ុណ្ណា ។ តើ​ស្អាត​មាន​ប្រយោជន៍​ស្អី​ទៅ​ បើ​អ្នកមិន​អាចនឹង​​ពេញ​ចិត្តនឹង​​រូប​ខ្លួន​ឯង​បាន​ផង​នោះ​?

ពួក​គេ​អាច​ប្រើ​កូន​ស្ទឹង​បឹង​បួ​អូរ​ត្រពាំង​ធ្វើ​ជា​កញ្ចក់​ឆ្លុះ  តែ​ព្រះ​រាជិនី​ដឹង​រឿង​នេះ​រួច​ជា​ស្រេច​ទៅ​ហើយ  ហើយ​បាន​រៀប​ចំ​លាក់​កំបាំង​ទឹក​ត្រពាំង​បឹង​បួ​នោះ​អស់​​ជា​ស្រេច ដោយ​ប្រើ​ផ្ទាំង​ថ្ម​ធំ​ៗ​ដើម្បី​​​បិទ​បាំង។  អណ្តូង​​ត្រូវ​បាន​គេ​ជីក​យ៉ាង​ជ្រៅ ដើម្បី​កុំ​ឱ្យ​មាន​នរណា​​ម្នាក់​អាច​មើល​ឃើញ​មុខ​ខ្លួន​ឯង​បាន។ ប៉ោត​ពាង​ត្រូវ​បាន​គេ​ហាម​ឃាត់​ ​ដោយ​ក្រែង​ខ្លាច​ក្រែង​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ឆ្លុះ​មុខ។  អា​ង​ទឹក​ក្រោម​ដី​ត្រូវ​យក​មក​ប្រើ​ជំនួស​វិញ។

អាន​បន្ត​

បានផ្សាយ​ក្នុង រឿង​និទាន​, រឿង​និទាន​ខ្លីៗ | បញ្ចេញមតិ